Th CPP and its spokesman, Phay Siphan, have accused the newly-formed CNRP of nepotism and cronyism by appointing family members to important positions within the party. The CPP is a party born out of nepotism and cronyism which seen the leaders of the CPP appointing their family members to all powerful positions within the party and the government, therefore it has no right to criticise others on this issue. In Khmer we say "don't try to clean other people's arse while your arse is full of shits!"
ដោយ តាំង សារ៉ាដា RFA
2012-12-09
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល
និងក្រុមអ្នកវិភាគខ្លះបានផ្ដល់អនុសាសន៍ដល់ក្រុមបក្សសង្គ្រោះ
ជាតិថ្មី ដែលទើបនឹងច្របាច់បញ្ចូលគ្នារវាងបក្សប្រឆាំងពីរ
ថាគួរចាប់ផ្ដើមកាច់ចង្កូតនាវាបក្សនេះ ប្រកបដោយភាពស្អាតស្អំ
ចេញឲ្យឆ្ងាយពីអ្វីដែលគេហៅថា គ្រួសារនិយម និង បក្សពួកនិយម។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបក្សប្រឆាំងនិយាយថា
អ្វីដែលជាការសំខាន់ជាងគេនៅពេលចំពោះមុខនេះ
គឺការរួបរួមអ្នកប្រជាធិបតេយ្យ។
នៅពេលនេះមន្ត្រីនៃគណបក្សកាន់អំណាចដែលជាគណបក្សតែងរងការ
រិះគន់ពីមហាជន
ថាដឹកនាំប្រទេសដោយការចងសំណាញ់អំណាចតាមរយៈសាច់សាលោហិត
និងបក្សពួកនិយមនោះ បានបករិះគន់ក្រុមបក្សសង្គ្រោះជាតិថា
កំពុងរៀបចំថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនប្រកបដោយសាច់ញាតិ
និងបក្សពួកនិយម។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
ដែលធ្លាប់ផ្លាស់ប្ដូរពីគណបក្សមួយទៅគណបក្សមួយ
បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថ្មីថា
គួរចាប់បង្កើតយន្តការសំបូរបែបមួយក្នុងការផ្ដល់ឱកាសដល់សមាជិក
ផ្សេងៗរបស់ខ្លួនឲ្យបានចូលរួមក្នុងក្រុមដែលធ្វើសេចក្ដីសម្រេចនៃ
ថ្នាក់ដឹកនាំកំពូលរបស់បក្ស។
ការថ្លែងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងនៅអំឡុងដែលបក្សសង្គ្រោះជាតិ
ចាប់បង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនចំនួន ១៦រូប
ដោយមានសមាជិក ៨រូបមកពីខាងបក្ស សម រង្ស៊ី និង
៨រូបផ្សេងទៀតពីខាងបក្សសិទ្ធិមនុស្ស។
សមាជិកចំនួន ៨រូបពីខាងគណបក្ស សម រង្ស៊ី មានលោក សម រង្ស៊ី លោក យឹម
សុវណ្ណ និងភរិយា គឺអ្នកស្រី កែ សុវណ្ណរតន៍ លោក អេង ឆៃអ៊ាង និងលោក គួយ
ប៊ុនរឿន ដែលជាបងថ្លៃប្អូនថ្លៃនឹងគ្នា លោក សុន ឆ័យ អ្នកស្រី មូរ
សុខហួរ និងលោក ម៉ែន សុថាវរិន្ទ្រ ដែលជាមនុស្សស្និទ្ធស្នាលនឹងអ្នកស្រី
ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី។
ចំណែកសមាជិក ៨រូបផ្សេងទៀតពីខាងបក្សសិទ្ធិមនុស្សវិញ មានលោក
កឹម សុខា លោក ម៉ៅ មុនីវណ្ណ លោក ប៉ុល ហំម លោក អ៊ូ ចាន់រិទ្ធិ និង អ៊ូ
ចាន់រ័ត្ន បងប្អូនបង្កើតនឹងគ្នា លោក សាម ស៊ុនឌឿន លោក យ៉ែម បុញ្ញឫទ្ធិ
និងលោក តុប វាន់ចាន់។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដាក់សែស្រឡាយ
ឬបក្សពួកច្រើនក្នុងថ្នាក់ដឹកកំពូលរបស់គណបក្សដូច្នេះ
អាចនាំឲ្យមានទំនាស់ផលប្រយោជន៍ដ៏ធំទៅថ្ងៃមុខ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រឆាំងបានបកស្រាយថា
ការជ្រើសរើសសមាជិកសំរាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះ
ជាតិថ្មីនេះ គឺធ្វើឡើងដោយការប្រុងប្រយ័ត្នទៅតាមសមត្ថភាព
និងការទទួលខុសត្រូវខ្ពស់
គួបផ្សំនឹងបទពិសោធន៍ខ្ពស់នៃសមាជិកនីមួយៗ។
លោក សុន ឆ័យ បន្តថា
អ្វីដែលជាការចាំបាច់ចំពោះមុខសំរាប់គណបក្សថ្មីនេះ
គឺការចាត់តាំងតួនាទីសំខាន់ៗសំរាប់សមាជិកបក្សសង្គ្រោះជាតិ។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា គ្រួសារនិយម ឬបក្សពួកនិយម មិនថា
នៅក្នុងជួររដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល ឬសមាគមនោះទេ
សុទ្ធតែអាចផ្ដល់លទ្ធភាពគ្រប់គ្រាន់ គ្រប់ពេល និងគ្រប់បែបយ៉ាង
ក្នុងការធ្វើឲ្យមានអំពើពុករលួយ ការរំលោភអំណាចជាលក្ខណៈប្រព័ន្ធ
និងទំនាស់ផលប្រយោជន៍មិនចេះចប់។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ដើម្បីកសាងប្រជាធិបតេយ្យនៅក្នុងប្រទេសទៅបាន
លុះក្រុមអ្នកនយោបាយត្រូវជៀសវាងជាអតិបរមានូវការប្រកាន់គ្រួសារ
និយម។
ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ៅ មុនីវណ្ណ
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិមកពីគណបក្ស
សិទ្ធិមនុស្ស ថ្លែងថា
អ្វីដែលសំខាន់បំផុតសំរាប់សភាពការណ៍ចំពោះមុខមុនការបោះឆ្នោតឆ្នាំ
២០១៣ ខាងមុខនេះ
គឺក្រុមអ្នកប្រជាធិបតេយ្យត្រូវតែរួមគ្នាដើម្បីប្រជែងជាមួយបក្ស
កាន់អំណាចដ៏យូរឆ្នាំនោះ។
លោក មៅ មុនីវណ្ណ បន្តថា សមាសភាពសមាជិកគណបក្សសង្គ្រោះជាតិថ្មីនេះ
នឹងបន្ថែមពីចំនួន ១៦រូប រហូតដល់ ១៩រូប
ទៅតាមការចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់បក្ស៕
2 comments:
What is the word arse ? You mean Ass?
"Arse" is a spelling used in Australia, UK, NZ, Canada... "Ass" is an American spelling. They mean the same thing.
Post a Comment