អង្គរធំមេឌា Angkor Thom Media
ឪពុកម្តាយ ដែលប្រកបដោយព្រហ្មវិហារធម៌
ទោះជាក្រត្រដាបត្រដួស កម្សត់អត់ឃ្លានយ៉ាងណា
ក៏មិនដាច់ចិត្តលក់កូនខ្ចីឱ្យអ្នកណាឡើយ
ស៊ូតែចិញ្ចឹមរហូតដល់ធំដឹងក្តី។
ផ្ទុយទៅវិញ ស្ត្រីជាម្តាយ ម្នាក់នេះ ដោយសារជីវភាពក្រីក្រតោកយ៉ាក
អត់ អង្ករច្រកឆ្នាំង ក៏យកកូន១ ដូរស្រូវ១កញ្ជើ និង កូន១ទៀត
លក់តម្លៃ៣ម៉ឺនរៀល ដែល ជាករណីកម្រមាន…។
នាងសែត សុខុម អាយុ២៦ឆ្នាំ
រស់នៅក្នុងខ្ទមស្លឹករខេករខាក ដ៏តូចមួយ នាភូមិព្រៃជួរ ឃុំស្នាយអញ្ជិត
ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ ថា រូបនាងជាកូនទោល
ដែលឪពុកម្តាយស្លាប់ចោលតាំងពីតូច។ មុនដំបូង ម្តាយស្លាប់មុន
ឪពុកក៏យកប្រពន្ធចុង ធ្វើបាបនាង បណ្តាលឱ្យនាងទ្រាំមិនបាន
ក៏ចេញទៅនៅជាមួយជីដូនឈ្មោះយាយផុស រហូតដល់ធំពេញក្រមុំ ជីដូនក៏ស្លាប់ទៅទៀត
ឯឪពុកយកប្រពន្ធក្រោយបានកូន៤នាក់ គាត់ក៏ទទួលមរណភាពទៅ
ទើបរូបនាងក្លាយជាមនុស្សអនាថា រហូតមក។ នាងគ្មានបានរៀនសូត្រអ្វីទេ
តែងរសាត់អណ្តែតដើរស៊ីឈ្នួលគេគ្រប់ច្រកល្ហក រហូតដល់បានសាងសេចក្តីស្នេហាជាមួយ
កំលោះម្នាក់ ឈ្មោះដុំ ភឿន អាយុតិចជាងនាង៤ឆ្នាំ។
ពួកនាងបានយកគ្នាជាប្តីប្រពន្ធ គ្រាន់តែ
បានសែនព្រេនបន្តិចបន្តួចកុំឱ្យខ្មោចខឹងប៉ុណ្ណោះ
ព្រោះសុទ្ធតែក្រត្រដាបត្រដួសដូចគ្នា រួចក៏ចាប់ដៃគ្នា
ដើរស៊ីឈ្នួលជួលព័ទ្ធគេដដែល ដោយគ្មានដីស្រែចម្ការអ្វីឡើយ។
រួមរស់ជាមួយគ្នាបាន៣ឆ្នាំ នាង ក៏បង្កើតបានកូនប្រុស២នាក់ ដែលមុនដំបូង
អាចចិញ្ចឹមកូនរស់ ទោះជារកព្រឹកខ្វះល្ងាច ក៏មិនទាន់ ដាច់ពេលនោះឡើយ។
នាងសែត សុខុម បន្តទៀតថា បន្ទាប់មក
នៅពេលបង្កើតបានកូនស្រីទី៣ នាងដាក់ឈ្មោះថា ដុំ ស៊ីនួន
ស្រាប់តែប្តីធ្លាក់ខ្លួនឈឺ
ឯរូបនាងរវល់កូនខ្ចីមិនអាចចេញទៅស៊ីឈ្នួលគេបាន ក៏ដាច់បាយ៣ថ្ងៃ ហូប
តែបន្លែ និងទឹកប៉ុណ្ណោះ។ ដោយអត់ឃ្លានខ្លាំងពេក នាងក៏គ្មានទឹកដោះឱ្យកូនបៅ
ទើបនាងនិងប្តីប្រកាស ថា បើមានអ្នកស្រុកណាចង់បានកូននាងទៅចិញ្ចឹម
នាងនឹងឱ្យភ្លាម តែសុំជាថ្នូរខ្លះឱ្យតែរស់។ ពេលនោះ
ក៏មានអ្នកភូមិពីរនាក់ប្តីប្រពន្ធ ដែល អត់កូន បានមកសុំកូនស្រីនោះទៅចិញ្ចឹម
ដោយឱ្យជាស្រូវ១កញ្ជើ ប៉ុណ្ណោះ ពួកនាងក៏យល់ព្រមឱ្យកូនទៅគេទាំងក្តុកក្តួល
ព្រោះយល់ថា បើទុកកូន ចិញ្ចឹមខ្លួនឯង ក៏មិនរស់ដែរ ព្រោះគ្មានទឹកដោះ
ដោយសារអត់អាហារ ហូបគ្រប់គ្រាន់ និងគ្មានលុយទិញទឹកដោះគោ ឱ្យវាបៅ។
នាងសែត សុខុម បន្តទាំងទឹកភ្នែកថា
២ឆ្នាំក្រោយមកទៀត នាងក៏មានផ្ទៃពោះជាលើកទី៤ និងកើតបានកូនប្រុស១
ដាក់ឈ្មោះថា ដុំ សាន្តសុខ។ ជាអកុសល តាំងពីកូននេះកើតមក
ប្តីប្រពន្ធនាងដាច់បាយស្ទើររាល់ថ្ងៃ ព្រោះ រកការងារធ្វើមិនបាន ទីបំផុត
ក៏សម្រេចចិត្តលក់កូននេះឱ្យគេទៀត ខណៈ- ដែលវាមានអាយុ២ខែ។ ពេលនោះ
ក៏មានអ្នកភូមិឆ្ងាយមកសុំទិញ ដោយ ឱ្យតម្លៃ៣ម៉ឺនរៀល នាងក៏ព្រមលក់ឱ្យទៅ
ធ្វើយ៉ាងណាឱ្យតែបានលុយទិញអង្ករ ច្រកឆ្នាំង ព្រោះបើទុកកូននេះ
ក៏នាងគ្មានលទ្ធភាពចិញ្ចឹមដែរ។
ដោយឡែក បុរសឈ្មោះដុំ ភឿន អាយុ២២ឆ្នាំ
ជាប្តី ដោយហេតុតែគេ ចេញពីស្រុក ទៅរកការងារស៊ីឈ្នួលគេបាត់
ទើបអ្នកយកព័ត៌មានយើង ពុំអាច ទាក់ទងសុំការបំភ្លឺពីរឿងយកកូនដូរស្រូវ
និងលក់នេះបានឡើយ។
រីឯលោកយាយសៀង ទូច អាយុ៦៤ឆ្នាំ
ជាម្តាយមីងថ្លៃ របស់ស្រីលក់កូន បានឱ្យដឹងថា សព្វថ្ងៃ គ្រួសារនាងសុខុម
ដល់កន្លែងទ័លតែម្តង មិនត្រឹមតែក្រនោះ ទេ។
ចំណែកប្តីនាងតែងដើរមិនត្រង់ផ្ទះ លុះមកវិញ
ក៏គ្មានបានអ្វីជាដុំកំភួនឱ្យប្រពន្ធ នោះដែរ គឺគេទៅរកស៊ីឆ្អែតពោះរស់តែខ្លួន
និងពូកែខាងធ្វើឱ្យប្រពន្ធមានផ្ទៃពោះ។ រូបគាត់ក៏ក្រដែរ
តែមិនដល់ថ្នាក់ដាច់ពេលនោះឡើយ ធ្លាប់ផ្តល់អង្ករឱ្យក្មួយនេះដែរ តែយូរៗឱ្យម្តង
ចំណែកអ្នកជិតខាងក៏ធ្លាប់ជួយជាហូរហែ ប៉ុន្តែ គ្មានអ្នកណាជួយចិញ្ចឹម
យើងរហូតនោះទេ។
កញ្ញាម៉ូន ធារ៉ាត់ អាយុ១៨ឆ្នាំ
ជាប្អូនជីដូនមួយ និង លោកខឹម ផល អាយុ៤៤ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នា
ថា នាងសុខុម និងប្តីនោះ មានកូន៤នាក់ (ស្រី១ ប្រុស៣) ដែលកូនទាំងអស់
សុទ្ធតែបានទៅឆ្លងទន្លេ នៅមណ្ឌលសុខភាព និងចាក់ថ្នាំបង្ការជំងឺត្រឹមត្រូវ
ដោយមិនបង់លុយ។ សព្វថ្ងៃ កូនស្រីទី៣ ឈ្មោះស៊ីនួន ត្រូវគេដូរស្រូវ
និងយកទៅចិញ្ចឹម នៅខេត្តកោះកុង ឯកូនប្រុសទី៤ លក់ថ្លៃ៣ម៉ឺនរៀល
ត្រូវគេទិញយកទៅចិញ្ចឹមនៅភូមិជិតគ្នា។
ដោយឡែក លោកបូ ធា អាយុ២២ឆ្នាំ និងភរិយា
ឈ្មោះឃឹម សួង អាយុ២០ឆ្នាំ បានឱ្យដឹងស្របគ្នាថា
ពួកលោករៀបការប៉ុន្មានឆ្នាំហើយ គ្មានកូនសោះ ស្រាប់តែនាងសុខុម
បីកូនប្រុសនៅក្រហមរងាលមកលក់ឱ្យ។ ពួកលោកមានតែ ៣ម៉ឺនរៀលប៉ុណ្ណោះ ដែលមុនដំបូង
នាងសុខុម មិនទាន់លក់ឱ្យ ទេ ព្រោះថោកពេក បានបីកូនទៅវិញ។ លុះដាច់បាយ
ក៏យកកូនមកលក់ឱ្យ ពួកលោកក៏ទិញយកកូននេះ មកចិញ្ចឹម ដោយមេត្តាករុណា
ព្រោះបើបណ្តោយឱ្យនាងសុខុម យកទៅលក់ ប៉ះមនុស្សគ្មានមេត្តាធម៌
ទារកនេះច្បាស់ជាគ្មានអនាគតទេ។
រីឯអ្នកស្រុកមួយចំនួនទៀត
បាននិយាយស្របគ្នាថា កាលពីជំនាន់ប៉ុល ពត ក៏មានស្ត្រីឆ្លងទន្លេ
ចំគ្រោះអត់ឃ្លាន និងគ្រោះប្រល័យពូជសាសន៍ ធ្ងន់ជាងឆាកជីវិតរបស់នាង សុខុម
ទៅទៀត ចុះហេតុអ្វីគេអាចចិញ្ចឹមកូនរស់? ពួកគាត់ បានរិះគន់នាងសុខុម
និងប្តីថា ជាឪពុកម្តាយគ្មានព្រហ្មវិហារធម៌ ចេះតែបង្កើតកូនឱ្យរដឹក ប៉ុន្តែ
មិនចេះចិញ្ចឹម អន់ជាងសត្វ ទៅទៀត។ បើសិនជានាងសុខុម លែងលះប្តី ហើយមិន
ចង់ទុកតំណក់ឈាមប្តី ក៏ពួកគាត់មិនរិះគន់ដែរ តែសព្វបើ រឿងអត់អង្ករច្រកឆ្នាំង
ខណៈដែលខ្លួនមានដៃជើង គ្មាន ពិកល្យពិការអ្វីសោះ
មិនគួរណាយកកូនដូរស្រូវ១កញ្ជើ និង លក់៣ម៉ឺនរៀល ដែលកម្រមានក្នុងសង្គមណាស់។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ពួកគាត់អាណិតខ្លះៗដែរ ពេលឃើញ គ្នាដាច់បាយ
និងយំអាឡោះអាល័យកូន ក៏ហុចអង្ករខ្លះៗទៅ មិនមើលនឹងភ្នែកនោះឡើយ៕
14 comments:
That is crazy! Why sold your own child for less or cheap price? Oh My God!!!
I really hate stupid and dumb Hun Sen and his corrupted CPP regime that is full of shitty Yuon/Vietnamese cronies and crooks and with less Khmer workers and educators there. Wanna destroy shitty heads of the corrupted CPP led by shitty Vietnamese dog Hun Sen with his shitty brain from Yuon Hanoi.
Don't blame Hun Sen regime, plse. Believe me I hate his leadership as well. This is an individual case, so please consider it as such. The national and traditional religion of Buddhism of the millions of the Cambodians clearly stipulates that a human being must first and foremost HELP oneself and can't rely on others for help. This clearly demands that no matter in what conditions that you may find yourself in, you must confront every challenges and weaknesses in order to better yourself within the norms of the society. This woman chooses to be a victim and so that is her own choice. We can't help others who refuse to help themselves. Let her be. If it is her choice to die early then we have no right whatsoever to slow down her choosing. We can only hope for the best for her.
Its not a choice of hers,she was hungried her husband sick can't work by selling her own child maybe she child get a better life if she keep her child all will die hunger,between live and die she choose to live by give up her own for better life and get very little rice to eat to live another day.This is Cpp regime stole from the poor giving to the rich,at the end all khmers will be end up her this lady selling her own fleshing blood for survival.Cpp thugs got millions dollars giving to their mistress while majority of khmers population 90% gone to bed hungry every night.Please don't judge her we need to pray for her and her husband to get well...May god help her....
Kmenhwatt
She has no money to feed these children and no money to buy medicine for her husband so she thinks it would be best if the children are given to someone who can look after them and feed them well. This is immoral and heart-breaking, but if we are not in her situation we won't know how hard it is.
Hun sen should hire those people who trade thire children for food to use as his body guards, since hun sen is trading khmer land for power.
if she has any brand in her head at all,she probably know what a damn birth control is for.
her local chiefs should have took care that problem by themself. all they have to do is pick her up and throw her in to Yeay Mao zoo. that would perfectly for her.
BIRTH CONTROL PILLS! YOU LOW LIFE.
Yes.she is poor and her falling a part husband also poor,but what els should you dicript a bout them beside laying down and having sex like damn rabbits in the farms.
Damn fool !
Too many of you are too emotional regarding this plight of this woman. Remember, she chooses to put herself in this predicament. Nobodyeslse except herself. She chooses to be illiterate. She chooses have babies, not just one but up to 3. Oh my god! She chooses to be pathetic. How can she has nothing to eat? That is a lie. In Cambodia, you have many natural edible things. You don't have to be stuck on just rice and rice that all the time. You can eat green food, mushrooms, roots, and more. Has this woman appealed to all the availabe resources in her community yet? No. She is lazy. In every commune there is a leader that is responsible for the welfare of their villagers under their supervision. There is even food donation center. Traditionally, there is a Buddhist Temple, the traditional help center for the hungry, the poor, and the sick. So how come this woman decides not to take advantage of the available community resources. Under Hun Sen's regime, it is ILLEGAL to sell children. She will go to jail soon. Don't side with her. If she can f*ck naturally, then it is her life that she needs to unf*ck as well.
They were poor you're right! But your english is very poor so don't worry about'em just worry about your english iinstead of critize them having sex like a Rabit,damn foe!...
She doesn't have brand in her head maybe she has " brain "perhaps we can throw you to Year Mao zoo is much better than her.
LOL at 12:07. Have you ever learned the term "unedited writing"? Take a closer look at your English writing. It litters with grammatical and spelling errors. However, don't fret because it is the point of the message that is the goal. Just make sure that you don't end up selling your body parts to live day by day. LOL.
Under any circumstances no one can sell human being it so easy for you to say that the lady is lazy because you're perhaps hun cent cronies got plenties to eat from corruption so rampant unlike this poor lady has no opportunity or money to take her sick husband to the hospital and they all hungry thatwise she what any mother will do to keep the child from dying hunger.I'd appreciate it if you don't jump to conclusion saying that she is lazy if there is an opportunity i know she will work to help her family and help her sick husband.Cpp regime are cronism neglected majority khmers people only help its cronies, it facts.
Yobal Khmer
Consider a possibility - the story is a hoax for political gain or incitement against the government.
this story was oreginally come from
government favorite reportor NOKORWAT MEDIA,
Post a Comment