A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 January 2013

Cambodian ruling party reaffirms support for Hun Sen as PM candidate [Heng Samrin made the speech, so where is Chea Sim now, being sidelined by Hun Sen?] គណបក្ស ប្រជាជនកម្ពុជា គាំទ្រ​ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៥

www.dap-news.com
www.dap-news.com
www.dap-news.com
                         Top: Heng Samrin making a speech during the celebrate the 7th January Day. 

PHNOM PENH, Jan. 7, 2013 (Xinhua) -- The ruling Cambodian People's Party (CPP) reaffirmed on Monday its support for incumbent Prime Minister Hun Sen to keep his post for another term as Cambodia will hold general elections on July 28.
"On behalf of the CPP, I'd like to solemnly affirm once again the support for the candidate of Hun Sen for the post of Prime Minister for the 5th legislative term and terms thereafter," CPP' s Honorary President and National Assembly's President Heng Samrin said in a speech in commemoration of the 34th anniversary of Jan. 7 victory day over the Democratic Kampuchea, or known as Khmer Rouge regime.
Prime Minister Hun Sen has been in power for 28 years.
Heng Samrin also hailed the Hun Sen-led government for bringing the country to full peace and security, sound economic and social development.
"Cambodia has maintained political and social stability, macroeconomics and financial stability, and firmly defended the sovereignty, territorial integrity, security and social safety," he said.
The country has achieved economic growth of about 7 percent in 2012 thanks to notable increases in agriculture, garment, tourism and real estate, he said.


Monday's commemoration, held at CPP's headquarters in Phnom Penh, was also presided over by CPP's President and Senate President Chea Sim and Prime Minister Hun Sen, CPP's Vice- President. It was attended by approximately 12,000 supporters.
Cambodia saw Jan. 7 as the victory day over the Democratic Kampuchea regime. On Jan. 7, 1979, the troops of Kampuchea United Front for National Salvation with the cooperation and support from the Vietnamese troops had toppled the DK regime after it had controlled the country for three years, eight months and 20 days.
During the period, millions of Cambodian compatriots died from execution, disease, starvation and overwork.
Editor: Hou Qiang

-គណបក្ស ប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះ គ.ជ.ប. ក្នុងការត្រៀមរៀបចំ ដំណើរបោះឆ្នោត នៅអាណត្តិទី៥
ភ្នំពេញ៖ សម្តេច ហេង សំរិន បានប្រកាសនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៥ និងនីតិកាលបន្តបន្ទាប់ទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទិញ រំព្ញកខួបទី៣៤ឆ្នាំ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០១៣) ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា “ខ្ញុំសូមបញ្ជាក់យ៉ាងឧឡារិកជាថ្មីទៀត នូវការគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៥ និងនីតិកាលបន្តបន្ទាប់ទៀត”។
សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភាផងដែរនោះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតតំណាងទូទាំងប្រទេស ដើម្បីបូកសរុបលទ្ធផល ការងារ រយៈពេល ៥ឆ្នាំ កន្លងមក និងអនុម័តកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិរយៈពេល ៥ឆ្នាំ បន្តទៀត ឆ្នាំ២០១៣-២០១៨ សម្រាប់ចូលរួមនៅក្នុង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ខាងមុខនេះ។
សម្តេចបន្តថា “រយៈពេល ៣៤ឆ្នាំ កន្លងមក កម្ពុជាបានធ្វើដំណើរយ៉ាងវែង លើផ្លូវមួយប្រកបដោយសេរីភាព កិត្តិយស និងក្តីសង្ឃឹម មិនថាត្រូវជួបនឹងឧបសគ្គតូច ធំបែប ណាឡើយ។ នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ យើងបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងសមត្ថភាពរបស់យើង ដោយឈរលើជំហរតស៊ូប្រយុទ្ធ លះបង់យ៉ាងអង់អាចក្លាហាន និងក្នុងស្មារតីកសាងប្រកបដោយមោទកភាព។ ស្មារតី ៧ មករា បានបំភ្លឺផ្លូវយើងឲ្យឆ្លងកាត់ រាល់ឧបសគ្គទាំងនោះ ដោយជោគជ័យ ធ្វើឲ្យយើងអាចឈានទៅមុខមួយជំហានម្តងៗ ប្រែក្លាយទឹកដីមាតុភូមិយើង ពីគំនរផេះផង់ ឲ្យមានជីវិតរស់ឡើងវិញ មានការរីកចម្រើនរហូតមានអ្វីៗ គ្រប់យ៉ាងដូច បច្ចុប្បន្ន”។
សម្តេចហេង សំរិន បានបញ្ជាក់ថា «ស្មារតី ៧ មករា ជាប្រភពនៃជ័យជំនះ ហើយបានរស់នៅជានិច្ចក្នុងជីវិត និងការងាររបស់យើង។ ហេតុនេះ យើងទាំងអស់គ្នា ត្រូវបន្តថែរក្សាពូនជ្រំស្មារតីនេះឲ្យស្ថិតស្ថេរ គង់វង្ស និងភ្លឺចែងចាំងជានិច្ច ដើម្បីជោគជ័យរបស់យើងតទៅមុខទៀត នៅលើមាគ៌ា (សន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍)។ សូមឲ្យស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងវិញ្ញាណរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់តរៀងទៅ»។
សម្តេចហេង សំរិន បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជាគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្នុងការ ត្រៀមរៀបចំរាល់ការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ឲ្យប្រព្រឹត្តទៅយ៉ាងល្អ ស្របទៅតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញ និង បទប្បញ្ញត្តិនៃច្បាប់ជាធរមាន ជាមួយនឹងការធានានូវបរិយាកាស នយោបាយអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុវត្ថិភាព។ គណបក្សប្រជាជនកម្ពុជា ដែល បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនេះ នឹងបន្តធ្វើកិច្ចសហប្រត្តិបត្តិការជិតស្និទ្ធ ជាមួយបណ្តាស្ថាប័នជាតិ អាជ្ញាធរគ្រប់ថ្នាក់ បណ្តាគណបក្សនយោបាយ និងមជ្ឈដ្ឋាននានា សំដៅចូលរួមធានា ឲ្យការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ របស់ប្រជាជន ដោយឈរលើមូលដ្ឋាន គោរពម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការបោះឆ្នោត៕

2 comments:

Anonymous said...

Did you notice that he said that they not only nominate HunSen for the 5th legislative term,but TERMS THEREAFTER? They really meant to let him be PM until he's 90 or die in office .

Anonymous said...

No worry, Hun Sen will die in office, either from AIDS because he slept with too many girls or die from a helicopter crash like Hok Lundy.