A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 December 2012

Hun Sen said he will continue to serve as PM if people still vote form him [Did people vote for him or did he cheat to win?] សម្តេចតេជោ នឹងធ្វើជា នាយករដ្ឋមន្រ្តី បន្តទៀត បើប្រជាពលរដ្ឋ នៅតែបោះឆ្នោត គាំទ្រ


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងជាសាធារណៈ ជាថ្មីម្តងទៀត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២នេះ សម្តេចនឹងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោត នាឆ្នាំ២០១៣បន្តទៀត ប្រសិនបើប្រជាជនបោះឆ្នោតគាំទ្រ សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធតំបន់ ឧស្សាហកម្មសេដ្ឋកិច្ច ពិសេសង្វៀនកុក និងការបើករោងចក្រ Yasaki របស់ប្រទេសជប៉ុន នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ខែធ្នូនេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣បន្តទៀត ប្រសិនបើប្រជាជននៅតែបន្ត បោះឆ្នោត គាំទ្រ ខ្ញុំនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ព្រោះខ្ញុំមិនទាន់ចាស់ ទៅណានោះឡើយ”។
សម្តេចបន្ថែមថា ដោយសារតែបច្ចុប្បន្នកម្ពុជា មានស្ថិរភាពនយោបាយពេញលេញ ហើយកម្ពុជាក៏មានទំនាក់ទំនងល្អ ជាមួយនឹងប្រទេសថៃនោះ បានធ្វើឲ្យអ្នកវិនិយោកគិនជប៉ុន មកបណ្ដាក់ទុន នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តកោះកុង ដែលនៅជាប់នឹងព្រំដែន កម្ពុជា-ថៃនេះ ហើយបើគ្រាន់តែកម្ពុជា មានស្ថិរភាពនយោបាយ ប៉ុន្តែកម្ពុជានិងថៃ ប្រឈមមុខដាក់គ្នានោះ អ្នកវិនិយោកគិនបរទេស មិនមកដាក់ទុកនោះទេ។

សូមជម្រាបថា កម្ពុជានឹងរៀបចំ ឲ្យមានការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

5 comments:

Anonymous said...

It looks good.
It sounds good.
But, it is NOT !!!

Khmer Girl

Anonymous said...

អាឆ្កែ ហ៊ុន សែន​នេះ វាមិនដែលនិយាយល្អ ហើយពិតនោះទេ។ វាចូលចិត្តបោកប្រាស់រាស្ត្រ និងជាមេឃាតកយ៉ាងសាហាវទៀតផង។ តើយើងជាខ្មែរ​ចង់ស្តាប់សំដី​អាថោកទាបនេះទៀតទេ និងចង់ឲ្យបានវាមេដឹកនាំខ្មែរទេ។ អាសត្វប្រេត​ អាសត្វ ពួជអាឈាមខ្មៅ​សូមព្រះធរណីស្រូបយកឆាប់នេះទៅៗៗៗៗៗ

Anonymous said...

i will continue to vote for hun sen after his death that way his spirit can't rest in peace.

Anonymous said...

I'd be chhun Yasith if Hun sen is winning an election in 2013 by cheating again.

Anonymous said...

2:04 AM,
Who is Chhun Yasith ?
Please elaborate.
Thanks