A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 25 December 2012

Verdict in Chea Sim bodyguard appeal set for January 16 សាលាឧទ្ធរណ៍ នឹងប្រកាស សាលដីកា សំណុំរឿងលោក ឈឿន ចាន់ថន ហៅម៉ៅ នៅថ្ងៃទី១៦ ខែមករា

Chhoeun Chan Thorn

PHNOM PENH (The Cambodia Herald) - The Court of Appeal on Tuesday set January 16 for the verdict in a case involving Senate chairman Chea Sim’s former bodyguard Chhoeun Chan Thorn.

General Chhoeun Chan Thorn was sentenced in February to 26 years in jail on multiple charges including damaging military equipment, swindling and selling weapons.

He has also been sentenced to 10 years and ordered to pay 5 million riel for using and issuing weapon and bomb licenses without permission and faking public documents.


ភ្នំពេញ  ៖ ប្រធានអង្គជំនុំជម្រះ របស់ សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ នេះ បានពន្យារ ពេលប្រកាស សាលដីកា នៃសំណុំរឿងលោក ឈឿន ចាន់ថន ហៅម៉ៅ អតីតមន្ដ្រីយោធា ផ្កាយ៣ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីសាលា ឧទ្ធរណ៍បានបើកសវនាការ ជំនុំជម្រះ ។
នៅក្នុងអង្គសវនាការ ជំនុំជម្រះ កាលពី ព្រឹកមិញ សាលាឧទ្ធរណ៍ បានលើកយកសំណុំ រឿងចំនួនពីរ របស់លោកឈឿន ចាន់ថន ហៅម៉ៅ អាយុ៤១ឆ្នាំ គឺសំណុំរឿងយោធា និងសំណុំស៊ីវិល ដោយជាប់ ពាក់ព័ន្ធនិងករណី លក់ដីបន្ទាយអង្គរក្ស និងលក់រថយន្ដយោធា រួមទាំងបទចោទប្រកាន់មួយចំនួនទៀត។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោកឈឿន ចាន់ថន ដាក់ពន្ធនាគារចំនួន ១០ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ក្នុង បទចោទ ៤ករណី រួមមានការកាន់ កាប់ អាវុធនិងគ្រាប់ ដោយគ្មានការអនុញ្ញាត ចេញអាជ្ញាប័ណ្ណ ឱ្យប្រើប្រាស់អាវុធនិងគ្រាប់ដល់បុគ្គល ដែលមិន មែនជាសមត្ថកិច្ច ក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតក្លែងសាធារណៈ ។
ដោយឡែកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១២ តុលាការយោធាបានសម្រេចផ្ដន្ទា ទោស លោកឈឿន ចាន់ថន ឱ្យជាប់ពន្ធនាគារ ចំនួន២៦ឆ្នាំនិងសងប្រាក់ដល់ដើមបណ្ដឹង ជិត៣លានដុល្លារ ដោយចោទ ប្រកាន់៥ករណី ពាក់ព័ន្ធនិងការលក់ដីបន្ទាយអង្គរក្ស និងលក់រថយន្ដយោធា ។
យោងតាមប្រភពព័ត៌មានពីសាលាឧទ្ធរណ៍ បានឱ្យដឹងថា នៅក្នុងអង្គសវនាការនោះ ធនាគារ UCB តាម រយៈមេធាវីរបស់ខ្លួន បានទាមទារលុយចំនួន២លានដុល្លារ ដែលលោកឈឿន ចាន់ថន បានខ្ចីពេលនៅ មានអំណាច និងបុណ្យស័ក្ដិ ។
ជាមួយគ្នានេះ ជនជាប់ចោទឈឿន ចាន់ ថន បានទាមទារឱ្យតុលាការដោះលែងខ្លួន ដោយសារតែមិនបាន ប្រព្រឹត្ដដូចការចោទ ប្រកាន់ ហើយជនជាប់ចោទរូបនេះ អះអាងថា ជារឿងអយុត្ដិធម៌ ចំពោះបទចោទ ប្រកាន់ពីសំណាក់ សាលាដំបូងរាជធានីភ្នំពេញ និងតុលាការយោធា ។

No comments: