A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 11 December 2012

Soy Sopheap and Deum Ampil try to incite divisions between the Sam Rainsy Party and the Human Rights Party មន្រ្តីគណបក្ស សិទ្ធិមនុស្ស ខេត្តសៀមរាប បំភ្លឺព័ត៌មាន «មន្រ្តីគណបក្សសង្រ្គោះជាតិ ខេត្តសៀមរាប មិនទទួល យកអ្នកស្រី កែ សុវណ្ណរតន៌ ជាប្រធានខេត្ត»


ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃចន្ទទី ១០ខែធ្នូឆ្នាំ២០១២ បានទទួលសារអេឡិចត្រូនិច (email) បំភ្លឺមួយរបស់លោក ប៉ែន ផល្លីកា ជាប្រធានប្រតិបត្តិគណបក្សសិទ្ធិមនុស្សខេត្តសៀមរាប និងជាតំណាង ឲ្យថ្នាក់ដឹកនាំរបស់គណបក្សសិទ្ធិមនុស្សខេត្ត ទាក់ទងទៅនឹងអត្ថបទព័ត៌មានមួយរបស់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល ក្រោមចំណងជើងថា «មន្រ្តីគណបក្សសង្រ្គោះជាតិខេត្តសៀមរាប មិនទទួលយកអ្នកស្រី កែ សុវណ្ណ រតន៌ ជាប្រធានខេត្ត»។
ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុងរបស់លោក ប៉ែន ផល្លីកា។

ខ្ញុំឈ្មោះ ប៉ែន ផល្លីកា ជាប្រធានប្រតិបត្តិគណបក្សសិទ្ទិមនុស្សខេត្តសៀមរាប និងជាតំណាងឲ្យថ្នាក់ដឹកនាំរបស់ គណបក្សសិទ្ធិមនុស្សខេត្តដែរ ។
យើងខ្ញុំបានបើកឃើញអត្ថបទមួយរបស់ Dap-news ថ្ងៃទី១០ខែធ្នូ បានចុះមានចំណងជើងថា «មន្រ្តីគណបក្ស សង្រ្គោះជាតិខេត្តសៀមរាប មិនទទួលយកអ្នកស្រី កែ សុវណ្ណរតន៍ ជាប្រធានខេត្ត»។
យើងខ្ញុំសូមបញ្ជាក់ប្រាក់លោកឲ្យបានជ្រាបថា នេះជាពត៌មានមិនផ្លូវការទេ ឬអាចនិយាយថាមិនពិតឡើយ ។ ដោយឡែកគណបក្សសង្រ្គោះជាតិមិនបាន រៀបចំជាប្រធានខេត្តដូចលោកបានសរសេរឡើយ យើងមានរចនា សម្ព័ន្ធពីរ ដាច់ដោយឡែកពីគ្នា គឺគណៈកម្មការក្រុមការងារ និងគណៈកម្មការក្រុមប្រតិបត្តិ។ គណៈកម្មការនេះ ត្រូវរៀបចំបេក្ខជនដាច់ដោយឡែកពីគ្នា និងគណបក្ស និមួយៗគ្មានសិទ្ធិលូកលាន់គ្នាឡើយ ដូចនេះខាងសិទ្ទិ មនុស្សពុំបានជំទាស់ អំពីបេក្ខភាពរបស់គណបក្ស សមរង្ស៊ីឡើយ ។

អាស្រ័ហេតុនេះ សូមលោកមេត្តាជ្រាប និងជួយកែតម្រូវនូវអត្ថបទនេះ ទៅតាមសំណូមពររបស់យើងខ្ញុំផង ព្រោះ វាជារឿងមិនពិត ។
សូមលោកទទួលនូវការរាប់អំពីយើងខ្ញុំ ។
ប្រធានគណកម្មការប្រតិបត្តិខេត្ត
ប៉ែន ផល្លីកា

1 comment:

Anonymous said...

soy sopheap he's vietnam propagander he pro for vietminh hun sen.