Foreign Minister Hor Namhong and his delegation leaving Phnom Penh Airport for Bangkok.
25 December 2012 (Xinhua) -- Cambodian deputy Prime Minister and foreign
minister Hor Namhong left here on Tuesday morning for Bangkok for a
bilateral meeting with his Thai counterpart Surapong Tovichakchaikul.
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១២ បានដឹកនាំ
ប្រតិភូមមួយក្រុម ដែលមកពី ក្រសួងការពារជាតិផងនោះ ទៅកាន់ប្រទេសថៃ
ដើម្បីចូលរួមនៃកិច្ចប្រជុំគណៈកម្មការចំរុះ ទ្វេភាគី លើកទី៨
សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ចំនួនពីរថ្ងៃគឺថ្ងៃទី២៥-២៦។
យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយថ្ងៃ២០ខែធ្នូឆ្នាំ២០១២ ឱ្យដឹងថា កិច្ចប្រជុំនោះ ក៏ "នឹងពិភាក្សា លើបញ្ហា ជាច្រើន ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតខាងល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ" ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ពុំបានមានប្រសាសន៍អ្វី ដល់អ្នកសារព័ត៌មានឡើយ ហើយរដ្ឋលេខាធិការ នៃក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ក៏ពុំបានអធិប្បាយអ្វីដែរ ក្រៅតែពីពាក្យថា "បងអត់ដឹងអ្វីទេប្អូន ពីព្រោះកិច្ចប្រជុំទ្វេភាគី បើបងដឹង បងប្រាប់ហើយ"។
តែយ៉ាងណាក៏ដោយ មន្រ្តីសង្គមស៊ីវិល រំពឹងថា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នឹងលើកអំពីបញ្ហាពលករចំណាកស្រុករបស់កម្ពុជា ជិត២សែននាក់មកនិយាយផងដែរ ដែលពលករទាំងនោះ ត្រូវបាន អាជ្ញាធរថៃគ្រោងនឹង បញ្ជូនពូកគេ មកប្រទេសកម្ពុជាវិញ កាលពីពេលកន្លង ទៅថ្មីៗនេះ តែត្រូវបានអាក់ខានវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានស្នើរសុំ ឲ្យបំពេញបែបបទឬក៍CI សិននោះ ហើយក៏អាចនិយាយ អំពីអំពើហិង្សា របស់ក្រុមទាហានថៃ ដែលតែងតែធ្វើការបាញ់ប្រហារដល់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងទៅប្រទេសរបស់ខ្លួន ក្នុងគោលបំណង កាប់ឈើក្រញួងនោះដែរ។
កិច្ចប្រជុំលើកទី៧ នៃកិច្ចប្រជុំគណៈកម្មការចំរុះរវាងកម្ពុជា-ថៃ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ បានប្រព្រឹត្តឡើងនាទីក្រុងអង្គរ ដែលកាលនោះភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រីឯ ភាគីថៃដឹកនាំដោយលោក កាស៊ីត ភីរម្យា រដ្ឋមន្រ្តីក្រសួង ការបរទេសថៃ ក្នុងរដ្ឋការរបស់អាប់លោកភីស៊ីត វាចាជីវ៉ា ធ្វើជានាយករដ្ឋមន្រ្តី។ ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើន ដូចជាការពិភាក្សា អំពីកម្មកររបស់កម្ពុជា ដែលធ្វើការនៅប្រទេសថៃ អំពីបញ្ហាព្រំដែនជាពិសេសការបើកច្រកព្រំដែនថ្មី គឺច្រកស្ទឹងបត់ការធ្វើទិដ្ឋាការ រវាងប្រជាជននៃប្រទេសទាំងពីរ ការនាំចេញនាំចូលកសិផលកសិកម្មជាដើមនោះ។
នៅក្នុងដំណើរទស្សនកិច្ច នៃកិច្ចប្រជុំលើកទី៨ នេះលោកហោ ណាំហុងក៏នឹងពិភាក្សាគ្នាជាទ្វេភាគីផងដែរ ជាមួយនឹងអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃឡងដ៍ ៕

1 comment:
It is sad that the leaders of current Cambodia today are not Khmer/Cambodian nationality. Hor Nam Hong is NOT Khmer/Cambodian, but he is a Vietnamese national of Cambodia and was a former secret Vietnamese agent acted as a Khmer Rouges Prison Chief at Boeng Trabaek Prison according to witnesses of Cambodian reporters, victims and investigators.
Post a Comment