A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 January 2013

Japanese jets can sink Chinese aircraft carrier in a few hours ជប៉ុន​ចំណាយពេល​តែ​ប៉ុន្មាន​ម៉ោង​ ប៉ុណ្ណោះ​អាច​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ដហោះ​ចិន​


ដោយ​ ៖ ម៉ែ​វ​ សា​ធី​ ថ្ងៃទី 22 មករា 2013 Nokor Wat News
 
គោលដៅ​ធ្វើសង្គ្រាម​ដំបូង​បង្អស់​និង​សំខាន់​បំផុត​របស់​ជប៉ុន​ និង​អា​មេ​រិ​ក​គឺ​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ដហោះ​របស់​ចិន​ ដើម្បី​កាត់​បន្ថយ​កម្លាំង​ទាហានជើងទឹក​របស់​ប្រទេស​នេះ​ ។
សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ថា​ កម្លាំង​ទាហាន​ជប៉ុន​ និង​អា​មេ​រិ​ក​តែង​ តែ​ចាត់​ទុក​កម្លាំង​ទាហាន​ចិន​ជា​គូ​ ប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​របស់​ខ្លួន​ ហើយ​ តែងតែ​លើកយក​យុទ្ធសាស្ដ្រ​ចម្លែកៗ​ ដើម្បី​ទប់ទល់​ជាមួយ​ចិន​ ។​ ក្នុង​ស្ថាន​ ភាព​វិវាទ​ជុំវិញ​ប្រជុំ​កោះ​សេន​កា​គូ​ កាន់​ តែ​ខ្លាំង​ឡើងៗ​ធ្វើ​ឱ្យ​សារព័ត៌មាន​ជា​ ច្រើន​បាន​ផ្សព្វផ្សាយ​ថា​ នៅ​ពេល​ដែល​ ចិន​និង​ជប៉ុន​ធ្វើសង្គ្រាម​ ជប៉ុន​នឹង​ចាត់​ ទុក​នាវាចម្បាំង​ធុន​ធំ​របស់​ចិន​ជា​គោល​ ដៅ​វាយប្រហារ​ដំបូង​គេ​បង្អស់​ ហើយ​ អាច​ប្រើប្រាស់​វិធីសាស្ដ្រ​បាញ់​ពន្លិច​នាវា​ ផ្ទុក​យន្ដហោះ​ចិន​ពី​គោលដៅ​ផ្សេងៗ​ ក្នុង​ពេល​តែ​មួយ​ ។
កន្លង​មក​សារព័ត៌មាន​ Sankei​ Shimbun​ របស់​ជប៉ុន​បាន​ន​ផ្សព្វផ្សាយ​ ពី​យុទ្ធសាស្ដ្រ​ធ្វើសង្គ្រាម​សំខាន់​បំផុត​ របស់​ក្រសួងការពារជាតិ​ជប៉ុន​ដែល​ក្នុង​ នោះ​មាន​យុទ្ធសាស្ដ្រ​សំខាន់ៗ​ចំនួន​៥​ ។​ យុទ្ធសាស្ដ្រ​៣​ពាក់ព័ន្ធ​ជាមួយ​ទាហាន​ចិន​  និង​យុទ្ធសាស្ដ្រ​២​ទៀត​ សុទ្ធតែ​ពាក់ព័ន្ធ​ នឹង​សង្គ្រាម​កម្រិត​ខ្លាំង​ដែល​បាន​កើត​ ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ ។
យុទ្ធសាស្ដ្រ​ទី​១​ នៅ​ពេល​ដែល​ចិន​ ជប៉ុន​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​ដោយសារ​ ដណ្ដើម​អធិបតេយ្យភាព​ប្រជុំ​កោះ​សែន​ កា​គូ​ ។​ យុទ្ធសាស្ដ្រ​ទី​២​ គឺ​ចិន​ ជប៉ុន​ប៉ះ​ ទង្គិច​គ្នា​ប្រជុំ​កោះ​សែន​កា​គូ​ហើយ​ស្ថាន​ ភាព​កាន់តែ​ធ្ងន់ធ្ងរ​និង​រាលដាល​ ពេល​ នោះ​កម្លាំង​ទាហាន​ចិន​ជ្រៀតជ្រែក​ដោយ​ ចិន​ចង់​គ្រប់គ្រង​កោះ​ អាយ​សី​ហ្គា​គី​ និង​កោះ​ មី​យ៉ា​កូ​ នៅ​ភាគ​ពាយព្យ​នៃ​កោះ​ តៃវ៉ាន់​ និង​យុទ្ធសាស្ដ្រ​ទី​៣​បាន​លើក​ឡើង​ នូវ​ករណី​ដែល​ចិន​វាយប្រហារ​កោះ​ តៃវ៉ាន់​ ។​
នៅ​ក្នុង​យុទ្ធសាស្ដ្រ​ទាំង​៣​នោះ​ត្រូវ​ បាន​គេ​ព្យាករណ៍​ថា​ ចិន​នឹង​បញ្ជូន​នាវា​ ផ្ទុក​យន្ដហោះ​ នាវា​វាយលុក​ឡើង​ដែន​ គោក​ កម្លាំង​ពិសេស​ កាំជ្រួច​មី​ស៊ី​ល​និង​ យន្ដហោះ​ចម្បាំង​ ពេល​នោះ​អា​មេ​រិ​ក​ និង​ជប៉ុន​ត្រូវ​តែ​សហការ​ប្រឆាំង​នឹង​ កម្លាំង​ទាហាន​ចិន​ ។
ចំណុច​ពិសេស​ក្នុង​យុទ្ធសាស្ដ្រ​ទី​៣​ គឺ​ ក្រសួងការពារជាតិ​ជប៉ុន​ចាត់​ទុក​ថា​ ទាហាន​ចិន​ និង​អា​មេ​រិ​ក​ប្រាកដជា​ ប្រឈម​មុខ​គ្នា​ដោយ​ផ្ទាល់​ដោយ​យក​ ទីតាំង​អ៊ូ​គី​ណា​វ៉ា​ធ្វើ​ជា​មូលដ្ឋាន​ ។​ នៅ​ ពេល​ដែល​កម្លាំង​ទាហាន​អា​មេ​រិ​ក​ចូល​ រួម​ ចិន​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​កាំជ្រួច​ មី​ស៊ី​ល​ប្រឆាំង​នាវា​ផ្ទុក​យន្ដហោះ​ DF-21D​ គំរាមកំហែង​នាវា​ផ្ទុក​យន្ដហោះ​ របស់​អា​មេ​រិ​ក​ដែល​ឈរជើង​នៅ​តំបន់​ សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ និង​ប្រើប្រាស់​កាំជ្រួច​ មី​ស៊ី​ល​ DF-31​ គំរាមកំហែង​ទឹកដី​ អា​មេ​រិ​ក​តែ​ម្ដង​ ។
បទ​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​ ផ្កាយ​រណប​ហុងកុង​បញ្ជាក់​ថា​ គោល​ ដៅ​ធ្វើសង្គ្រាម​ដ៏​សំខាន់​បំផុត​របស់​ សម្ពន្ធមិត្ដ​ជប៉ុន​ និង​អា​មេ​រិ​ក​គឺ​ចាំបាច់​ ត្រូវ​តែ​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ដហោះ​ របស់​ចិន​ដែល​ធ្វើ​ឱ្យ​ទាហាន​ចិន​បាក់​ ស្មារតី​ ហើយ​បញ្ចប់​នូវ​សកម្មភាព​របស់​ខ្លួន​ ។
ក្រុម​អ្នកឯកទេស​យោធា​បញ្ជាក់​ថា​ មហាសង្គ្រាម​ចិន​ ជប៉ុន​ បូក​អា​មេ​រិ​ក​ គឺ​ ជា​សង្គ្រាម​ប្រមាញ់​នាវា​ផ្ទុក​យន្ដហោះ​ តែ​ប៉ុណ្ណោះ​ ។​ ដូច្នេះ​កម្លាំង​ទាហាន​ជើង​ ទឹក​របស់​អា​មេ​រិ​ក​ ជប៉ុន​ ឬ​ចិន​គ្រាន់តែ​ បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ដហោះ​របស់​ភាគី​ ណា​ម្ខាង​ ភាគី​នោះ​នឹង​ទទួល​រង​សម្ពាធ​ យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​អាច​មាន​ ប្រៀប​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គ្រាម​នោះ​ ។
នៅ​ក្នុង​យុទ្ធសាស្ដ្រ​របស់​អា​មេ​រិ​ក​ ជប៉ុន​ តើ​បាញ់​ពន្លិច​យន្ដហោះ​ចិន​ដោយ​ វិធីសាស្ដ្រ​ណា​?​ ចិន​អាច​ទប់ទល់​ការ​ បាញ់ប្រហារ​នោះ​បាន​កម្រិត​ណា​?
ជប៉ុន​មាន​គម្រោង​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​ចិន​
ភាព ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ជុំវិញ​ អធិបតេយ្យភាព​ប្រជុំ​កោះ​សែន​កា​គូ​ ហើយ​សកម្មភាព​ដែល​អាច​ផ្ទុះ​សង្គ្រាម​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ទាំង​ពីរ​ក៏​អាច​នឹង​កើតឡើង​ ។​ សារព័ត៌​ មាន​ពេល​ព្រឹក​របស់​សិង្ហ​បុរី​បាន​ផ្សព្វ​ ផ្សាយ​ថា​ នៅ​ពេល​ដែល​មាន​សង្គ្រាម​ ជប៉ុន​កើតឡើង​ ពេល​នោះ​កម្លាំង​ទាហាន​ ជើង​ទឹក​ និង​ជើង​អាកាស​ចូលរួម​ក្នុង​ សង្គ្រាម​នោះ​ ។​​សង្គ្រាម​នៅ​លើ​ដែនសមុទ្រ​ និង​ដែន​ អាកាស​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​តែ​ កម្លាំងយោធា​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ ពង្រឹង​ឥត​ឈប់​ឈរ​ ដូច្នេះ​ពិបាក​សន្និដ្ឋាន​ថា​ តើ​ភាគី​ណាមួយ​នឹង​ទទួល​ជ័យជម្នះ​ នោះ​ដែរ​ ?​ នាវាចម្បាំង​ទាំងឡាយ​ដែល​ នៅ​លើ​ផ្ទៃសមុទ្រ​បាន​ក្លាយទៅជា​ផ្ទាំង​ ស៊ី​ប​សម្រាប់​បាញ់ប្រហារ​របស់​ភាគី​ទាំង​ពីរ​ ។
នៅ​ពេល​ដែល​ប្រៀបធៀប​កម្លាំង​ទាហាន​អាកាស​បច្ចុប្បន្ន​អំពី​តួលេខ​យន្ដ​ ហោះ​ចម្បាំង​ជំនាន់​ទី​៣​ដែល​មាន​ដូច​ជា​ J-10,​ J-11,​ Su-27-Su-30​ និង​ JX-17​ របស់​កងទ័ពអាកាស​ និង​កងទ័ពជើងទឹក​ របស់​ចិន​បាន​នាំមុខ​ទៅ​លើ​កម្លាំង​ការ​ ពារ​ដែនអាកាស​របស់​ជប៉ុន​ដែល​មាន​ យន្ដហោះ​ចម្បាំង​ F-15,​ F-16​ និង​ F-2​ ប៉ុន្ដែ​បើ​ប្រៀបធៀប​ជាមួយ​សម្ពន្ធមិត្ដ​ ជប៉ុន​ជា​រឿង​ផ្សេង​ ។
អំពី​សមត្ថភាព​វាយប្រហារ​តាម​ ដែនអាកាស​កម្លាំង​ទាហាន​ការពារ​ដែន​ អាកាស​ជប៉ុន​មិ​នា​អាច​ទប់ទល់​ជាមួយ​ ទាហាន​ចិន​បាន​នោះ​ឡើយ​ ដូច្នេះ​ជប៉ុន​ ដាក់​ក្ដី​សង្ឃឹម​យកឈ្នះ​ក្នុង​សង្គ្រាម​ចិន​ ជប៉ុន​អាស្រ័យ​លើ​ការ​ជ្រៀតជ្រែក​ជួយ​ពី​ សម្ព័ន្ធមិត្ដ​អា​មេ​រិ​ក​ ។​ មាន​តែ​យន្ដហោះ​ ចម្បាំង​របស់​អា​មេ​រិ​ក​ដែល​ដាក់​នៅ​ទី​ តាំង​ប្រទេស​ជប៉ុន​ចូលរួម​ធ្វើសង្គ្រាម​ ទើប​ជប៉ុន​អាច​ក្ដោប​ក្ដាប់​បាន​សិទ្ធិ​គ្រប់​ គ្រង​ដែនអាកាស​ប្រជុំ​កោះ​សែន​កា​គូ​ ។​ ពី​ចំណុច​នោះ​ យន្ដហោះ​ចម្បាំង​នៅ​លើ​ ដែនអាកាស​អាច​គំរាមកំហែង​នាវា​ ចម្បាំង​គ្រប់​ប្រភេទ​របស់​ចិន​ដែល​នៅ​លើ​ផ្ទៃ​ទឹក​ជិត​ប្រជុំ​កោះ​ ។
ពេល​កន្លង​មក​ថ្មីៗ​ មេទ័ព​អាកាស​ អា​មេ​រិ​កបាន​ប្រកាស​ថា​ អា​មេ​រិ​ក​នឹង​ បញ្ជូន​យន្ដហោះ​ចម្បាំង​ទំនើប​បំផុត​នៅ​ លើ​ពិភពលោក​ F-22​ ចំនួន​១២​គ្រឿង​ និង​ទាហាន​៣០០​នាក់​នៅ​ទីតាំង​កា​ដេ​ណា​ ស្ថិត​នៅ​ខេត្ដ​អូ​គី​ណា​វ៉ា​ ប្រទេស​ជប៉ុន​ ។​ ការ​ដាក់​ពង្រាយ​ទាំងនោះ​ស្រប​ទៅ​តាម​ អ្វី​ដែល​អា​មេ​រិ​កបាន​សន្យា​ការពារ​ជប៉ុន​ គេច​ផុត​ពី​ការ​វាយប្រហារ​ ឈ្លានពាន​ របស់​ប្រទេស​ជិតខាង​ តាម​សន្ធិសញ្ញា​ អា​មេ​រិ​ក​ ជប៉ុន​ ។
លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​តុ​ន​ ៖​ កុំ​ប៉ះ​ដល់​ ប្រជុំ​កោះ​សែន​កា​គូ​ដែល​នៅ​ក្នុង​ដៃ​ជប៉ុន​
ការ ​ប្រកាស​របស់​លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ហាក់បីដូចជា​បាន​ចាក់​សាំង​ បន្ថែម​ចូល​ទៅ​ក្នុង​វិវាទ​អធិបតេយ្យ​ ភាព​ប្រជុំ​កោះ​សែន​កា​គូរ​វាង​ជប៉ុន​នឹង​ ចិន​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ចិន​ ក៏​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​អា​មេ​រិ​កថា​ “​ក្បត់​”​ទៅ​នឹង​អ្វី​ដែល​អា​មេ​រិ​កបាន​សន្យា​ ថា​ នឹង​ឈរ​នៅ​កណ្ដាល​ជុំវិញ​វិវាទ​រវាង​ ជប៉ុន​ នឹង​ចិន​ ។
លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏​បាន​ បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​ ប្រជុំ​កោះ​ ទាំងនោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ ជប៉ុន​ ដូច្នេះ​អា​មេ​រិ​ក​ចាំបាច់​ត្រូវ​តែ​ការ​ ពារ​ ដោយ​យោង​ទៅ​តាម​សន្ធិសញ្ញា​ សន្ដិសុខ​អា​មេ​រិ​ក​-​ជប៉ុន​ ។​ លោកស្រី​ គ្លី​ន​តុ​ន​ បញ្ជាក់​ថា​ “​យើង​មិន​ចង់​មើល​ ឃើញ​សកម្មភាព​ណាមួយ​កើតឡើង​ ដែល​អាច​បង្ក​ឱ្យ​មាន​វិវាទ​ ឬ​ក៏​ជំរុញ​ឱ្យ​ មាន​ផល​ប៉ះពាល់​ដល់​សុខ​សន្ដិភាព​ ស្ថិរ​ ភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ នោះ​ឡើយ​ ។​
ពេល​នេះ​ ជប៉ុន​និង​ចិន​បាន​កំណត់​ បន្ទាត់​ក្រហម​រៀងៗ​ខ្លួន​ ហើយ​ប្រ​សិន​ បើ​ចិន​បន្ដ​បញ្ជូន​យន្ដហោះ​ចម្បាំង​ទៅ​ កាន់​ប្រជុំ​កោះ​សែន​កា​គូ​ ជប៉ុន​នឹង​ត្រូវ​ បាញ់​ព្រមាន​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ មន្ដ្រី​យោធា​ជាន់ខ្ពស់​ចិន​ក៏​បាន​ព្រមាន​ វិញ​ថា​ បើ​ជប៉ុន​បាញ់​ព្រមាន​យន្ដហោះ​ របស់​ចិន​នោះ​ ចិន​មិន​អនុញ្ញាត​ឱ្យ​ជប៉ុន​ បាញ់​គ្រាប់​ទី​២​បន្ដ​ទៀត​នោះ​ឡើយ​ ។
ក្នុង​ពេល​ដែល​មាន​ភាព​តានតឹង​កាន់​ តែ​ខ្លាំង​ឡើង​ អ្នកឯកទេស​វិភាគ​របស់​ អា​មេ​រិ​កបាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​អាច​ នឹង​អូស​ទាញ​ចូល​ក្នុង​សង្គ្រាម​ចិន​ ជប៉ុន​ ដោយ​ស្វ័យប្រវត្ដិ​មិន​អាច​គេ​បាន​ឡើយ​៕

1 comment:

Anonymous said...

The Chinese has no war experience at sea. I'm sure those PLA will swim back to shore in a few hours once the battle began.