A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 November 2012

Cambodian villagers claimed Vietnam had moved border post deeper into Cambodian territory in Kampong Cham province ពលរដ្ឋ​អះអាង​ថា​វៀតណាម​កំណត់​ព្រំ​សីមា​ចូល​ក្នុង​ដី​ខ្មែរ​នា​ខេត្ត​កំពង់ចាម

A border line cut through a Cambodian pagoda in Kampong Cham province ខ្សែ​បន្ទាត់​ព្រំដែន​ប៉ះ​ចំ​វត្ត​ខ្មែរ​នៅ​ខេត្ត​កំពង់ចាម
http://youtu.be/K6yNTeTesBs  

ដោយ ម៉ម មុនីរតន៍ 2012-11-13 Radio Free Asia

ពលរដ្ឋ​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នា​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ទល់​នឹង​ខេត្ត​​តៃនិញ ប្រទេស​វៀតណាម អះអាង​ថា ដី​ស្រែ​របស់​ពួកគាត់​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម គ្រប់គ្រង​​ជា​បណ្ដើរៗ​ហើយ ជាពិសេស វៀតណាម​បាន​កំណត់​ព្រំ​សីមា​នៃ​ប្រទេស​ទាំង​ពីរ​ជាប់​​ដី​វត្ត​របស់​ខ្មែរ​ ដែល​មាន​អាយុកាល​ជាង ១​សតវត្ស​មក​ហើយ។

RFA/Morm Moniroth. A brick wall built by a Sam Rainsy Party commune chief has been destroyed in 2007/2008 by local officials as demanded by Vietnamese officials.
១១-វិច្ឆិកា-២០១២៖ របង​ឥដ្ឋ​ដែល​ដឹក​នាំ​ធ្វើ​ដោយ​មេ​ឃុំ​ជាំ ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ប្រាក់ វន្នី ត្រូវ​មន្ត្រី​ថ្នាក់​ខេត្ត​វ៉ៃ​កម្ទេច​ចោល តាម​ការ​ទាមទារ​របស់​វៀតណាម នៅ​ចន្លោះ​ឆ្នាំ​២០០៧-​ឆ្នាំ​២០០៨។
ពន្លឺ​ថ្ងៃ​​រាង​ជ្រេ​បន្តិច ចាំង​កម្ដៅ​​តាម​ចន្លោះ​​ដើម​ឈើ​ដែល​​មាន​ម្លប់​ត្រឈៃ​នៅ​ពី​ក្រោយ​វត្ត។ ក្មេង ប្រុស ស្រី រក​ក្ដាម ខ្យង នាំ​គ្នា​លេង​នៅ​មាត់​ស្រះ​ក្បែរ​របង​វត្ត​ដែល​​ត្រូវ​គេ​វាយ​បំផ្លាញ​ ដើម្បី​សង់​បង្គោល​ព្រំដែន​ថ្មី៖ «អត់​ទេ ដី​វៀតណាម កាត់​ត្រឹម​របង​នេះ​ទៅ បើ​ខាង​ណោះ​ដី​ខ្មែរ»
ទី​នេះ​គឺ​ជា​វត្ត​គិរីមានជ័យ ឬ​ហៅ​វត្ត​បឹងជ្រោង ស្ថិត​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​ផ្ទៃ​ដី​មួយ​ផ្នែក​ត្រូវ​រដ្ឋាភិបាល​វៀតណាម ចាត់​ទុក​ថា ជា​តំបន់​ស និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​វៀតណាម។ កាល​ពី​ឆ្នាំ​២០០៧ អាជ្ញាធរ​ឃុំ​ជាំ ធ្លាប់​បាន​តតាំង​​ប្រឆាំង​នឹង​ការ​រំកិល​ព្រំដែន​ពី​សំណាក់​​​វៀតណាម ចូល​ដល់​ព្រំ​ដី​វត្ត​​​នេះ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​នៅ​ទី​បំផុត​ត្រូវ​បរាជ័យ ព្រោះ​មាន​ការ​គាំទ្រ​តិចតួច​​ពី​រដ្ឋាភិបាល​កម្ពុជា។
មេ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម គឺ​លោក ប្រាក់ វន្នី មក​ពី​គណបក្ស​ប្រឆាំង សម រង្ស៊ី។ លោក​បាន​និយាយ​ថា លោក​ធ្លាប់​បាន​ជំទាស់​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ដោយ​​មិន​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-​វៀតណាម ​ត្រឹម​របង​វត្ត​គិរីមានជ័យ ហៅ​វត្ត​បឹងជ្រោង និង​ច្រាន​ចោល​រាល់​សំណើ​ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ហត្ថលេខា ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ពីរ។
លោក​ចាត់​ទុក​ថា ការ​កំណត់​ព្រំដែន​ត្រឹម​របង​វត្ត​បែប​នេះ គឺ​បាន​ធ្វើ​ឲ្យ​ដី​ខ្មែរ​បាត់​បង់​បន្ថែម​ទៀត៖ «ខ្ញុំ ​មាន​បញ្ហា​មិន​ស៊ីញ៉េ​ឲ្យ ព្រោះ​អា​ហ្នឹង​គេ​​ឲ្យ​ធ្វើ​ប្លង់​ហ្នឹង បរិវេណ​វត្ត​ហ្នឹង ដាក់​ព្រំប្រទល់​ណាស់។ ព្រំ​ប្រទល់​ខាង​លិច​គាត់​ដាក់​ជាប់​ព្រំប្រទល់​​របង​វៀតណាម។ អ៊ីចឹង​ចំណុច​ហ្នឹង​ដែល​ខ្ញុំ​មិន​ទទួល​យក​បាន»
រហូត​មក​ដល់​ពេល​នេះ ទី​តាំង​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ភាគី​ទាំង​ពីរ​នៅ​តែ​ជាប់​ គាំង។ ចំណែក​ភាគី​កម្ពុជា នៅ​តែ​មិន​អាច​សង់​របង​វត្ត​បាន ដោយសារ​តែ​ភាគី​វៀតណាម អះអាង​ថា ជា​ដី​របស់​ខ្លួន។ ចំណែក​របង​ដែល​ធ្វើ​បាន​មួយ​ផ្នែក​នៅ​ពី​ក្រោយ​វត្ត​ដែល​ដឹក​នាំ​ដោយ​លោក ប្រាក់ វន្នី មេ​ឃុំ​ជាំ មក​ពី​គណបក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​មន្ត្រី​ថ្នាក់​ខេត្ត​បញ្ជា​ឲ្យ​បំផ្លាញ​ចោល​តាម​សំណើ​របស់​ វៀតណាម ដោយ​សំអាង​ថា ជា​តំបន់​មិន​ទាន់​បាន​កំណត់​ត្រឹមត្រូវ​នៅ​ឡើយ។
ទីតាំង​វត្ត​បឹងជ្រោង ដែល​ពលរដ្ឋ​អះអាង​ថា វៀតណាម​រំកិល​ចូល​ជិតដល់​កាំ​ជណ្ដើរ​វត្ត គឺ​ស្ថិត​នៅ​ចន្លោះ​បង្គោល​លេខ ៩៤ និង​បង្គោល​លេខ ៩៥ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជាំ ស្រុក​មេមត់។ បញ្ហា​នេះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​បាន​តូច​ចិត្ត ហើយ​ចាត់​ទុក​ថា កម្ពុជា​ពុំ​ដែល​បាន​ចំណេញ​ពី​គោលនយោបាយ​តាម​រួប​មន្ត​ធ្មេញ​រណា ដូច​ដែល​រដ្ឋាភិបាល​តែង​អះអាង​នោះ​ទេ។
ក្មេងៗ​ក្នុង​មូលដ្ឋាន​នេះ ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​​គេ​មិន​អាច​ដើរ​រើស​ខ្យង​ក្ដាម​​​លើ​ទឹក​ដី​ដែល​គេ​ធ្លាប់​រើស​ ដូច​មុន​ទៀត​ឡើយ ព្រោះ​វៀតណាម បាន​គ្រប់គ្រង​ដី​វត្ត​មួយ​ផ្នែក​តាំង​ពី​ឆ្នាំ​១៩៩៨ មក គឺ​បន្ទាប់​ពី​ពេល​ដែល​កម្លាំង​ទាហាន​ខ្មែរ​ក្រហម​រួបរួម​ជាមួយ​រដ្ឋាភិបាល។
កំពុង​អោន​ងើបៗ​រើស​ផ្លែ​ស្លែង​ដាក់​ក្នុង​ស្បោង កុមារី​ដែល​មាន​វ័យ​ជាង ១០​ឆ្នាំ ប្រាប់​​ថា រដ្ឋាភិបាល​វៀតណាម បាន​ចូល​គ្រប់គ្រង​​ក្នុង​ដី​ខ្មែរ​ស្ទើរ​ដល់​កាំ​ជណ្ដើរ​វត្ត​​ក្នុង​រយៈ​ ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៖ «រឹប​អូស​យូរ​ហើយ... ប៉ុណ្ណឹង​ចម្ការ​អំពៅ​វៀតណាម...»
បន្ថែម​លើ​នេះ ​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជរា​ម្នាក់​ ឈ្មោះ ញឹក មាស មាន​លំនៅឋាន​ជិត​វត្ត​បឹងជ្រោង និង​ចងចាំ​គ្រប់​សាវតារ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម ព្រំដែន​​នៅ​ឆ្ងាយ​ពី​វត្ត​ប្រមាណ ៦ ទៅ ៨​គីឡូម៉ែត្រ ដែល​ផ្ទុយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ៖ «ដី​វត្ត​ ទូលាយ​ទូលំ​ណាស់ ល្ខោន អាយ៉ៃ យីកេ​អី​សប្បាយ​ណាស់ វត្ត​បឹងជ្រោង លោក​រាប់​រយ​អង្គ។ ឥឡូវ​ហ្នឹង​គេ​កើត​របង​កើត​អី​ខ្ញុំ​​មិន​សូវ​ដឹង​ទេ កាល​ពី​ដើម​សប្បាយ​​ណាស់ មាន​របង​អី​ទេ»
របង​ដែល​ធ្វើ​ពី​ឫស្សី និង​ផ្នែក​ខ្លះ​ទៀត​ដាំ​កូនឈើ​ចម្រុះ​ជួស​​ព័ន្ធ​​ទៅ​ដោយ​​បន្លា​លួស ត្រូវ​បាន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្បែរ​វត្ត​គិរីមានជ័យ អះអាង​ថា ជា​ការ​សាង និង​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម ក្នុង​ចេតនា​ហ៊ុមព័ទ្ធ​យក​ទឹកដី​កម្ពុជា ព្រមទាំង​ព្រមាន​អាជ្ញាធរ ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​មិន​ឲ្យ​ធ្វើ​របង​វត្ត​ថែម​ទៀត។
ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្បែរ​វត្ត​បឹងជ្រោង និយាយ​ថា នៅ​មុន​ឆ្នាំ​១៩៧៩ ដី​ស្រែ​ចម្ការ និង​ទីតាំង​វត្ត​មួយ​ផ្នែក គឺ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ចម្ងាយ​ពី​​ព្រំដែន​ប្រមាណ​ជាង ៣​គីឡូម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ចាស់ ហើយ​តែង​អាស្រ័យ​ផល​ប្រកប​របរ​កសិកម្ម​ត​តាំង​ពី​ដូន​តា​មក។ ក៏​ប៉ុន្តែ​​​ប្រជាពលរដ្ឋ​នៅ​​ទី​នេះ អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដី​ស្រែ ដោយ​រួម​ទាំង​ទីតាំង​វត្ត​ផង ត្រូវ​វៀតណាម វាតទី​យក​ជា​ឯកតោ​ភាគី និង​បណ្ដេញ​ពលរដ្ឋ​ម្ចាស់​លំនៅឋាន​ជា​បន្ត​បន្ទាប់។
ពលរដ្ឋ​ដដែល​បន្ត​ថា ក្រោយ​ឆ្នាំ២០០៧ វៀតណាម​បាន​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ៣០​ម៉ែត្រ​ទៀត៖ «យើង​ធ្លាប់​ធ្វើ​ស្រែ​ពី​ដើម​ហ្នឹង​វាល​ជ្រោង​ហ្នឹង យើង​ធ្វើ​ទាំង​អស់​ហ្នឹង។ ឥឡូវ​តាំង​ពី​គេ​មក គេ​ថា ដី​គេ​អស់​ហើយ។ ខេត្ត​តៃនិញ ចៅហ្វាយ​ខេត្ត​គេ​មិន​ឲ្យ​ធ្វើ អ៊ីចឹង​លោក​កេណ្ឌ​ប្រជាជន​ហ្នឹង​ធ្វើ រួច​ទៅ​ធ្វើ​អត់​បាន កន្លែង​ដែល​ស្នាមៗ ស្នាម​វៃ​របង​ធ្វើ​រួច​ម្ដង​ហើយ ​ដែល​​ឆ្នាំ​១៩៨៥​ហ្នឹង ខ្ញុំ​ចុះ​មក​ធ្វើ ឆ្នាំ​២០០៧ ចេះ​តែ​ខិត​ចូលៗ​មក ធ្វើ​តាម​ចិត្ត​វា វា​អត់​សួរ​យើង»
ទាក់​ទង​រឿង​បញ្ហា​ព្រំដែន​នេះ អភិបាល​ខេត្ត​កំពង់ចាម គឺ​លោក ហ៊ុន ណេង មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ចិកា ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ​ថា មាន​ការ​ហ៊ុមព័ទ្ធ​យក​ដី​វត្ត ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​បញ្ជាក់​ថា តើ​អាជ្ញាធរ​កម្ពុជា នឹង​ចាត់​វិធានការ​ចំពោះ​បញ្ហា​នេះ​យ៉ាង​ណា​នោះ​ឡើយ។
លោក​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ថា គឺ​ជា​បន្ទុក​របស់​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា៖ «អូ! ក្ដាប់​អត់​ទាន់​បាន​ទេ ខ្ញុំ​កំពុង​ជាប់​រវល់​បន្តិច​ណា។ ...​គេ​កំពុង​ធ្វើ​ការងារ​ព្រំដែន​ត្រង់​ហ្នឹង​តើ មិន​ចុះ​ទៅ​មើល ចាំ​តែ​សួរ​តាម​ទូរស័ព្ទ​ហ្នឹង​អ្ហា! ខ្ញុំ​មិន​បាន​ក្ដាប់​បាន ឥឡូវ​ខ្ញុំ​​កំពុង​ជាប់​រវល់​បន្តិច​ណាស់ ប៉ុណ្ណឹង​ហើយ»
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ហៅ​ការ​​រំកិល​ព្រំ​ដែន​នេះ​ថា គឺជា​រូបភាព​នៃ​ការ​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា យ៉ាង​ពិតប្រាកដ។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​​តាមរយៈ​ការ​បកស្រាយ​រឿង​ព្រំដែន​តាម​សំណើ​របស់​បក្ស​ប្រឆាំង សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ​នៅ​រដ្ឋ​សភា​ថា ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​រំលំ​រំលាយ ឬ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។
លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ថ្មី​នេះ អាច​មាន​​ទឹក​ដី​ខ្មែរ​​ខ្លះ​​​ត្រូវ​កាត់​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម ​​ហើយ​ទឹក​ដី​វៀតណាម ខ្លះ ក៏​ត្រូវ​កាត់​ចូល​​មក​ទឹក​ដី​ខ្មែរ​វិញ​ដែរ៖ «បើ ​យើង​គន់គូរ​នៅ​ទី​នេះ ទាប​បំផុត​​​ដី​របស់​យើង​មាន​ច្រើន​ជាង​រាល់​ថ្ងៃ ហើយ ១៨១.៣១២​គីឡូម៉ែត្រ​ការ៉េ​នេះ មិន​ទាន់​គិត​កោះ​នៅ​តាម​សមុទ្រ​ផង​ទេ»
ការ​សន្យា​​របស់​លោក ហ៊ុន សែន ត្រូវ​បាន​លោក យឹម សុវណ្ណ ចាត់​ទុក​ថា ​ការ​គង់វង្ស​នៃ​ផ្ទៃ​ដី​របស់​ខ្មែរ​ក្នុង​អាណត្តិ​នៃ​ការ​គ្រប់​គ្រង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ​នៅ​ក្នុង​ក្រដាស​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​អ្វី​ដែល​កម្ពុជា កំពុង​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។
លោក យឹម សុវណ្ណ បន្ត​ថា៖ «ប៉ុន្តែ​ជាក់​ស្ដែង​យើង​ឃើញ​ហើយ អើ​នេះ​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​មួយ ជា​ថ្មី​ម្ដង​ទៀត ដែល​បង្ហាញ​​ថា ប្រទេស​កម្ពុជា​យើង ត្រូវ​ប្រទេស​វៀតណាម កំពុង​តែ​រំលោភ​​ចូល​ទឹក​ដី​របស់​យើង»
ដោយសារ​ប្រទេស​កម្ពុជា មាន​ប្រវត្តិ​បាត់​បង់​ទឹក​ដី​​ទៅ​ប្រទេស​ជិត​ខាង​កន្លង​មក ទើប​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ដី​បន្ត​​ទៅ​ទៀត។
មាន​ឯកសារ​ជា​ច្រើន​ដែល​​បាន​សរសេរ​អំពី​​ប្រវត្តិ​ខ្មែរ​បាត់​ដី។ ឧទាហរណ៍​ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ឆ្នាំ​២០០០ របស់​លោក នួន ឃឿន ឲ្យ​ដឹង​ថា តាំង​ពី​អតីត​កាល​អាណានិគម និង​មហិច្ឆតា​ពង្រីក​ទឹក​ដី​និយម​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺ​ជា​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ មុន​ការ​មក​ដល់​នៃ​អាណា​ព្យាបាល​បារាំង នៅ​ដើម​សតវត្ស​ទី​១៩ ប្រទេស​កម្ពុជា និង ឡាវ សឹង​ទទួល​ស្គាល់​វាសនា​អភ័ព្វ​ដូច​នគរ​ចម្ប៉ា និង​កម្ពុជា​ក្រោម។
ឯកសារ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រាជ​ព្រះបាទ មិញ ម៉ាង (Minh Mang) ចន្លោះ​ឆ្នាំ​១៨២០ ដល់​ឆ្នាំ​១៨៤១ កម្ពុជា​ទាំង​មូល​ត្រូវ​ប្រទេស​ថៃ និង វៀតណាម ​បែងចែក​ជា​ពីរ​តំបន់ ដែល​មាន​​ព្រំ​ប្រទល់​ខណ្ឌ​សីមា​ត្រង់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ហើយ​ខ្សែ​បន្ទាត់​នៃ​ព្រំប្រទល់​នេះ ឆ្លង​បឹង​ទន្លេសាប​ឡើង​ទៅ​ដល់​ម្លូព្រៃ មុន​នឹង​តម្រង់​ឆ្ពោះ​ទៅ​ខេត្ត​ស្ទឹងត្រែង សព្វ​ថ្ងៃ។
បើ​តាម​ឯកសារ​ ដី ១ ភាគ ៣ នៃ​កម្ពុជា ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប ត្រូវ​បាន​​ប្រទេស​ថៃ ឈ្លាន​ពាន​យក។ ចំណែក ២ ភាគ ៣ នៃ​ផ្ទៃដី​ខ្មែរ ក្រោម​ខ្សែ​បន្ទាត់​នោះ​ក្លាយ​ជា​អាណា​ខេត្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ត្រាន តាយថាញ់ (Tran Tay Thanh) ដែល​មាន​មេទ័ព ទ្រឿង មិញ យ៉ាង (Truong Minh Giang) ជា​ស្ដេច​ក្រាញ់​តាំង​រដ្ឋធានី​របស់​វៀតណាម ដាក់​ឈ្មោះ​ថា ណាំយ៉ាង ​ខ្មែរ​ហៅ​ថា ភ្នំពេញ នេះ​ឯង។ ដោយសារ​មេរៀន​ប្រវត្តិសាស្ត្រ​ដូច្នេះ​​ហើយ ទើប​​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ តែ​ង​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ដី ថែម​ទៀត។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​សព្វថ្ងៃ​​បាន​ប្រកាស​ជា​ឱឡារិក ធានា​ថា ការ​វាស់​ព្រំដែន​ថ្មី​នេះ ​មិន​​ធ្វើ​បាត់​ដី​ខ្មែរ​យ៉ាង​ណា​ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

We should not be scare, that is our weaknesses that caused us to continue to lose lands time and time again, Youn knows our weaknesses. We must educate and support our people in every way possible including financial support, equipments, tools, GUNS, so they can stand up against Yuon, we have to show Yuon that we are willing to die for our territories. I promise if we can do that, Yuon will deter and will not step over to our land again.

And we[Khmer] must do something drastically for all Youn inside our country NOW, before it's too late, We must arms our fishermen along Tonle Sap, we must support every[Khmer] to withstand Yuon everywhere, WE MUST DO IT NOW....STOP ALL OTHER BULLSHITS... ACT NOW....WE THE PEOPLE, THE NATIONALIST, THE PATRIOTISM, OUR GOVERNMENT FAILED US...WILL NOT STAND-UP TO YUON.... WE HAVE TO DO IT FOR US, OUR PEOPLE, OUR COUNTRY, AND OUR FUTURE GENERATIONS TO COME. THIS IS LIFE OR DEAD FOR US AND EVERY KHMER OF EVERY CORNER OF THE WORLD...NO BODY ELSE HELP US, EXCEPT US...

Anonymous said...

I'm really concerned. As far as I know, the two countries are still erecting border posts but the Vietnamese are encroaching everyday. Maybe after the demarcation is finished Cambodian territory would have shrunk significantly already.

Anonymous said...

No more analysis bullshit, it's time to act now...government should be involve, let set up a conference meeting somewhere in North America, let do this now...

Anonymous said...

If you are a CPP supporter, you will believe Hun Sen lies.

Hun Sen said during one of his public speeches at the ceremonies, said that under his ruling Cambodia is now 30% bigger then the SIhanouk Regime when measured with the Vietnamese technology.

Does anyone else buy Hun Sen's shit? Or are all CPP supporters are stupid?