A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 December 2012

Hun Sen employed 600 student volunteers at the Land Ministry សម្តេចតេជោ ផ្តល់ការងារ ៦០០ កន្លែង ដល់ក្រុមនិស្សិតស្ម័គ្រចិត្ត

វគ្គ ​បណ្តុះបណ្តាល​ជំហាន​ទី​២ ដល់​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជាង​២០០ នាក់​ស្តីពី​ការវាស់វែង​ដីធ្លី ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ តាម​បទបញ្ជា​លេខ ០១ បប ចុះ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល  Hun Sen employed 600 student volunteers at the Land Ministry.
(ថ្ងៃទី 20 ធ្នូ 2012,) | ដោយ: កងមាស  

កំពង់ចាម: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ការអនុគ្រោះ​ដល់​ក្រុមនិស្សិត​ស្ម័គ្រ ដែល​ចូលរួម​សហការ វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​កន្លងមក នូវ​ការងារ​ចំនួន ៦០០ កន្លែង​ឲ្យ​ក្លាយជា​មន្ត្រីរាជការ​សុរិយោដី ប៉ុន្តែ​និស្សិត​ទាំងអស់ ចាំបាច់​ត្រូវ​ឆ្លងកាត់​ការប្រលង​ជ្រើសរើស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ខាងមុខនេះ​។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​។
ក្នុងឱកាស ​ដែល​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំហាន​ទី​២ ដល់​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជាង​២០០ នាក់​ស្តីពី​ការវាស់វែង​ដីធ្លី ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ តាម​បទបញ្ជា​លេខ ០១ បប ចុះ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១២ នៅ​សាលា​ជាតិ​កម្ម​សិ​កម្ម​កំពង់ចាម​។​

​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាន​លើកឡើងថា យុវ​និស្សិត​ស្ម័គ្រចិត្ត​ជំហាន​ទី​១ ទាំង ១៦៨ ក្រុម​នឹង​បញ្ចប់​បេសកកម្ម​របស់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១២ ខាងមុខនេះ គឺ​ពួកគេ​វិល​ចូល​ថ្នាក់រៀន​តាម​មហាវិទ្យាល័យ​វិញ ហើយ​ក្រុម​យុវ​និស្សិត​ស្ម័គ្រចិត្ត​ជំហាន​ទី​២ ដែល​យើង​កំពុង​បណ្តុះបណ្តាល​មាន​ចំនួន ១៦៨ ក្រុម​ដូចគ្នានេះ​នឹង​ចូលមក​ជំនួស​។​


​លោក អ៊ឹម ឈុនលឹម បានលើកឡើង​បន្ថែមថា ដោយឡែក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  បានសម្រេច​ផ្តល់​ការអនុគ្រោះ​ដល់​និស្សិត​ស្ម័គ្រចិត្ត​ជំហាន​ទី​១ នូវ​ការងារ ជា​មន្ត្រីរាជការ​ខាង​សុរិយោ​ល​ដី​ចំនួន ៦០០ កន្លែង​ដល់​ពួកគេ ប៉ុន្តែ​និស្សិត​ទាំងនោះ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការប្រលង​ដែល​នឹង​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ខាងមុខ ក្នុងនោះ យើង​បាន​ផ្សព្វផ្សាយ​ដល់​និស្សិត​មានឈ្មោះ​ប្រលង​ឲ្យ​ត្រៀមខ្លួន​មុន​កាលពី​ ចុងខែ វិច្ឆិកា ឆ្នាំ​២០១២ ហើយ​ការប្រលង​មាន​ចំនួន ពីរ វិញ្ញាសា គឺ រដ្ឋបាល​ដីធ្លី និង រដ្ឋបាល​ទូទៅ​៕

3 comments:

Anonymous said...

Volunteer means no paid free service. Employment means paid service.Employ student volunteers? This is a stop gap strategy to remove the frustration of desparate graduates with the dire labour market - a sign of piss poor economic health managed by the incompetent Hun Sen and his bunch of thugs CPP. Hun Sen and the CPP - you are a failure!! In the 1960's - this phenomena led to the many disastrous governments of salvation for the traitorous Sihanouk and his kick ass from the country - the same should have happened here except that the current Khmer people are full of illiterate and ignorant because Hun Sen and his master yuons and criminal cousins KR had annihilated all of the educated.

Anonymous said...

These "volunteers" were paid about $7 a day during the their mission ($210 a month). I always suspected that Hun Sen will turn them into his private army one day. This employment offer is just the beginning of Hun Sen trying to put his loyalists everywhere because he is so paranoid of a coup against him.

Anonymous said...

Who are these youths? If they are not CPP sons, who can get this kind of job? There must be a lot of youns mixed kids in there. They are going to to find their plot of land to grab in the future. Read me words, these kids are surveying the land plots for them to grab in the near future.