Suong Sophorn said he won't hire a lawyer or seek a political asylum in a third country if Hun Sen counter-sue him. Suong Sophorn is suing Prime Minister for the deaths of 353 during a stampede on Koh Pich Bridge.
ថ្ងៃទី 7 ធ្នូ 2012 | ដោយ: រតនា CEN
ភ្នំពេញ:
ក្រោយពីចូលបំភ្លឺនៅតុលាការរួចរាល់ហើយនោះ លោក
សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី
បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅខាងមុខតុលាការថា
លោកមិនបានពឹងពាក់មេធាវីនៅក្នុងបណ្តឹងនេះទេ
ដោយថាលោកក៏ជាអ្នកច្បាប់
ដូច្នេះលោកមានសមត្ថភាពក្នុងការតតាំងសវនាការតាមផ្លូវច្បាប់
ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ
ដែលមានសាច់ញាតិស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ
បណ្តាលឲ្យស្លាប់ចំនួន ៣៥៣ នាក់ និងរងរបួសជិត ៤០០ នាក់។
លោក សួង សុភ័ណ្ឌ បានប្តឹងសម្តេចតេជោ ហ៊ុន សែន ទៅតុលាការនេះ មិនមែនជាគោលនយោបាយរបស់គណបក្សសមរង្ស៊ីទេ គឺជារឿងបុគ្គល ក្នុងឋានៈលោកជាអ្នកច្បាប់ បំណងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា លោកពុំមានការតក់ស្លុត និងពុំមានការព្រួយបារម្ភពីសុវត្ថិភាពនោះទេ នៅពេលដែលសម្តេចនាយករដ្ឋមន្ត្រី បានប្រកាសពីការប្តឹងបកលោកវិញតាមផ្លូវច្បាប់ ដើម្បីការពារកិត្តិយសរបស់សម្តេច ក្នុងនាមជាថ្នាក់ដឹកនាំ។
លោកបានបន្តថា លោកនឹងមិនស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ សូម្បីតែមួយជំហាន នៅប្រទេសទីបីនោះទេ លោកនៅបន្តក្រាញននៀល ប្រើប្រាស់ច្បាប់នៅប្រទេសកម្ពុជា តតាំងជាមួយតុលាការកម្ពុជា ហើយដើម្បីឲ្យភាពយុត្តិធម៌តាមផ្លូវច្បាប់នោះ លោកសុំឲ្យសម្តេចតេជោ ហ៊ុន សែន មានភាពក្លាហាន ក្នុងការដាក់តំណែងរបស់សម្តេចជានាយករដ្ឋមន្ត្រី មកជាពលរដ្ឋធម្មតាជាបណ្តោះអាសន្ន ក្នុងការតតាំងជាមួយរូបលោកតាមផ្លូវតុលាការ ដើម្បីបង្ហាញនូវភាពយុត្តិធម៌ត្រឹមត្រូវតាមរយៈតុលាការ។
គួរបញ្ជាក់ផងដែរថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេចនឹងប្តឹងបក ប្រឆាំងនឹងប្រធានចលនាយុវជនបក្សសមរង្ស៊ី ដែលបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងសម្តេចពីបទ មនុស្សឃាតគិតទុកជាមុន ពាក់ព័ន្ធនឹងករណីមនុស្សផ្អើលរត់ជាន់គ្នានៅកោះពេជ្រ កាលពីយប់ថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១២ សម្តេច ហ៊ុន សែន បានប្រកាសថា "យុវជនម្នាក់ ដែលជាប្រធានចលនាយុវជនគណបក្សនយោបាយមួយ អាយុប្រហែល ២០ឆ្នាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនាយករដ្ឋមន្ត្រីប្រទេសមួយ។ នេះជាសិទ្ធិរបស់យុវជន។ ប៉ុន្តែត្រូវគិតអំពីសិទ្ធិរបស់អ្នកដទៃ។ តាងនាមជាពលរដ្ឋម្នាក់ ខ្ញុំនឹងប្រើសិទ្ធិប្តឹងតប ប្រសិនបើតុលាការនឹងមិនរកឃើញកំហុសរបស់ខ្ញុំ។ វាចាំបាច់ ត្រូវការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់រដ្ឋាភិបាល"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអះអាងថា ក្នុងរឿងក្តីប្តឹងផ្តល់នៅតុលាការនេះ គឺនឹងមិនមានសម្ពាធនយោបាយេ។ សម្តេចក៏នឹងមិនជ្រៀតជ្រែកក្នុងនីតិវិធីរបស់តុលាការឡើយ។
ការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលខាងលើនេះ បានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីលោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងសម្តេច ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុន ពាក់ព័ន្ធនឹងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ ដែលបណ្តាលឲ្យមនុស្សស្លាប់ ៣៥៣ នាក់ និងរបួសជិត ៤០០ នាក់ កាលពីយប់ថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០៕ J

2 comments:
Post a Comment