A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 December 2012

Opposition parties criticised FM Hor Namhong's meeting with Thai FM because it won't gives Cambodia any benefits បក្ស​ប្រឆាំង​រិះគន់​គម្រោង​ចូល​រួម​កិច្ច​ប្រជុំ​របស់​លោក ហោ ណាំហុង ជាមួយ​ថៃ

Opposition parties criticised FM Hor Namhong's meeting with Thai FM because it won't gives Cambodia any benefits.

ដោយ ម៉ម មុនីរតន៍ 2012-12-21 RFA

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា គ្រោង​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​មួយ តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ នៅ​ថ្ងៃ​អង្គារ ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ ខាង​មុខ​នេះ។

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ឯ​ក្រសួង​ការបរទេស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហការ​ល្អ​នៅ​ក្នុង​ តំបន់​រវាង​កម្ពុជា និង​ថៃ។ ក៏ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ថា​នឹង​មិន​នាំ​ ផល​ចំណេញ​ណា​មួយ​សម្រាប់​កម្ពុជា នោះ​ទេ។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ទ្វេភាគី​លើក​ទី៨ រយៈពេល​មួយ​ថ្ងៃ ជា​មួយ​ប្រទេស​ថៃ ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ ទ្វេ​ភាគី​រវាង​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី២៥ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២។
បន្ថែម​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ថា​កិច្ច​ប្រជុំ​នេះ​ផ្ដោត​លើ​របៀបវារៈ​ទូទៅ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់៖ «កិច្ច​ប្រជុំ​នោះ គឺ​ផ្ដោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ គឺ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទូទៅ​ដែល​យើង​មាន​កន្លង​មក​ នោះ គឺ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ហើយ​វិស័យ​ផ្សេងៗ​ទៀត»

ក៏ប៉ុន្តែ លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បញ្ជាក់​ថា គេ​ហាក់​មាន​ជំនឿ​តិច​តួច​ប៉ុណ្ណោះ​ពី​កិច្ច​ប្រជុំ​នេះ ដែល​រក​ឃើញ​ថា​កម្ពុជា ត្រូវ​ចំណេញ​លើ​ផ្នែក​ការ​ទូត និង​តំបន់​ជាមួយ​ប្រទេស​ថៃ នោះ។ លោក​បន្ត​ថា ព្រោះ​កន្លង​មក​កម្ពុជា តែង​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ថា តែង​ចាញ់​ប្រៀប​នយោបាយ​របស់​ប្រទេស​ថៃ ជា​ដរាប៖ «រដ្ឋមន្ត្រី​ក្រសួង​ការ ​បរទេស​ធ្វើ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​ចាញ់​ប្រៀប​នៅ​ប្រទេស​ថៃ ជានិច្ច។ អ៊ីចឹង​ហើយ ក្នុង​នាម​ខ្ញុំ​ជា​គណបក្ស​ប្រឆាំង​មួយ​រូប គឺ​ខ្ញុំ​តែង​តែ​តាម​ដាន​សភាពការណ៍​នៅ​ព្រំដែន​នេះ គឺ​យើង​មិន​ដែល​ឈ្នះ។ យើង​មិន​ចង់​ឈ្នះ​ចង់​ចាញ់​អី​ទេ ប៉ុន្តែ​យើង​ចាញ់​ប្រៀប​នៃ​ការ​ចរចា​ជានិច្ច»
បដិសេធ​ទៅ​នឹង​ការ​យល់​ឃើញ​នេះ លោក កុយ គួង ចាត់​ទុក​ថា អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​រូប​នេះ​ទំនង​មិន​បាន​យល់​ពី​ជម្រៅ​នៃ​ របៀប​ធ្វើ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ លោក កុយ គួង បញ្ជាក់​ថា កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នេះ កម្ពុជា មិន​មែន​ធ្លាប់​អនុវត្ត​ជាមួយ​តែ​ប្រទេស​ថៃ នោះ​ទេ ពោល​គឺ​កិច្ច​ប្រជុំ​របៀប​នេះ កម្ពុជា ធ្លាប់​ធ្វើ​រួច​មក​ហើយ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ រួម​មាន ឡាវ ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន ជាដើម។
លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា គិត​ថា អ្វី​ដែល​កម្ពុជា តែង​ចាញ់​ប្រៀប​នឹង​ប្រទេស​ថៃ នោះ ដោយ​សារ​ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ការ​ទូត​របស់​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​បន្ត​ថា បញ្ហា​នេះ​ដែល​កម្ពុជា ត្រូវ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត ដើម្បី​ជំរុញ​ល្បឿន​ការ​ទូត​របស់​ខ្លួន​ឲ្យ​ដល់​កម្រិត​លើ​ឆាក​អន្តរជាតិ និង​តំបន់៖ «យើង​ត្រូវ​បង្ហាញ​នូវ​ឥទ្ធិពល​របៀប​ការ​ទូត​ផង​ដែរ អ្វី​ដែល​យើង​ចាញ់​ប្រៀប​គេ​ហ្នឹង ដោយ​សារ​តែ​ការ​ទំនាក់​ទំនង​ការ​ទូត​របស់​កម្ពុជា យើង​ជាមួយ​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ដូច​ជា​មហា​អំណាច ដូច​ជា​អង្គការ​សហប្រជាជាតិ​អី​អើ យើង​នៅ​មាន​ទំនាក់​ទំនង​ការ​ទូត​មិន​ដល់​ប្រទេស​សៀម អា​ហ្នឹង​ហើយ​ដែល​យើង​មាន​អើ​ចំណុច​ខ្សោយ​ជាង​គេ»
ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ បញ្ជាក់​ថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ថៃ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ទៀត​ថា ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​លិខិត​អញ្ជើញ​របស់​លោក ស៊ូរ៉ាពង់ តុវីចាក់ចៃគូល (Surapong Tovichakchaikul) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ។ បើ​តាម​គម្រោង លោក ហោ ណំាហុង គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​អ្នកស្រី យីងឡាក់ នាយក​រដ្ឋមន្ត្រី​ថៃ ថែម​ទៀត បន្ទាប់​ពី​កិច្ច​ប្រជុំ​ត្រូវ​បិទ​បញ្ចប់៕

No comments: