បាញ់សាកល្បងកាំភ្លើងធំ សម្រាប់ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព
(ថ្ងៃទី 25 មករា 2013) | ដោយ: ស៊ីវ ចាន់ណា CEN
ភ្នំពេញ:
ដូចការគ្រោងទុក គឺនៅម៉ោង ១ និង ៤៥ នាទី
រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ចំនួន
១០១ ណាត់ ( គ្រាប់ ) ត្រូវបានបាញ់សាកល្បង សម្រាប់ព្រះរាជពិធីដង្ហែ
ព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។
ពិធីបាញ់សាកល្បងកាំភ្លើងធំនោះ បានធ្វើឡើង
នៅកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ នៅកំបូល
ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការពារ និងលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងមេទ័ពជាច្រើនទៀត។
កាំភ្លើងធំ តម្រៀបគ្នា នៅមូលដ្ឋានកងទ័ពឆ័ត្រយោង ៩១១ នៅកំបូល
សម្រាប់បាញ់សាកល្បង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )
កាំភ្លើងធំ ប្រភេទ ១០៥ មីលីម៉ែត្រ ចំនួន ១៤ ដើម ត្រូវបានរៀបចំ
តំរៀបគ្នាជាជួរ និងបាញ់សាកល្បង តែមិនបានឮស្នូរគ្រាប់
មកដល់កណ្តាលក្រុងភ្នំពេញឡើយ
ហើយសូម្បីតែអ្នករស់នៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ក៏មិនបានឮស្នួរដែរ។
កាំភ្លើងធំ តម្រៀបគ្នា នៅមូលដ្ឋានកងទ័ពឆ័ត្រយោង ៩១១ នៅកំបូល
សម្រាប់បាញ់សាកល្បង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )
គ្រាប់កាំភ្លើង
ធំ ទាំង ១០១ គ្រាប់ ដែលបាញ់សាកល្បងនោះ
ត្រូវបានគេដោះក្បាលគ្រាប់ចេញ ដោយទុកតែរំសេវឲ្យផ្ទុះប៉ុណ្ណោះ។
ការបាញ់សាកល្បងនូវកាំភ្លើងធំទាំង ១៤ ដើម នោះ ប្រើពេលជាង ១០ នាទី។
ក្រោយពីសាកល្បងដោយជោគជ័យ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា
"ស្នូរដែលបន្ទរឡើងក្នុងពិធីមួយ ដែលរៀបចំនៅពេលខាងមុខនេះ
គឺមានសារៈសំខាន់ផងដែរ ចំពោះអ្វីដែលហៅថា ស្នូរកាំភ្លើងធំ
ដែលជាស្នូរមួយដែរ នាំឲ្យមានការភាពអធិកអធមកើតឡើង ដំបូង
នៅពេលព្រះរាជពិធីដង្ហែព្រះបរមសព នៅពេលខាងមុខ"។
លោក
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមថា "យើងចាត់ទុកថា
ជាការរៀបចំដ៏ជោគជ័យ ឬក៏អាចនិយាយថា ការប្រុងប្រៀប រៀបចំនេះ
ឈានដល់ការសម្រេចលទ្ធផលជាក់ស្តែង ហើយនៅសល់តែពេលអនុវត្តជាក់ស្តែង
នាថ្ងៃពិតប្រាកដ នោះគឺថ្ងៃ១កុម្ភៈ ត្រូវបាញ់ដល់ទៅ២លើក។
លើកដំបូង នៅពេលចាប់ផ្តើមចេញដង្ហែ និងលើកទី២ នៅពេលព្រះបរមសព
ត្រូវបានយកទៅតម្កល់នៅវាលព្រះមេរុ"។
លោកឧបនាយករដ្ឋមន្ត្រី
ទៀ បាញ់ ក៏បានផ្តាំផ្ញើដល់យោធាជំនាញរបស់លោក
ឲ្យមានកិច្ចសហការឲ្យបានម្ចាស់លាស់
នៅពេលអនុវត្តជាក់ស្តែងនូវការបាញ់កាំភ្លើងធំ នាថ្ងៃដង្ហែ
និងថ្វាយព្រះភ្លើងព្រះបរមសព នៅថ្ងៃទី១កុម្ភៈ
និងថ្ងៃទី៤កុម្ភៈខាងមុខ។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
ក៏បានឲ្យដឹងថា កងទ័ពវៀតណាម បានផ្តល់នូវការឧបត្ថម្ភគាំទ្រ
និងផ្តល់នូវគ្រាប់កាំភ្លើងធំ សម្រាប់បាញ់សាកល្បង
និងការបាញ់កាំភ្លើងធំ នៅពេលជាក់ស្តែង
សម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសព របស់សម្តេចព្រះមហាវីរក្សត្រ។
សូមរម្លឹកថា ការបាញ់សាកល្បង កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ចំនួន ១០១ ណាត់
( គ្រាប់ ) សម្រាប់ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ
ដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅរសៀលម៉ោង ១៥ ( ម៉ោង ៣ ) ថ្ងៃទី២៥ ខែមករា
ឆ្នាំ ២០១៣ ប៉ុន្តែត្រូវបានក្រសួងការពារជាតិ ប្រកាសជាថ្មីថា
ត្រូវប្តូរមកធ្វើនៅម៉ោង ១៣ និង ៤៥ នាទី នាថ្ងៃទី២៥ ខែមករា
ឆ្នាំ២០១៣ វិញ។
សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៣ លោកនាយឧត្តមសនីយ៍ ផ្កាយមាស ៤ ប៉ុល សារឿន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
បានចេញផ្សាយនូវសេចក្តីជូនដំណឹងមួយ ដើម្បីជម្រាបជូនដំណឹងដល់មហាជន
និងអាជ្ញាធរដែនដី ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឲ្យបានជ្រាបថា
"អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
នឹងធ្វើការបាញ់សាកល្បងបច្ចេកទេស កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ១០១ ណាត់
សម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ៣ រសៀល នៅទីតាំង
កងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ស្ថិតនៅសង្កាត់កន្ទោក
ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ"។
សេចក្តីជូនដំណឹង បានបន្ថែមថា "អាស្រ័យដូចបានជម្រាបជូនខាងលើនេះ
សូមសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រជាពលរដ្ឋ
ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី មេត្តាជ្រាប
និងកុំមានការភ្ញាក់ផ្អើលរាល់សំឡេងស្នូរ នៃកាំភ្លើង
តាមកាលបរិច្ចេទខាងលើ។ អគ្គមបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សង្ឃឹម
និងជឿទុកចិត្ត រាល់កិច្ចសហប្រតិបត្តិការទាំងឡាយ
ដែលពាក់ព័ន្ធដល់ការបាញ់សាកល្បងកាំភ្លើងធំនេះ
ឲ្យប្រព្រឹត្តទៅបានទទួលជោគជ័យ និងធានាសុវត្ថិភាពខ្ពស់"។
ជាការកត់សម្គាល់ ការបាញ់កាំភ្លើងធំ ១០៥ មីលីម៉ែត្រ ចំនួន ១០១ គ្រាប់
សម្រាប់ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះ
នរោត្តម សីហនុ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំណត់នៅក្នុងសារាចរ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។
សារាចរ បានកំណត់ថា ក្នុងព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ
នឹងមានការបាញ់កាំភ្លើងធំ ១០១ ណាត់ ចំនួន ៣ លើក គឺលើកទីមួយ
នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅពេលដែលព្រះបរមសព
ត្រូវដង្ហែចេញពីព្រះបរមរាជវាំង និងលើកទីពីរ
ប្រព្រឹត្តទៅនៅពេលដែលព្រះបរមសព ដង្ហែដល់ទីលានវាលព្រះមេរុ។
ការបាញ់លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣
នៅពេលប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង។
សូមរម្លឹកថា
គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះ
នរោត្តម សីហនុ ក៏បានរៀបចំសាកល្បងនូវព្រះរាជពិធីដង្ហែព្រះបរមសព
ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានធ្វើឡើង លើកទី១ កាលពីថ្ងៃទី១៩
ខែមករា ឆ្នាំ២០១៣ នៅមុខព្រះបរមរាជវាំង។ ចំណែកការរៀបចំក្បួនសាកល្បង
លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៧ និង
៣០ នាទី រហូតដល់ម៉ោង ១២ ថ្ងៃត្រង់។
តាមកម្មវិធី
ក្បួនសាកល្បងនោះ ត្រូវចាប់ផ្តើមដង្ហែ ចេញដំណើរពីវាលព្រះមេរុ
ឆ្ពោះទៅមុខផ្លូវព្រះអង្គដង្កើ តាមតីរវិថីព្រះស៊ីសុវត្ថិ
ធ្វើដំណើរត្រង់ រហូតដល់ផ្លូវលេខ ៩៤ រួចបត់ឆ្វេង
ដោយធ្វើដំណើរជុំវិញរង្វង់មូលរមណីយដ្ឋាន វត្តភ្នំ
រហូតដល់មហាវិថីព្រះនរោត្តម រួចធ្វើដំណើរត្រង់
ដល់រង្វង់មូលវិមានឯករាជ្យ ដោយឆ្លងកាត់មហាវិថីព្រះសីហនុ ហើយបត់ឆ្វេង
តាមមហាវិថីសម្តេចសុធារស ចូលវាលព្រះមេរុវិញ។
ដើម្បីឲ្យ
ការដង្ហែសាកល្បងនេះ បានប្រព្រឹត្តទៅដោយរលូន សាលារាជធានីភ្នំពេញ
បានប្រកាសជូនដំណឹង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣
ដោយនឹងធ្វើការបិទផ្លូវ សំរួលសកម្មភាពចរាចរបណ្តោះអាសន្ន
នៅចំណុចផ្លូវខាងលើ ដែលក្បួន ត្រូវដង្ហែ។ ផុតរយៈពេលកំណត់នេះ
នឹងដាក់ឲ្យធ្វើចរាចរណ៍ជាប្រក្រតីឡើងវិញ។ ហេតុនេះ
សូមសាធារណជនទាំងអស់ មេត្តាជ្រាប និងធ្វើការពង្វាងចរាចរពីទីតាំង
ផ្លូវមុខព្រះបរមរាជវាំង ផ្លូវតាមជួរមាត់ទន្លេ នៅបរិវេណវត្តភ្នំ
ផ្លូវព្រះនរោត្តម ចាប់ពីវត្តភ្នំ ទៅវិមានឯករាជ្យ
ផ្លូវពីវិមានឯករាជ្យ ទៅមាត់ទន្លេ
កាត់តាមស្តូបមិត្តភាពកម្ពុជា-វៀតណាម ខាងត្បូងព្រះបរមរាជវាំង៕
------------------------------------------------
ដោយ សុខ សេរី RFA
2013-01-25
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមករា បានប្រកាសថា
ការបាញ់សាកល្បងកាំភ្លើងធំ ១០៥មម ចំនួន ១០១គ្រាប់
ទទួលបានជោគជ័យនៅទីលានយោធាកងពលតូចពិសេសឆ័ត្រយោង៩១១
នៅជាយរាជធានីភ្នំពេញ។
ពិធីបាញ់សាកល្បងនេះ
បានចូលរួមជាអធិបតីដោយមន្ត្រីយោធាជាន់ខ្ពស់
ព្រមទាំងកងទ័ពសរុបជាង ១០០នាក់
ក្នុងនោះមានមន្ត្រីយោធាជាន់ខ្ពស់វៀតណាម មកចូលរួមដែរ។
ស្នូរគ្រាប់កាំភ្លើងធំប្រភេទ ១០៥មម ចំនួន ១០១ណាត់ ឬ
១០១គ្រាប់នេះ ត្រូវបានបាញ់សាកល្បងចេញពី
១៤កាណុងបន្តបន្ទាប់គ្នានៅមុនពេលការបាញ់ជាផ្លូវការ
ក្នុងឱកាសព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១ ខែកុម្ភៈ
និងបាញ់ក្នុងឱកាសនៃព្រះរាជពិធីតម្កល់ព្រះបរមសព
និងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព នៅថ្ងៃទី៤ ខែកុម្ភៈ
ខាងមុខនេះ។
ប្រភេទគ្រាប់កាំភ្លើងធំ ១០៥មម ដែលយកមកបាញ់នេះ
ត្រូវបានផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដោយភាគីវៀតណាម
ជាច្រើនរយគ្រាប់ តាមសំណើរបស់ភាគីកម្ពុជា កន្លងមក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
បានមានប្រសាសន៍ថា នៅក្នុងឱកាសនៃព្រះរាជពិធីដង្ហែព្រះបរមសព
និងព្រះរាជពិធីថ្វាយព្រះភ្លើងខាងមុខនេះ
នឹងប្រព្រឹត្តដោយអធិកអធមជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៖ «នៅ
ថ្ងៃទី១ ខែកុម្ភៈ នេះ វាមានក្នុងមួយថ្ងៃបាញ់ដល់ ២លើក។ លើកទី១
នៅលើកដំបូងនៅពេលចាប់ផ្ដើមចេញដង្ហែ និងលើកទី២
នៅពេលដែលព្រះបរមសព គឺត្រូវបានយើងយកទៅតម្កល់នៅព្រះវាលមេរុ
នោះឯង គឺរំលឹកទុកជាមុនទេ
គឺធ្វើម៉េចការសហការក្នុងការរៀបចំឲ្យច្បាស់នៅត្រង់ពេលវេលា
ប៉ុណ្ណឹង។ ពេលវេលាដែលយើងត្រូវបាញ់ ដូច្នេះរៀបចំហ្នឹង
គឺសហការឲ្យបានច្បាស់លាស់»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា
លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា
លោកកត់ត្រានូវព្រឹត្តិការណ៍សំខាន់នៃប្រវត្តិសាស្ត្រនេះ
ពីព្រោះលោកធ្លាប់បានកត់ត្រាប្រវត្តិសាស្ត្រអំពីព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កន្លងមក៖ «រឿងព្រះករុណា
ព្រះអង្គបានចេញពីព្រះរាជបល័្លង្កហើយ ព្រះអង្គបានចេញហើយ
ព្រះអង្គអត់បានគ្រងរាជទេ។
ប៉ុន្តែដោយសារតែវីរភាពរបស់ព្រះអង្គហ្នឹង
ដែលរាជរដ្ឋាភិបាលលោកដក់ជាប់ ឬប្រជាជនកម្ពុជា
លោកដក់ជាប់ហ្នឹងទុកលោកនៅជាប្រមុខរដ្ឋដដែល
អីចឹងទេការបាញ់បែបហ្នឹង មានតែប្រមុខរដ្ឋទេ»។
គេបានរំពឹងថា ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ ឬជាង ១លាននាក់
នឹងមកចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសព
និងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងខាងមុខនេះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ
និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
គ្រោងប្រើប្រាស់កងកម្លាំងចំនួនជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ
សុវត្ថិភាពនៃព្រះរាជពិធីទាំងនោះ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ
ដល់ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ៕
7 comments:
ទៀ បាញ់ is Vietcong.
True Khmer
Am a true Khmer and love very much our country, respect you and other Khmer people without looking of the background or face-colors.
We all are fighting for the survive of our country, therefore you should stop blaming other Khmer and talking about Vietcong.
This undocumentary ways of accusation only help the Vietnamese but not the Khmer people and our country Cambodia.
American made 105 mm Howtzer ? Come on ! He is the king father , get something real bangs - B 52 that is ..
Agreed, when we disagree with each others we always accuse each others of been Vietnsmese or Siam. We MUST STOP playing this same record over and over. We are ALL Cambodian no matter what ethnic you are. We must help each others and defend our country Cambodia.
21 Gun salutes with 105mm howitzers are standard for ALL great world leaders. King Father was a great man, great Khmer leader, compassionate king, great politician, great parent & grandparent, strong person, good role model, our independent father, great figure, help build up Cambodia strong relationship with China.
He also made many mistakes, outsmart by Ho Chi Minh Viet Cong, support KR ( result 1-3 Khmer deads), outsmart again by Viets & it's puppets), made Cambodia a communist country.
millions Khmer deads), outsmart again by Viets and his puppets,
Vietcong is the south Vietnamese,who work or support the communist Hanoi or Ho Chi Ming for a longer plan to swallow Cambodia and Laos as theirs.
Vietnamese civilians has nothing to do with communist Ho Chi Ming,they simply are good fellow human being just like us.
If you ask question about how Tea Banh came to power,then you will find that there are more dirty work of Hanoi's attaches to this planning to swallow Cambodia.
When Hanoi created the Khmer Rough,they also implanted many of their agents beneath the Khmer Rouge leaders and those agents that help to turn Cambodia into the bloody killing Field.And it is similar system Hanoi had built for the CPP from 1979-1989.
Hanoi knew about the Killing Field since 1975,that is why Hanoi ordered to evacuated all Vietnamese civilians from Cambodia with their troops protected them along the road to Vietnam in April 1975.Most of them,half a millions, left Cambodia by boats through Mekong river down to the south Vietnam.Why because Hanoi was the planning the bloody Killing Field for the reason to invade and to conquer. Now with many secret net works and agents in places from commanders in armed forces like Tear Banh and Sok Kong running the Cambodian economy and many of others Vietnamese free to settle,Hanoi is in full hope for its dream come true.
We human,I would like to urge you all, should love every human being,it doesn't what ever nationality of that person come from,but we must know and be aware about the dirty work of Ho Chi Ming that had plundered our country and our people into the war and the killing field.
Kam Puchea Krom and Kos Tral are now is in Hanoi's hands,Why?,Be cause we were lour blind.From 1975-1980 Hanoi had made enough storms and tornadoes to make us confused. They built enough its complex net works in Cambodia to run and to turn our country into a second province as they hoped in the next 20-30 years.That is why we see Vietnamese civilians have come to settle down in motherland free and well protect by its net work inside,simply its powerful Trojan men like Tea Banh and many others.
The truth is our lives on the planet have evolved with a violent force,and only the aggressive ones,that will survive,and if we ignore this principle of nature we will be disappeared from this planet just like the Dodo birds or our brothers in Kampu Chea Krom.
My beloved brothers and sisters of Cambodia,I have a moral duty to inform you all as I know all about the enemy(Hanoi), and if i don't shout or inform you about the dirty work of Hanoi I would be called as a disgraced brother and it is my duty and responsibility to safe guard our beloved people and motherland.
To survive,through this Hanoi's killing field you have to be strong and vigilant,but I bag you not to be cruel,we have a lot of Hanoi's deadly traps ahead of us.
I hope you survive.Be a warrior and be a brotherhood of man too.
True Khmer
lour blind,should be color blind.
Post a Comment