A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 28 December 2012

Son Chhay: The Cambodia National Rescue Party has clear policies that gives hope to the people សុន ឆ័យ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ចេញ​នូវ​គោលការណ៍​ច្បាស់លាស់​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​ពលរដ្ឋ​

1222 (2)
         ​កា​រ​រ​ស់​នៅ​​រ​ប​ស់​​ម​នុ​ស្ស​​ត្រូ​វ​តែ​​មា​នស​ង្ឃឹ​ម​​បើ​ទោះ​បី​ជា​​ យើ​ង​​ត្រូ​វ​​រ​ស់​​ក្រោ​ម​​កា​រ​ជិះ​ជា​ន់​​ គា​ប​ស​ង្ក​ត់​ ​បំ​ភិ​​ត​បំ​ភ័​យ​​ដូ​ច​​ជា​ ​ស​ព្វ​ថ្ងៃ​​ក៏​ដោ​យ​ ព្រោះ​​ប្រ​វត្តិ​សា​ស្ត្រ​​បា​ន​ប​ង្ហា​ញ​ ​និ​ង​ប​ញ្ជា​ក់​​ឲ្យ​​យើ​ង​បា​ន​ឃើ​ញ​ហើយ​ថា​ នៅពេលណា​ជាតិខ្មែរ​និង​ពលរដ្ឋ​ជួបនឹង​គ្រោះភ័យ គឺ​តែងតែមាន​វត្តមាន​រប​ស់​អ្នកស្នេហាជាតិ មកជួយ​សង្គ្រោះ​យើង​បាន​ទាន់ពេលវេលា​។ ដូចជា​សព្វថ្ងៃនេះ​ពលរដ្ឋ​ខ្មែរ​និង​ប្រទេសជាតិ​របស់​យើង​កំពុងតែ​ជួប​នូវ​ គ្រោះថ្នាក់​ដ៏​មហា​សែន​ធ្ងន់ធ្ងរ តែ​យើង​មានភ័ព្វ​សំណាង ដោយសារ​មាន​គណបក្ស សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​ដោយ ផ្ទាល់​ពី​សំណាក់​លោក សម រង្ស៊ី ជា​ប្រធាន​និង​លោក កឹម សុខា ជា​អនុប្រធាន ជាមួយគ្នា​នោះ​ក៏មាន​វត្តមាន​របស់​ឥ​ស្សជន​នយោបាយ​ឆ្នើមៗ​ជាច្រើនរូប​ បាននិងកំពុង​តែ​ស្ថិតនៅក្នុង​ជួរ​គណបក្ស​សង្គ្រោះ ជាតិ​ផងដែរ​។​
        ​ហេតុនេះ​យើង​ជា​ប្រជា​ជាតិខ្មែរ មិនត្រូវ​អស់សង្ឃឹម​ទៀតឡើយ យើង​ត្រូវតែ​រួមដៃគ្នា​ចង​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ធ្វើការ​ សង្គ្រោះ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​របស់​យើង​ពី​មហា​គ្រោះថ្នាក់​ដ៏​ធំ​ ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កាន់អំណាច​ឲ្យ​ទាល់តែ​បាន​នៅ​ឆ្នាំ ២០១៣​ខា​មុខ​ព្រោះថា​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​គឺជា​កម្លាំងចលករ​មួយ​ក្នុង​ ការជំរុញ ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដើម្បី​ឲ្យ​អ្នកប្រជាធិបតេយ្យ​មក​ដឹកនាំ​ប្រទេសជាតិ រួច​ចាក​ផុតពី​គ្រោះ កំណាច​ដ៏​អាក្រក់​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ អ្នកស្នេហាជាតិ គឺ​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ផលប្រយោជន៍​របស់​ជាតិ និង​ពលរដ្ឋ​ជាធំ ព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់រូប​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង រាប់ទាំង​ហ៊ាន​បូជា​កម្លាំងកាយ​ចិត្ត និង​អាយុជីវិត ធ្វើយ៉ាងណា​ឲ្យ​តែ​ជាតិ​មាន​ភាពសុខសាន្ត​រីកចម្រើន​ជឿនលឿន​ពលរដ្ឋ​រស់នៅ​ ក្នុង​កម្រិត ជីវភាព​មួយ​ដ៏​សមរម្យ​និង​ថ្លៃថ្នូរ​។​
        ​ក្នុងនោះ​ផងដែរ​តាម​ការកត់សម្គាល់ នៅ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើតឡើង​ហើយ​មានការ​ទទួលស្គាល់​ពី ​ក្រសួងមហាផ្ទៃ​គឺ​ពលរដ្ឋ​ដែលជា​អ្នកស្នេហាជាតិ​មិនថាតែ​នៅក្នុង​ស្រុក​ឬ​ ក្រៅ​ស្រុក​នោះ ទេ​ពួកគាត់​បាន​គាំទ្រ និង​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងច្រើន​សម្បើម ដែល​ធ្វើ​ឲ្យ​ចរន្ត​នេះ​មិន​ចាញ់​ចរន្ត​កាលពី​ឆ្នាំ​១៩៩៣​នោះឡើយ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​របស់​យើង​មួយចំនួន​ដែល​ពួកគាត់​អស់សង្ឃឹម កំពុងមាន​សង្ឃឹម​ឡើងវិញ ដោយសារតែ​វត្តមាន​របស់​គណបក្ស សង្គ្រោះ​ជាតិ​នៅក្នុង​ឆាកនយោបាយ នៃ​ប្រទេស​កម្ពុជា ហើយ​គណបក្ស សង្គ្រោះ​ជាតិ គឺជា​គូប្រយុទ្ធ​ដ៏​ស្វិត ស្វា​ញ​ជាមួយ​គណបក្ស​ប្រជាជន​កាន់អំណាច​សព្វថ្ងៃ ក្នុងការ​រំដោះជាតិ​រប​ស់​យើង​ចេញពី​ការដឹកនាំ និង​គ្រប់គ្រង​ប្រទេស​តាមរបៀប​ផ្តាច់ការ​បក្ខពួកនិយម និង​គ្រួសារនិយម​។ ហេតុដូចនេះ​ហើយ​យើង​មិនត្រូវ​អស់សង្ឃឹម​នោះឡើយ ក្តីសង្ឃឹម​របស់​យើង​តែងតែមាន​ជានិច្ច​គ្រាន់តែ​ថា​យូរ និង​ឆាប់​តែប៉ុណ្ណោះ​ដូចជា​ពេល​ឥឡូវនេះ​យើង មាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ក្តីសង្ឃឹម​ថ្មី​របស់​យើង​គ្រប់គ្នា​។​ជុំវិញ ករណីនេះ​ផងដែរ​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​នឹង​ក្លាយទៅជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​ដ៏​ខ្លី​ ខាងមុខនេះ​លោក​បាន​មាន​ប្រសា​ន៍​ថា​យើង​កើត​មកជា​មនុស្ស​ត្រូវតែ​មាន​ ក្តីសង្ឃឹម បើ​កើតមក​ជាម​នុស្សហើយ​គិតតែ​ភ័យ ខ្លាច​និង​ព្រួយបារម្ភ មិនដឹង​ជា​រស់ យ៉ាងម៉េច​ទេ​។ លោក សុន ឆ័យ បាន​លើកទឹកចិត្ត​បងប្អូន​ដោយ​លោក​បានធ្វើការ​រំលឹក​ពី​រឿង​អតីត កាល​ថា យើង​ធ្លាប់បាន​តស៊ូ​កាលពី​សម័យ​ដែល​យួន​ឈ្លានពាន​យើង ដែល​កាលណោះ​គ្មាន​អ្នកណា​ថា​ទៅ​តស៊ូ​ជាមួយ​យួន​ទេ ហើយ​យួន​ក៏​មិន​ព្រម​ចេញពី​ស្រុក​យើង​ដែរ ដោយសារតែ​យួន​មាន​លុយ និង​មាន​រុស្ស៊ី​នៅ​ពីក្រោយ ព្រមទាំង​កម្លាំង​ទ័ព​របស់​ពួកគេ​ក៏មាន​ច្រើន​ផងដែរ​។ យើង​ជា​អ្នកតស៊ូ​គឺ​នៅ​ព្រំដែន​សៀម បង ប្អូន​ខ្លះ​ស៊ូ​លះបង់​ជីវិត​ដើម្បី​ជាតិ ហើយ​ទីបំផុត​ការតស៊ូ​របស់​យើង​កាលពី​សម័យ​នោះ​គឺ​ទទួលបាន​ជោគជ័យ​ជា​ ផ្លែផ្កា​យ៉ាង ត្រចះត្រចង់ ដែល​ទាំងអស់នេះ​ដោយសារតែ​យើង​មាន​ជំនឿ និង​មាន​ក្តីសង្ឃឹម​ព្រោះ​យើង​គិតពី​រឿង​ជាតិ​របស់​យើង​ធំ​ជាង​រឿង​ ផ្ទាល់ខ្លួន ដោយសារ​យើង​ជា​ប្រជាជាតិ​មួយ​ដែល​ត្រូវតែមាន​សិទ្ធិ​រស់នៅ​ថ្លៃថ្នូរ មាន​អ្នកដឹកនាំ​ត្រឹមត្រូវ និង​មាន​ជីវភាព​ដែល​យើង​អាច​រស់នៅ​សមរម្យ​។ នេះ​គឺជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​ឲ្យ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស​រួបរួមគ្នា​ដោយ​បង្កើតបាន​គណបក្ស​សង្គ្រោះ ជាតិ ដែល​ធ្វើ​ឲ្យ​បងប្អូន​មានសង្ឃឹម​ឡើងវិញ​ហើយ​កត្តា​នេះ​ក៏​ធ្វើ​ឲ្យ​ ថ្នាក់ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​កាន់តែ​មានសង្ឃឹម​ខ្លាំង​ ឡើង​មួយកម្រិត​ទៀតផង​ដែរ​។​
        ​លោក សុន ឆ័យ បាន​បន្តថា ជាមួយគ្នា​នោះ​យើង​មាន​ក្តី​ឈឺចាប់​ផងដែរ កាលពី​ឆ្នាំ​១៩៩៣ បងប្អូន​ពលរដ្ឋ​ដែលជា​អ្នកស្នេហាជាតិ​បាន​លះបង់​គ្រប់បែបយ៉ាង​ដោយ​ ធ្វើយ៉ាងណា​ឲ្យ​តែ​អ្នកប្រជាធិបតេយ្យ​ទទួល បាន​ជ័យជំនះ​លើ​ពួក​ផ្តាច់​ការដែល​ពេលនោះ​អ្នកប្រជាធិបតេយ្យ​ទទួល បាន​ជ័យជំនះ​ហើយ​យួន​ក៏បាន​ចេញ ពី​ស្រុក​ខ្មែរ​។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់​កាលណោះ​អ្នកកាន់អំណាច​មិនមាន ជំហរ​ច្បាស់លាស់​បណ្តោយ​ឲ្យ​គេ​ទិញដូរ​ពុល​អំណាច ឈ្លក់​នឹង​លុយ កាក់​ឲ្យ​គេ​ដណ្តើម និង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​បាន​ដោយ​ជោគជ័យ ។ កត្តា​ទាំងអស់នេះ​ក៏​បណ្តាលមកពី​ការមិន​សាមគ្គីភាព និង​ដោយសារតែ​ភាពមិនច្បាស់លាស់​ជាមួយ​ប្រជាពលរដ្ឋ​របស់ខ្លួន អ៊ីចឹង​ហើយ​បានជា​ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​ជា​គោល ការណ៍​យ៉ាងច្បាស់ និង​ជាក់លាក់​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​ពលរដ្ឋ និង​ប្រ ទេស​ជាតិ​របស់​យើង​។​
        ​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បន្តថា ក្នុងនោះ​ផងដែរ​លោក សម រង្ស៊ី ដែល ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ គឺ​ព្រលឹង​វិញ្ញាណ និង​ឧ​ត្ត​ម​គតិ​របស់លោក​ស្ថិតនៅ​ជាប់​នឹង​បងប្អូន​ជានិច្ច​បើទោះបីជា​លោក​ កំពុងតែ​រស់នៅ​ក្រៅប្រទេស​ក៏ដោយ តែ​លោក​បានធ្វើ​កិច្ចការ ងារ​ជាច្រើន​ដើម្បី​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​របស់​យើង​។ លោក សម រង្ស៊ី មាន​ឧ​ត្ត​ម​គតិ​ស្រឡាញ់​ជាតិ​ទឹកដី​និង​ស្រឡាញ់ ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​និង​ច្បាស់លាស់​បំផុត​៕


No comments: