A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 26 January 2013

Gen. Tea Banh: The test-firing of 101 rounds of 105mm howitzer was successful លោក ទៀ បាញ់៖ ការ​បាញ់​សាក​ល្បង​កាំភ្លើង​ធំ​១០៥​ម.ម ​ទទួល​បាន​ជោគជ័យ

បាញ់​សាកល្បង​កាំភ្លើង​ធំ សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​
(ថ្ងៃទី 25 មករា 2013) | ដោយ: ស៊ីវ ចាន់ណា CEN

ភ្នំពេញ: ដូច​ការគ្រោងទុក គឺ​នៅ​ម៉ោង ១ និង ៤៥ នាទី រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣ កាំភ្លើង​ធំ ១០៥ មី​លី​ម៉ែត្រ ចំនួន ១០១ ណាត់ ( គ្រាប់ ) ត្រូវ​បាន​បាញ់​សាកល្បង សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ពិធី​បាញ់​សាកល្បង​កាំភ្លើង​ធំ​នោះ បាន​ធ្វើឡើង នៅ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ នៅ​កំបូល ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ និង​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​មេទ័ព​ជាច្រើន​ទៀត​។​
កាំភ្លើងធំ តម្រៀបគ្នា នៅមូលដ្ឋានកងទ័ពឆ័ត្រយោង ៩១១ នៅកំបូល សម្រាប់បាញ់សាកល្បង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

​ កាំភ្លើង​ធំ ប្រភេទ ១០៥ មី​លី​ម៉ែត្រ ចំនួន ១៤ ដើម ត្រូវបាន​រៀបចំ តំរៀប​គ្នា​ជា​ជួរ និង​បាញ់​សាកល្បង តែ​មិន​បាន​ឮស្នូរ​គ្រាប់ មក​ដល់​កណ្តាល​ក្រុងភ្នំពេញ​ឡើយ​ ហើយ​សូម្បី​​តែ​អ្នករស់នៅ​ជិតព្រលានយន្តហោះ​អន្តរជាតិ​​ភ្នំពេញ ក៏មិនបានឮស្នួរដែរ។
កាំភ្លើងធំ តម្រៀបគ្នា នៅមូលដ្ឋានកងទ័ពឆ័ត្រយោង ៩១១ នៅកំបូល សម្រាប់បាញ់សាកល្បង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

គ្រាប់កាំភ្លើង ​ធំ ទាំង ១០១ គ្រាប់ ដែល​បាញ់​សាកល្បង​នោះ ត្រូវបាន​គេ​ដោះ​ក្បាល​គ្រាប់​ចេញ ដោយ​ទុក​តែ​រំសេវ​ឲ្យ​ផ្ទុះ​ប៉ុណ្ណោះ​។ ការបាញ់​សាកល្បង​នូវ​កាំភ្លើង​ធំ​ទាំង ១៤ ដើម នោះ ប្រើ​ពេល​ជាង ១០ នាទី​។​

​ ក្រោយ​ពី​សាកល្បង​ដោយ​ជោគជ័យ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា "​ស្នូរ​ដែល​បន្ទរ​ឡើង​ក្នុង​ពិធី​មួយ ដែល​រៀបចំ​នៅពេល​ខាងមុខ​នេះ គឺ​មាន​សារៈសំខាន់​ផងដែរ ចំពោះ​អ្វី​ដែល​ហៅថា ស្នូរ​កាំភ្លើង​ធំ ដែល​ជា​ស្នូរ​មួយ​ដែរ នាំឲ្យ​មាន​ការ​ភាព​អធិកអធម​កើតឡើង ដំបូង នៅពេល​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព នៅពេល​ខាងមុខ​"​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​បន្ថែមថា "​យើង​ចាត់ទុក​ថា ជា​ការរៀបចំ​ដ៏​ជោគជ័យ ឬក៏​អាច​និយាយថា ការប្រុងប្រៀប រៀបចំ​នេះ ឈាន​ដល់​ការសម្រេច​លទ្ធផល​ជាក់ស្តែង ហើយ​នៅសល់តែ​ពេល​អនុវត្ត​ជាក់ស្តែង នា​ថ្ងៃ​ពិតប្រាកដ នោះ​គឺ​ថ្ងៃ​១​កុម្ភៈ ត្រូវ​បាញ់​ដល់​ទៅ​២​លើក​។ លើកដំបូង នៅ​ពេល​ចាប់ផ្តើម​ចេញ​ដង្ហែ និង​លើក​ទី​២ នៅពេល​ព្រះ​បរម​សព ត្រូវបាន​យក​ទៅ​តម្កល់​នៅ​វាល​ព្រះមេរុ​"​។​


​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏​បាន​ផ្តាំផ្ញើ​ដល់​យោធា​ជំនាញ​របស់​លោក ឲ្យ​មាន​​កិច្ច​សហការ​ឲ្យបាន​ម្ចាស់​លាស់ នៅ​ពេល​អនុវត្ត​ជាក់ស្តែង​នូវ​ការ​បាញ់កាំភ្លើង​ធំ នា​ថ្ងៃ​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព នៅ​ថ្ងៃ​ទី​១​កុម្ភៈ និង​ថ្ងៃ​ទី​៤​កុម្ភៈ​ខាង​មុខ​។​

​លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ក៏​បានឲ្យដឹងថា កងទ័ព​វៀតណាម បាន​ផ្តល់​នូវ​ការឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​នូវ​គ្រាប់កាំភ្លើង​ធំ សម្រាប់​បាញ់​សាកល្បង និង​ការ​បាញ់​កាំភ្លើង​ធំ នៅពេល​ជាក់ស្តែង សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព របស់​សម្តេច​ព្រះមហាវីរក្សត្រ​។​

​ សូម​រម្លឹកថា ការបាញ់​សាកល្បង កាំភ្លើង​ធំ ១០៥ មី​លី​ម៉ែត្រ ចំនួន ១០១ ណាត់ ( គ្រាប់ ) សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ដំបូង​ឡើយ គ្រោង​នឹង​ធ្វើឡើង​នៅ​រសៀល​ម៉ោង ១៥ ( ម៉ោង ៣ ) ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ ២០១៣ ប៉ុន្តែ​ត្រូវបាន​ក្រសួង​ការពារជាតិ ប្រកាស​ជា​ថ្មី​ថា ត្រូវ​ប្តូរ​មក​ធ្វើ​នៅ​ម៉ោង ១៣ និង ៤៥ នាទី នា​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣ វិញ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ លោកនាយ​ឧត្តមសនីយ៍ ផ្កាយ​មាស ៤ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ចេញ​ផ្សាយ​នូវ​សេចក្តី​ជូនដំណឹង​មួយ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​មហាជន និង​អាជ្ញាធរ​ដែនដី ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ឲ្យបាន​ជ្រាបថា "​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ធ្វើ​ការបាញ់​សាកល្បង​បច្ចេកទេស កាំភ្លើង​ធំ ១០៥ មី​លី​ម៉ែត្រ ១០១ ណាត់ សម្រាប់​​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣ វេលា​ម៉ោង ៣ រសៀល នៅ​ទីតាំង កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ ស្ថិតនៅ​សង្កាត់​កន្ទោក ខ័ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​"​។​

​ សេចក្តីជូនដំណឹង បាន​បន្ថែមថា "​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ សូម​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង​កញ្ញា ប្រជាពលរដ្ឋ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី មេត្តា​ជ្រាប និង​កុំ​មាន​ការភ្ញាក់ផ្អើល​រាល់​សំឡេង​ស្នូរ នៃ​កាំភ្លើង តាម​កាល​បរិច្ចេទ​ខាងលើ​។ អគ្គម​បញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ សង្ឃឹម និង​ជឿទុកចិត្ត រាល់​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ឡាយ ដែល​ពាក់ព័ន្ធ​ដល់​ការបាញ់​សាកល្បង​កាំភ្លើង​ធំ​នេះ ឲ្យ​ប្រព្រឹត្តទៅ​បាន​ទទួល​ជោគជ័យ និង​ធានា​សុវត្ថិភាព​ខ្ពស់​"​។​

​ ជា​ការកត់សម្គាល់ ការបាញ់​កាំភ្លើង​ធំ ១០៥ មី​លី​ម៉ែត្រ ចំនួន ១០១ គ្រាប់ សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំណត់​នៅក្នុង​សារាចរ កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣​។​

​ សារាចរ បាន​កំណត់​ថា ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ នឹង​មាន​ការ​បាញ់កាំភ្លើង​ធំ ១០១ ណាត់ ចំនួន ៣ លើក គឺ​លើក​ទី​មួយ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅពេល​ដែល​ព្រះ​បរម​សព ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង និង​លើក​ទី​ពីរ ប្រព្រឹត្តទៅ​នៅ​ពេល​ដែល​ព្រះ​បរមសព ដង្ហែ​ដល់​ទីលាន​វាល​ព្រះមេរុ​។ ការបាញ់​លើក​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។​

​សូម​រម្លឹកថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​រៀបចំ​សាកល្បង​នូវ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ធ្វើឡើង លើក​ទី​១ កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ នៅ​មុខ​ព្រះបរមរាជវាំង​។ ចំណែក​ការរៀបចំ​ក្បួន​សាកល្បង លើក​ទី​២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៧ និង ៣០ នាទី រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។​

​តាម​កម្មវិធី ក្បួន​សាកល្បង​នោះ ត្រូវ​ចាប់ផ្តើម​ដង្ហែ ចេញដំណើរ​ពី​វាល​ព្រះមេរុ ឆ្ពោះ​ទៅ​មុខ​ផ្លូវ​ព្រះអង្គ​ដង្កើ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ធ្វើដំណើរ​ត្រង់ រហូត​ដល់​ផ្លូវ​លេខ ៩៤ រួច​បត់​ឆ្វេង ដោយ​ធ្វើដំណើរ​ជុំវិញ​រង្វង់​មូល​រមណីយដ្ឋាន វត្តភ្នំ រហូត​ដល់​មហាវិថី​ព្រះ​នរោត្តម រួច​ធ្វើ​ដំណើរ​ត្រង់ ដល់​រង្វង់​មូល​វិមានឯករាជ្យ ដោយ​ឆ្លងកាត់​មហាវិថី​ព្រះសីហនុ ហើយ​បត់​ឆ្វេង តាម​មហាវិថី​សម្តេច​សុធារស ចូល​វាល​ព្រះមេរុ​វិញ​។​

​ដើម្បី​ឲ្យ​ ការ​ដង្ហែ​សាកល្បង​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ជូនដំណឹង កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ ដោយ​នឹង​ធ្វើ​ការបិទផ្លូវ សំរួល​សកម្មភាព​ចរាចរ​បណ្តោះអាសន្ន នៅ​ចំណុច​ផ្លូវ​ខាង​លើ ដែល​ក្បួន ត្រូវ​ដង្ហែ​។ ផុត​រយៈពេល​កំណត់​នេះ នឹងដាក់​ឲ្យធ្វើ​ចរាចរ​ណ៍​ជា​ប្រក្រតី​ឡើងវិញ​។ ហេតុនេះ សូម​សាធារណ​ជន​ទាំងអស់ មេត្តា​ជ្រាប និង​ធ្វើការ​ពង្វាង​ចរាចរ​ពី​ទីតាំង ផ្លូវ​មុខ​ព្រះបរមរាជវាំង ផ្លូវ​តាម​ជួរ​មាត់ទន្លេ នៅ​បរិវេណ​វត្តភ្នំ ផ្លូវ​ព្រះ​នរោត្តម ចាប់​ពី​វត្ត​ភ្នំ ទៅ​វិមានឯករាជ្យ ផ្លូវ​ពី​វិមានឯករាជ្យ ទៅ​មាត់​ទន្លេ កាត់​តាម​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខាងត្បូង​ព្រះបរមរាជវាំង​៕

------------------------------------------------
ដោយ សុខ សេរី RFA
2013-01-25
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៥ ខែ​មករា បាន​ប្រកាស​ថា ការ​បាញ់​សាក​ល្បង​កាំភ្លើង​ធំ ១០៥​មម ចំនួន ១០១​គ្រាប់ ទទួល​បាន​ជោគជ័យ​នៅ​ទីលាន​យោធា​កង​ពល​តូច​ពិសេស​ឆ័ត្រ​យោង​៩១១ នៅ​ជាយ​រាជធានី​ភ្នំពេញ។

RFA/Sok Serey

គ្រាប់​កាំភ្លើង ១០៥​មម សម្រាប់​បាញ់​សាក​ល្បង​នៅ​កង​ពល​តូច​ពិសេស​ឆ័ត្រ​យោង​៩១១ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៣។

ពិធី​បាញ់​សាក​ល្បង​នេះ បាន​ចូល​រួម​ជា​អធិបតី​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់ ព្រម​ទាំង​កងទ័ព​សរុប​ជាង ១០០​នាក់ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ជាន់​ខ្ពស់​វៀតណាម មក​ចូល​រួម​ដែរ។
ស្នូរ​គ្រាប់​កាំភ្លើង​ធំ​ប្រភេទ ១០៥​មម ចំនួន ១០១​ណាត់ ឬ ១០១​គ្រាប់​នេះ ត្រូវ​បាន​បាញ់​សាក​ល្បង​ចេញ​ពី ១៤​កាណុង​បន្ត​បន្ទាប់​គ្នា​នៅ​មុន​ពេល​ការ​បាញ់​ជា​ផ្លូវការ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ និង​បាញ់​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​តម្កល់​ព្រះបរមសព និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។
ប្រភេទ​គ្រាប់​កាំភ្លើង​ធំ ១០៥​មម ដែល​យក​មក​បាញ់​នេះ ត្រូវ​បាន​ផ្តល់​ជូន​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដោយ​ភាគី​វៀតណាម ជាច្រើន​រយ​គ្រាប់ តាម​សំណើ​របស់​ភាគី​កម្ពុជា កន្លង​មក។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរមសព និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ដោយ​អធិកអធម​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា៖ «នៅ​ ថ្ងៃ​ទី១ ខែ​កុម្ភៈ នេះ វា​មាន​ក្នុង​មួយ​ថ្ងៃ​បាញ់​ដល់ ២​លើក។ លើក​ទី១ នៅ​លើក​ដំបូង​នៅ​ពេល​ចាប់​ផ្ដើម​ចេញ​ដង្ហែ និង​លើក​ទី២ នៅ​ពេល​ដែល​ព្រះបរមសព គឺ​ត្រូវ​បាន​យើង​យក​ទៅ​តម្កល់​នៅ​ព្រះ​វាល​មេរុ នោះ​ឯង គឺ​រំលឹក​ទុក​ជា​មុន​ទេ គឺ​ធ្វើ​ម៉េច​ការ​សហការ​ក្នុង​ការ​រៀបចំ​ឲ្យ​ច្បាស់​នៅ​ត្រង់​ពេល​វេលា​ ប៉ុណ្ណឹង។ ពេល​វេលា​ដែល​យើង​ត្រូវ​បាញ់ ដូច្នេះ​រៀបចំ​ហ្នឹង គឺ​សហការ​ឲ្យ​បាន​ច្បាស់​លាស់»
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​កត់ត្រា​នូវ​ព្រឹត្តិការណ៍​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​នេះ ពីព្រោះ​លោក​ធ្លាប់​បាន​កត់ត្រា​ប្រវត្តិសាស្ត្រ​អំពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កន្លង​មក៖ «រឿង​ព្រះករុណា ព្រះអង្គ​បាន​ចេញ​ពី​ព្រះរាជបល័្លង្ក​ហើយ ព្រះអង្គ​បាន​ចេញ​ហើយ ព្រះអង្គ​អត់​បាន​គ្រង​រាជ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​វីរភាព​របស់​ព្រះអង្គ​ហ្នឹង ដែល​រាជ​រដ្ឋាភិបាល​លោក​ដក់​ជាប់ ឬ​ប្រជាជន​កម្ពុជា លោក​ដក់​ជាប់​ហ្នឹង​ទុក​លោក​នៅ​ជា​ប្រមុខ​រដ្ឋ​ដដែល អីចឹង​ទេ​ការ​បាញ់​បែប​ហ្នឹង មាន​តែ​ប្រមុខ​រដ្ឋ​ទេ»
គេ​បាន​រំពឹង​ថា ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ ឬ​ជាង ១​លាន​នាក់ នឹង​មក​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព និង​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ។
ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​ប្រើប្រាស់​កង​កម្លាំង​ចំនួន​ជាង ១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​នៃ​ព្រះរាជ​ពិធី​ទាំង​នោះ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ខាង​មុខ​នេះ៕

7 comments:

Anonymous said...

ទៀ បាញ់ is Vietcong.

True Khmer


Anonymous said...

Am a true Khmer and love very much our country, respect you and other Khmer people without looking of the background or face-colors.
We all are fighting for the survive of our country, therefore you should stop blaming other Khmer and talking about Vietcong.
This undocumentary ways of accusation only help the Vietnamese but not the Khmer people and our country Cambodia.

Anonymous said...

American made 105 mm Howtzer ? Come on ! He is the king father , get something real bangs - B 52 that is ..

Anonymous said...

Agreed, when we disagree with each others we always accuse each others of been Vietnsmese or Siam. We MUST STOP playing this same record over and over. We are ALL Cambodian no matter what ethnic you are. We must help each others and defend our country Cambodia.

Anonymous said...

21 Gun salutes with 105mm howitzers are standard for ALL great world leaders. King Father was a great man, great Khmer leader, compassionate king, great politician, great parent & grandparent, strong person, good role model, our independent father, great figure, help build up Cambodia strong relationship with China.

He also made many mistakes, outsmart by Ho Chi Minh Viet Cong, support KR ( result 1-3 Khmer deads), outsmart again by Viets & it's puppets), made Cambodia a communist country.




millions Khmer deads), outsmart again by Viets and his puppets,

Anonymous said...

Vietcong is the south Vietnamese,who work or support the communist Hanoi or Ho Chi Ming for a longer plan to swallow Cambodia and Laos as theirs.
Vietnamese civilians has nothing to do with communist Ho Chi Ming,they simply are good fellow human being just like us.

If you ask question about how Tea Banh came to power,then you will find that there are more dirty work of Hanoi's attaches to this planning to swallow Cambodia.

When Hanoi created the Khmer Rough,they also implanted many of their agents beneath the Khmer Rouge leaders and those agents that help to turn Cambodia into the bloody killing Field.And it is similar system Hanoi had built for the CPP from 1979-1989.

Hanoi knew about the Killing Field since 1975,that is why Hanoi ordered to evacuated all Vietnamese civilians from Cambodia with their troops protected them along the road to Vietnam in April 1975.Most of them,half a millions, left Cambodia by boats through Mekong river down to the south Vietnam.Why because Hanoi was the planning the bloody Killing Field for the reason to invade and to conquer. Now with many secret net works and agents in places from commanders in armed forces like Tear Banh and Sok Kong running the Cambodian economy and many of others Vietnamese free to settle,Hanoi is in full hope for its dream come true.

We human,I would like to urge you all, should love every human being,it doesn't what ever nationality of that person come from,but we must know and be aware about the dirty work of Ho Chi Ming that had plundered our country and our people into the war and the killing field.

Kam Puchea Krom and Kos Tral are now is in Hanoi's hands,Why?,Be cause we were lour blind.From 1975-1980 Hanoi had made enough storms and tornadoes to make us confused. They built enough its complex net works in Cambodia to run and to turn our country into a second province as they hoped in the next 20-30 years.That is why we see Vietnamese civilians have come to settle down in motherland free and well protect by its net work inside,simply its powerful Trojan men like Tea Banh and many others.
The truth is our lives on the planet have evolved with a violent force,and only the aggressive ones,that will survive,and if we ignore this principle of nature we will be disappeared from this planet just like the Dodo birds or our brothers in Kampu Chea Krom.

My beloved brothers and sisters of Cambodia,I have a moral duty to inform you all as I know all about the enemy(Hanoi), and if i don't shout or inform you about the dirty work of Hanoi I would be called as a disgraced brother and it is my duty and responsibility to safe guard our beloved people and motherland.
To survive,through this Hanoi's killing field you have to be strong and vigilant,but I bag you not to be cruel,we have a lot of Hanoi's deadly traps ahead of us.


I hope you survive.Be a warrior and be a brotherhood of man too.

True Khmer

Anonymous said...

lour blind,should be color blind.