A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 November 2012

People accused authority of prohibiting them from inspecting border post No. 94 in Kampong Cham province សមត្ថកិច្ច​មិន​ឲ្យ​ពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​កំពង់ចាម

Var Kim Hong, chairman of Cambodian Committee showing journalists the new map of Cambodia.
 
ដោយ ដែន អយុធ្យា 2012-11-13 Radio Free Asia

សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ច្រក​របៀង​បឹងជ្រោង ខេត្ត​កំពង់ចាម បាន​រារាំង​មិន​ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​៩៤ ដែល​រដ្ឋាភិបាល​បោះ​រួច​ទេ។
សកម្មភាព​រារាំង​របស់​សមត្ថកិច្ច​នេះ បាន​អនុវត្ត​ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ព្រំដែន​រដ្ឋាភិបាល ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​អាច​ចូល​ទៅ​ពិនិត្យ និង​ថត​រូប​អនុស្សាវរីយ៍​នៅ​តាម​បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម កន្លង​មក។
មិន​ដូច​ការ​អះអាង​កន្លង​មក​របស់​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ថា រាជ​រដ្ឋាភិបាល​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​ខ្មែរ ព្រម​ទាំង​អ្នក​សារព័ត៌មាន​បាន​ទៅ​ទស្សនា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​គេ​បោះ​រួច​នោះ​ទេ។
ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មន្ត្រី​នគរបាល​ប្រចាំ​ការ​នៅ​ច្រក​របៀង​បឹងជ្រោង ស្ថិត​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​១ក្រុម ដែល​ស្នើ​ការ​អនុញ្ញាតិ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​៩៤ ដែល​បោះ​រួច​ទេ ដោយ​ពួក​គេ​អះអាង​ថា គ្មាន​បញ្ជា​ពី​មេ៖ «ការងារ​ហ្នឹង ខ្ញុំ​អត់​ដឹង​ដែរ ស៊ី​សង​លើ​មេ។ មេ​វីរ​អញ្ជើញ​គាត់​ទៅ»
ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ដូច្នេះ មិន​មែន​មាន​តែ​នៅ​ខេត្ត​កំពង់ចាម ទេ គឺ​មាន​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ ជាដើម។
ទាក់​ទិន​បញ្ហា​នេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​សាធារណជន​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​គោក ដែល​មន្ត្រី​ជំនាញ​ព្រំដែន​កម្ពុជា-វៀតណាម បោះ​រួច​ទេ៖ «ពួក​ប្រឆាំង​ទេ ដែល​និយាយ​ថា​សុទ្ធ​តែ​ហាម​ឃាត់​អីចេះ ហាម​ឃាត់​អីចុះ។ គ្មាន​នរណា​គេ​ហាម​ឃាត់​សោះ បន់​ឲ្យ​តែ​ទៅ​មើល គឺ​និយាយ​ដោយ​ត្រង់​មិន​មែន​និយាយ​ឃោសនា​អី​ទេ តាំង​ពី​ដើម​មក​អ៊ីចឹង។ ប៉ុន្តែ គេ​ហាម​ឃាត់​នៅ​ត្រង់​តំបន់​ណា​មាន​បង្គោល​តម្រុយ​ដែល​គេ​កំពុង​ធ្វើ​ កិច្ចការ​ហ្នឹង កុំ​ឲ្យ​វា​ប៉ះពាល់ កុំ​ឲ្យ​បាត់​តម្រុយ ឬ​កុំ​ឲ្យ​បាត់​ភស្តុតាង​របស់​គេ ធ្វើ​ឲ្យ​ខូច​ខាត ឬ​ខាត​ពេល​វេលា ខាត​លុយ​កាក់ អា​នេះ​គឺ​ត្រូវ​ហាម​ឃាត់ តែ​ក្រៅ​ពី​នេះ អត់​មាន​ហាម​ឃាត់​អី​ទេ គឺ​បន់​ឲ្យ​តែ​ទៅ​មើល​ទៀត​ផង»
បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក រដ្ឋាភិបាល​មិន​បាន​បើក​ទូលាយ​ឲ្យ​សាធារណជន មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​បក្ស​ប្រឆាំង បាន​ចូល​រួម​យោបល់​ទេ។ លោក​បាន​ចាត់​ទុក​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម រដ្ឋាភិបាល​ធ្វើ​ឡើង​មាន​ភាព​អាថ៌កំបាំង និង​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នៅ​លើ​សកល​លោក៖ «យើង​ គ្រាន់​តែ​បោះ​បង្គោល ហើយ​ទៅ​មើល​ជា​អាថ៌កំបាំង​ដែរ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ហេតុផល​អី​ផ្សេងៗ ឬ​មួយ​មិន​ទាន់​ចប់​សព្វគ្រប់ គេ​មិន​ទាន់​បើក​ទូលាយ ឬ​មួយ​ក៏​ថ្ម​បង្គោល​ហ្នឹង ធ្វើ​មក​ពី​ណា អ្នក​ណា​ធ្វើ ឬ​មួយ​ក៏​យើង​មិន​ទាន់​មាន​ចេរភាព​ក្នុង​ការ​បោះ អាច​រំកិល​បោះ​ទៅ​វិញ​ទៅ​មក អាហ្នឹង​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។ ក៏ប៉ុន្តែ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ របាំង​បង្គោល​ជា​រឿង​មួយ របាំង​ព្រមព្រៀង​ជា​រឿង​មួយ​ទៀត របាំង​សាក្សី​ជា​រឿង​មួយ។ ជាពិសេស របាំង​ប្រជាជន ជា​រឿង​ដែល​សំខាន់​សម្រាប់​ការពារ​ព្រំដែន ការពារ​ទឹក​ដី ឬ​ក៏​ដែន​ដី​របស់​យើង»
បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា​ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ ច្បាស់​លាស់៕

5 comments:

Anonymous said...

Journalists should not believe this Yuon-Vietnamese head Var Kim Hong. He is not for Cambodian/Khmer people, but he is for Vietnamese thieves. Yes, this Yuon head Var Kim Hong created faked Cambodian map and made profit from bribing coming from his Yuon-Vietnamese thieves in Hanoi.

So, watch out this guy, a Vietnamese manipulator of all time high. No Cambodian/Khmer people trust him and other International Communities leaders around the world will not believe him either.

This Yuon head works side by side with Vietnamese slave or puppet Hun Sen (a form Khmer Rouge as Khmer Vietminh)

Anonymous said...

Var Kim Hong is a useless border committee chairman who knows nothing. I think he fits the profile really well when people called him Svar Kim Hong.

Anonymous said...

Var Kim Hong( Vietnamese name) is a Youn CPP.

If this Youn CPP is not afraid of using the real map, why is he not showing us the map or the border post.

This Youn CPP is scared that if anyone sees it, his head will roll.

Anonymous said...

Var Kim Hong is not fitted to represent Cambodia for any current or future border negotiatiopn. He must be replaced with someone that know how to argue against the Vietnamese government and has the balls to stand up to them without backing off. We must use the correct and that would be the map prior to Vietnamese invaded Cambodia. Stand up Cambodian, Stand up now!!!

Anonymous said...

ត្រកូល វ៉ា វាជាយួនឬខ្មែរ ហើយ គឹមហុង ចិនឬួយួន ដូច្នេះយកយួនទៅវាស់ដីព្រុំដែនខ្មែរដូចកាត់ដីឳយ
យួនចង់បានតាមចិត្តរបស់វា។

វាក្មានអ្វីចំឡែកទេ យួនវាបានមកបោះបង្គូលព្រុំដែន
លើក្បាល អា ហ៊ុន សែន ហើយ។