A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 December 2012

World Bank promised to continue to help evicted Boeung Kak residents ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់


http://youtu.be/0F-NtkpSArc 
ដោយ ទេព សុរ៉ាវី RFA
2012-12-20
តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) សន្យា​ជាមួយ​អ្នក​ភូមិ​បឹងកក់ ថា​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ​បឹងកក់ និង​មិន​បោះបង់​ពួក​គាត់​ចោល​នោះ​ទេ ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ។

RFA/Tep Soravy
តំណាង​ធនាគារ​ពិភពលោក (World Bank) ចេញ​មក​ទទួល​យក​ញត្តិ​ពី​អ្នក​ភូមិ​បឹងកក់ នៅ​មុខ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២។
ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់ បាន​នាំ​គ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​រង​គ្រោះ​ចំនួន ៤៨​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្រោយ​អ្នក​ភូមិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក តំណាង​ធនាគារ​បាន​អនុញ្ញាត​ភ្លាមៗ​ឲ្យ​តំណាង​អ្នក​ភូមិ ៩​រូប ចូល​ជួប​សំដែង​ពី​សារទុក្ខ​កង្វល់ និង​ការ​ទាមទារ​របស់​ពួក​គាត់។
អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូល​រួម​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ និង​ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ រាំរ៉ៃ ជូន​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។
អ្នកស្រី ហេង មុំ៖ «ខាង​ធនាគារ​ពិភពលោក​បាន​ទទួល​ទូរលេខ​ថា ពួក​ខ្ញុំ​បាន​ទទួល​ដំណោះស្រាយ​គ្រប់គ្រាន់​រួច​រាល់​អស់​ហើយ គាត់​នឹង​ទម្លាក់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ទៅ​ធនាគារ​ពិភពលោក​ នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ទម្លាក់​ប្រាក់​កម្ចី​មក​ទាំង​ឡាយ សុំ​ឲ្យ​គាត់​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ ឬ​អត់?ខ្ញុំ​អត់​ថា ឲ្យ​គាត់​ផ្ដាច់​ទេ តែ​ថា ឲ្យ​គាត់​សុំ​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ ប្រជាពលរដ្ឋ​ខ្ញុំ»
សំណើ​របស់​អ្នក​ភូមិ​បឹងកក់ សុំ​ឲ្យ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទី​១ ត្រូវ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៧​គ្រួសារ​ដែល​នៅ​សេសសល់ ទី​២ សុំ​ឲ្យ​មាន​ការ​បោះ​ព្រំប្រទល់​ដី​ទំហំ​ជាង ១២​ហិកតារ​ជូន​អ្នក​ភូមិ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា ជា​តំណាង​អ្នក​ភូមិ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ដីធ្លី​នៅ​បុរី​កីឡា ដែល​ពួក​គាត់​អះអាង​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស ហើយ​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ទី​៤ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​បឹង​កក់​ ចំនួន ១៣​នាក់​ផ្សេង​ទៀត៕

No comments: