ដោយ ដែន អយុធ្យា 2012-11-13 Radio Free Asia
សមត្ថកិច្ចប្រចាំការនៅច្រករបៀងបឹងជ្រោង ខេត្តកំពង់ចាម
បានរារាំងមិនឲ្យសាធារណជន
និងអ្នកសារព័ត៌មានចូលទៅមើលបង្គោលព្រំដែនលេខ៩៤
ដែលរដ្ឋាភិបាលបោះរួចទេ។
សកម្មភាពរារាំងរបស់សមត្ថកិច្ចនេះ
បានអនុវត្តផ្ទុយពីការអះអាងរបស់មន្ត្រីព្រំដែនរដ្ឋាភិបាល
ដែលលើកទឹកចិត្តឲ្យសាធារណជនអាចចូលទៅពិនិត្យ
និងថតរូបអនុស្សាវរីយ៍នៅតាមបង្គោលកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម
កន្លងមក។
មិនដូចការអះអាងកន្លងមករបស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលថា រាជរដ្ឋាភិបាលជំរុញ
និងលើកទឹកចិត្តឲ្យសាធារណជនខ្មែរ
ព្រមទាំងអ្នកសារព័ត៌មានបានទៅទស្សនាបង្គោលព្រំដែនកម្ពុជា-វៀតណាម
ដែលត្រូវបានគេបោះរួចនោះទេ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២
មន្ត្រីនគរបាលប្រចាំការនៅច្រករបៀងបឹងជ្រោង ស្ថិតនៅឃុំជាំ
ស្រុកមេមត់ ខេត្តកំពង់ចាម បានរារាំងមិនឲ្យប្រជាពលរដ្ឋ
និងអ្នកសារព័ត៌មាន១ក្រុម
ដែលស្នើការអនុញ្ញាតិចូលទៅមើលបង្គោលព្រំដែនលេខ៩៤ ដែលបោះរួចទេ
ដោយពួកគេអះអាងថា គ្មានបញ្ជាពីមេ៖ «ការងារហ្នឹង ខ្ញុំអត់ដឹងដែរ ស៊ីសងលើមេ។ មេវីរអញ្ជើញគាត់ទៅ»។
ការហាមឃាត់របស់អាជ្ញាធរដូច្នេះ មិនមែនមានតែនៅខេត្តកំពង់ចាម
ទេ គឺមាននៅខេត្តមួយចំនួនទៀត ដូចជាខេត្តស្វាយរៀង និងខេត្តតាកែវ
ជាដើម។
ទាក់ទិនបញ្ហានេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ធ្លាប់មានប្រសាសន៍ថា
រដ្ឋាភិបាលមិនបានហាមឃាត់សាធារណជនចូលទៅមើលបង្គោលព្រំដែនគោក
ដែលមន្ត្រីជំនាញព្រំដែនកម្ពុជា-វៀតណាម បោះរួចទេ៖ «ពួកប្រឆាំងទេ
ដែលនិយាយថាសុទ្ធតែហាមឃាត់អីចេះ ហាមឃាត់អីចុះ។
គ្មាននរណាគេហាមឃាត់សោះ បន់ឲ្យតែទៅមើល
គឺនិយាយដោយត្រង់មិនមែននិយាយឃោសនាអីទេ តាំងពីដើមមកអ៊ីចឹង។
ប៉ុន្តែ
គេហាមឃាត់នៅត្រង់តំបន់ណាមានបង្គោលតម្រុយដែលគេកំពុងធ្វើ
កិច្ចការហ្នឹង កុំឲ្យវាប៉ះពាល់ កុំឲ្យបាត់តម្រុយ
ឬកុំឲ្យបាត់ភស្តុតាងរបស់គេ ធ្វើឲ្យខូចខាត ឬខាតពេលវេលា
ខាតលុយកាក់ អានេះគឺត្រូវហាមឃាត់ តែក្រៅពីនេះ
អត់មានហាមឃាត់អីទេ គឺបន់ឲ្យតែទៅមើលទៀតផង»។
បញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា
សកម្មភាពបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម របស់រដ្ឋាភិបាលកន្លងមក
រដ្ឋាភិបាលមិនបានបើកទូលាយឲ្យសាធារណជន មន្ត្រីសង្គមស៊ីវិល
ឬមន្ត្រីបក្សប្រឆាំង បានចូលរួមយោបល់ទេ។ លោកបានចាត់ទុកថា
សកម្មភាពបោះកំណត់បង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
រដ្ឋាភិបាលធ្វើឡើងមានភាពអាថ៌កំបាំង
និងអនុវត្តផ្ទុយពីបណ្ដាប្រទេសអភិវឌ្ឍន៍នៅលើសកលលោក៖ «យើង
គ្រាន់តែបោះបង្គោល ហើយទៅមើលជាអាថ៌កំបាំងដែរ
ខ្ញុំគិតថាប្រហែលជាមានហេតុផលអីផ្សេងៗ ឬមួយមិនទាន់ចប់សព្វគ្រប់
គេមិនទាន់បើកទូលាយ ឬមួយក៏ថ្មបង្គោលហ្នឹង ធ្វើមកពីណា
អ្នកណាធ្វើ ឬមួយក៏យើងមិនទាន់មានចេរភាពក្នុងការបោះ
អាចរំកិលបោះទៅវិញទៅមក អាហ្នឹងខ្ញុំមិនហ៊ានថាទេ។ ក៏ប៉ុន្តែ
ប្រទេសណាក៏ដូចជាប្រទេសណាដែរ របាំងបង្គោលជារឿងមួយ
របាំងព្រមព្រៀងជារឿងមួយទៀត របាំងសាក្សីជារឿងមួយ។ ជាពិសេស
របាំងប្រជាជន ជារឿងដែលសំខាន់សម្រាប់ការពារព្រំដែន ការពារទឹកដី
ឬក៏ដែនដីរបស់យើង»។
បង្គោលកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម សរុបមានចំនួន ៣៧៥បង្គោល។
ដើមឡើយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបញ្ជាក់ថា
រដ្ឋាភិបាលគ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២
ប៉ុន្តែពេលនេះ លោកថាទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣
ដោយសារមន្ត្រីជំនាញត្រូវការពេលវេលាពិនិត្យបញ្ហានេះឲ្យបាន
ច្បាស់លាស់៕
5 comments:
Journalists should not believe this Yuon-Vietnamese head Var Kim Hong. He is not for Cambodian/Khmer people, but he is for Vietnamese thieves. Yes, this Yuon head Var Kim Hong created faked Cambodian map and made profit from bribing coming from his Yuon-Vietnamese thieves in Hanoi.
So, watch out this guy, a Vietnamese manipulator of all time high. No Cambodian/Khmer people trust him and other International Communities leaders around the world will not believe him either.
This Yuon head works side by side with Vietnamese slave or puppet Hun Sen (a form Khmer Rouge as Khmer Vietminh)
Var Kim Hong is a useless border committee chairman who knows nothing. I think he fits the profile really well when people called him Svar Kim Hong.
Var Kim Hong( Vietnamese name) is a Youn CPP.
If this Youn CPP is not afraid of using the real map, why is he not showing us the map or the border post.
This Youn CPP is scared that if anyone sees it, his head will roll.
Var Kim Hong is not fitted to represent Cambodia for any current or future border negotiatiopn. He must be replaced with someone that know how to argue against the Vietnamese government and has the balls to stand up to them without backing off. We must use the correct and that would be the map prior to Vietnamese invaded Cambodia. Stand up Cambodian, Stand up now!!!
ត្រកូល វ៉ា វាជាយួនឬខ្មែរ ហើយ គឹមហុង ចិនឬួយួន ដូច្នេះយកយួនទៅវាស់ដីព្រុំដែនខ្មែរដូចកាត់ដីឳយ
យួនចង់បានតាមចិត្តរបស់វា។
វាក្មានអ្វីចំឡែកទេ យួនវាបានមកបោះបង្គូលព្រុំដែន
លើក្បាល អា ហ៊ុន សែន ហើយ។
Post a Comment