A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Tuesday, 25 December 2012

Two 16th century-old guns found in Memot district, Kampong Cham province រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

Two 16th century-old guns found in archaeological site Memot district, Kampong Cham province.
 
(ថ្ងៃទី 24 ធ្នូ 2012) | ដោយ: កងមាស  CEN
ប្រជាពលរដ្ឋ ​ស្រុក​មេមត់ ប្រទះ​កាំភ្លើង​បុរាណ​ចំនួន ពីរ ដើម ផលិត​នៅ​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ មាន​ទម្ងន់​សរុប​ជាង​មួយ​ហាប ក្នុង​ចម្ការ​ក្បែរ​វត្ត​ឈូក ឃុំ​កំពាន់​។​ Two guns believed to be made from 15-16th century have been found in a farm near a Buddhist temple in Kompoan commune, Memot district, Kampong Cham province.
កំពង់ចាម: ប្រជាពលរដ្ឋ​ជា​អ្នក​ដាំដំឡូង​មី បាន​ប្រទះឃើញ​កាំភ្លើង​សម័យបុរាណ​ចំនួន ពីរ ដើម ដែល​ផលិតឡើង​ពី​លោហៈ ជា​ស្ពាន់​លាយ​ជាមួយ​ដែក ដែលមាន​អាយុ​កាលពី​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ របស់​ប្រទេស​ព័រ​ទុ​ហ្គា​ល និង​មាន​ចរិត​ជា​ភាសាបាលី​របស់​ខ្មែរ នៅលើ​តួ​កាំភ្លើង​នោះ​។ កាំភ្លើង​សម័យបុរាណ​នេះ ត្រូវបាន​គេ​រកឃើញ​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១២ កន្លងមកនេះ​។​
​    ​
​ បច្ចុប្បន្ន​កាំភ្លើង​បុរាណ​ទាំងពីរ​ដើម​ខាងលើ កំពុង​រក្សាទុក​នៅផ្ទះ​លោក​ទេព សុភា​រៈ ប្រធាន​មូលដ្ឋាន​ចម្ការកៅស៊ូ​មេមត់​-​ក​ន្ទ្រោ​យ ស្ថិត​ក្នុងភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្តកំពង់ចាម ដើម្បី​រង់ចាំ​ខាង​ជំនាញ​ទៅ​ទទួលយក​។​
​    ​
​លោក ទេព សុភា​រៈ បាន​ប្រាប់​គេហទំព័រ CEN កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ ថា កាំភ្លើង​បុរាណ​ពីរ​ដើម​នេះ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ដាំដំឡូង​មី​ឈូក ឃុំ​កំពាន់ ស្រុក​មេមត់ បាន​ប្រទះឃើញ​នៅក្នុង​ចម្ការ​កប់​ដី​ជម្រៅ​ប្រហែល មួយ ម៉ែត្រ គឺ​នៅក្បែរ​វត្ត​បុរាណ​មួយ ចម្ងាយ​ពី​ទីរួមស្រុក​នេះ​ប្រមាណ​ជិត ២០ គីឡូម៉ែត្រ ប៉ុន្តែ​លោក​នៅ​មិនទាន់បាន​ទៅពិនិត្យ​រណ្តៅ​ដែល​អ្នកស្រុក​ជីក​បាន​នោះទេ​។​
​    ​
​ លោក​ប្រធាន​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក​កំពុង​រង់ចាំ​លោក ហ៊ុន ម៉ា​ណែ​ត និង​ខាង​ជំនាញ​បេតិកភណ្ឌ​មក​ទទួលយក ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ប៉ុន្តែ​កន្លងមក​ខាង​អាជ្ញាធរ និង​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចុះមក​ពិនិត្យ​មួយ​ជំហាន​ហើយ​។​
​    ​
​លោក យិន វ៉ាន់​ធឿន ប្រធានការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា កាំភ្លើង​បុរាណ​ពីរ​ដើម ដែល​ពលរដ្ឋ​បាន​រកឃើញ​នោះ គឺ​មួយ​ដើម​មាន​ទម្ងន់ ៣៩ គីឡូក្រាម ប្រវែង ១,៥ ម៉ែត្រ និង​មុខកាត់​កាណុង ១ ដេ​ស៊ី​ម៉ែត្រ​។ ចំណែក មួយ ដើម​ទៀត​មាន​ទម្ងន់ ៣១ គីឡូក្រាម ប្រវែង ១,៣ ម៉ែត្រ និង មុខកាត់​កាណុង ០,៩០ ដេ​ស៊ី​ម៉ែត្រ​។​
​    ​
​ លោក​ប្រធានការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា អាវុធ​បុរាណ​ទាំង ពីរ ដើម​នេះ​មាន​ចរិត​ជា​អក្សរ​បាលី​របស់​ខ្មែរ លើ​តួ​រប​ស់វា (​កាំភ្លើង​) ដែល​ផលិតឡើង​លោ ហ​ធាតុ ដែ​កលាយជា​ស្ពាន់​នា​សម័យ​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ ទំនង​បុព្វបុរស​យើង​បាន​កំ​ម៉​ង់​ទិញ​ពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល កាលសម័យ​នោះ​៕

No comments: