A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 December 2012

Suong Sophorn said he won't hire a lawyer or seek a political asylum in a third country if Hun Sen counter-sue him លោកសួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី

Suong Sophorn said he won't hire a lawyer or seek a political asylum in a third country if Hun Sen counter-sue him. Suong Sophorn is suing Prime Minister for the deaths of 353 during a stampede on Koh Pich Bridge.

ថ្ងៃទី 7 ធ្នូ 2012 | ដោយ: រតនា CEN
លោកសួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី
លោកសួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី
ភ្នំពេញ: ​ក្រោយពី​ចូល​បំភ្លឺ​នៅ​តុលាការ​រួចរាល់​ហើយ​នោះ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅខាងមុខ​តុលាការ​ថា លោក​មិនបាន​ពឹងពាក់​មេធាវី​នៅក្នុង​បណ្តឹង​នេះ​ទេ ដោយ​ថា​លោក​ក៏​ជា​អ្នកច្បាប់ ដូច្នេះ​លោក​មាន​សមត្ថភាព​ក្នុងការ​តតាំង​សវនាការ​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ ដែលមាន​សាច់ញាតិ​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៣៥៣ នាក់ និង​រងរបួស​ជិត ៤០០ នាក់​។​
​លោក សួង សុ​ភ័​ណ្ឌ បាន​ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​តុលាការ​នេះ មិនមែនជា​គោលនយោបាយ​របស់​គណ​បក្ស​សមរង្ស៊ី​ទេ គឺជា​រឿង​បុគ្គល ក្នុងឋានៈ​លោក​ជា​អ្នកច្បាប់ បំណង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា លោក​ពុំមាន​ការតក់ស្លុត និង​ពុំមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះទេ នៅពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាស​ពី​ការប្តឹង​បក​លោក​វិញ​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​កិត្តិយស​របស់​សម្តេច ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​។​

លោក​បាន​បន្តថា លោក​នឹងមិន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ សូម្បី​តែមួយ​ជំហាន នៅ​ប្រទេស​ទី​បី​នោះទេ លោក​នៅ​បន្ត​ក្រាញននៀល ប្រើប្រាស់​ច្បាប់​នៅ​ប្រទេស​កម្ពុជា តតាំង​ជាមួយ​តុលាការ​កម្ពុជា ហើយ​ដើម្បី​ឲ្យ​ភាពយុត្តិធម៌​តាមផ្លូវ​ច្បាប់​នោះ លោក​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ភាពក្លាហាន ក្នុង​ការដាក់​តំណែង​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី មកជា​ពលរដ្ឋ​ធម្មតា​ជា​បណ្តោះអាសន្ន ក្នុងការ​តតាំង​ជាមួយ​រូបលោក​តាមផ្លូវ​តុលាការ ដើម្បី​បង្ហាញ​នូវ​ភាពយុត្តិធម៌​ត្រឹមត្រូវ​តាមរយៈ​តុលាការ​។

​ គួរបញ្ជាក់​ផងដែរ​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ប្តឹង​បក ប្រឆាំងនឹង​ប្រធាន​ចលនា​យុវជន​បក្ស​សមរង្ស៊ី ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច​ពីបទ មនុស្សឃាត​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ផ្អើល​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែធ្នូ ឆ្នាំ​២០១២ សម្តេច ហ៊ុន សែន បានប្រកាសថា "​យុវជន​ម្នាក់ ដែលជា​ប្រធាន​ចលនា​យុវជន​គណបក្សនយោបាយ​មួយ អាយុ​ប្រហែល ២០​ឆ្នាំ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​ប្រទេសមួយ​។ នេះ​ជា​សិទ្ធិ​របស់​យុវជន​។ ប៉ុន្តែ​ត្រូវ​គិត​អំពី​សិទ្ធិ​របស់​អ្នកដទៃ​។ តាងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ប្តឹង​តប ប្រសិនបើ​តុលាការ​នឹងមិន​រកឃើញ​កំហុស​របស់ខ្ញុំ​។ វា​ចាំបាច់ ត្រូវការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​រដ្ឋាភិបាល​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាងថា ក្នុង​រឿងក្តី​ប្តឹងផ្តល់​នៅ​តុលាការ​នេះ គឺ​នឹង​មិនមាន​សម្ពាធ​ន​យោ​បា​យេ​។ សម្តេច​ក៏​នឹងមិន​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​របស់​តុលាការ​ឡើយ​។​

​ ការអត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ខាងលើនេះ បានធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច ហ៊ុន សែន ពីបទ​មនុស្សឃាត​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣ នាក់ និង​របួស​ជិត ៤០០ នាក់ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០៕ J

2 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.