Read the article in English here.
ឃាត់ខ្លួនបាន ១៦នាក់ ស្រី៧នាក់
រួមទាំងម្ចាស់ផ្ទះ និងថ្នាំញៀនមួយចំនួនធំ (ដៃជើង ហ៊ុន សែន
បែបពេលនេះលែង ជួយបក្សហើយបានមកចាប់?)
Angkor Thom Media
រាជធានីភ្នំពេញ ៖
ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់កក្រើករាជធានីភ្នំពេញ
ទាំងកណ្តាលថ្ងៃត្រង់ ខណៈពេលសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន
នៅភូមិគ្រឹះរបស់លោកឧកញ៉ា តាំង សេងហាក់
ឃាត់ខ្លួនបានជនពាក់ព័ន្ធគ្រឿងញៀន ចំនួន១៥នាក់
រួមទាំងម្ចាស់ផ្ទះ ក្នុងនោះស្រី ៧នាក់ ។
សមត្ថកិច្ចផ្ទុះអាវុធ
មុននឹងធ្វើការហ៊ុមព័ទ្ធនេះ កើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ វិច្ឆិកា
នៅភូមិគ្រឹះលេខ២២ ផ្លូវកម្ពុជាហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ ។
ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
ដឹកនាំដោយព្រះរាជអាជ្ញារង ជា ម៉េត និងលោក សឿង ណុល
ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ
និងដោយមានការចូលរួមសហការពីកម្លាំងនគរបាលខណ្ឌសែនសុខ
បានផ្ទុះអាវុធជាច្រើនគ្រាប់
ក្នុងប្រតិបត្ដិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅភូមិ
គ្រឹះរបស់លោកឧកញ៉ា តាំង សេងហាក់ អតីតធ្លាប់ជាប់ពន្ធនាគារកន្លងមកនេះ
ធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៦នាក់ ស្រី៧នាក់
រួមទាំងលោកឧកញ៉ាជាម្ចាស់ភូមិគ្រឹះ រួមទាំងប្រពន្ធកូនផងដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចុះ
ប្រតិបតិ្តការបង្ក្រាបគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា មុននឹង
ឈាន
ដល់ការចុះបង្ក្រាបគ្រឿងញៀននេះប៉ូលិសបានធ្វើការបាញ់ឡើងរះ
អស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជា ពលរដ្ឋ មានការភ្ញាក់ផ្អើល
ទម្រាំឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ១៦នាក់ ស្រី ៧នាក់ និង ប្រុស
៩នាក់ ត្រូវបានចាប់ខ្លួនក្នុងនោះ រួមមាន លោកឧកញ៉ា តាំង សេងហាក់
ប្រពន្ធរបស់គាត់ កូនស្រីម្នាក់ កូនប្រុសពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ
១១នាក់ផ្សេងទៀត និងថ្នាំញៀនជាប្រភេទម្សៅស ចំនួន២កញ្ចប់ធំ
គ្រាប់កាំភ្លើងចំនួន ១១គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម
ត្រូវបានសមត្ថកិច្ចរឹបអូសបាន ព្រមទាំងថ្នាំញៀនប្រភេទម្សៅពណ៌ស
ជាច្រើនកញ្ចប់ទៀត ។
ជនពាក់ព័ន្ធទាំងអស់
ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ
រួចបញ្ជូនទៅមន្ទីរការិយាល័យ ប្រឆាំង គ្រឿងញៀន
ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕
2 comments:
i'm proud of our authorities, to capture drug dealer in PHN.,
job well done,, i'd loved u
Peal Si Peal. This oknha stopped paying protection money to Hun sen and now he got arrested.
Post a Comment