http://youtu.be/K6yNTeTesBs
ដោយ ម៉ម មុនីរតន៍ 2012-11-13 Radio Free Asia
ពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែននាស្រុកមេមត់
ខេត្តកំពង់ចាម ទល់នឹងខេត្តតៃនិញ ប្រទេសវៀតណាម អះអាងថា
ដីស្រែរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលវៀតណាម
គ្រប់គ្រងជាបណ្ដើរៗហើយ ជាពិសេស
វៀតណាមបានកំណត់ព្រំសីមានៃប្រទេសទាំងពីរជាប់ដីវត្តរបស់ខ្មែរ
ដែលមានអាយុកាលជាង ១សតវត្សមកហើយ។
ពន្លឺថ្ងៃរាងជ្រេបន្តិច
ចាំងកម្ដៅតាមចន្លោះដើមឈើដែលមានម្លប់ត្រឈៃនៅពីក្រោយវត្ត។
ក្មេង ប្រុស ស្រី រកក្ដាម ខ្យង
នាំគ្នាលេងនៅមាត់ស្រះក្បែររបងវត្តដែលត្រូវគេវាយបំផ្លាញ
ដើម្បីសង់បង្គោលព្រំដែនថ្មី៖ «អត់ទេ ដីវៀតណាម កាត់ត្រឹមរបងនេះទៅ បើខាងណោះដីខ្មែរ»។
ទីនេះគឺជាវត្តគិរីមានជ័យ ឬហៅវត្តបឹងជ្រោង ស្ថិតក្នុងឃុំជាំ
ស្រុកមេមត់ ខេត្តកំពង់ចាម ដែលផ្ទៃដីមួយផ្នែកត្រូវរដ្ឋាភិបាលវៀតណាម
ចាត់ទុកថា ជាតំបន់ស និងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។
កាលពីឆ្នាំ២០០៧ អាជ្ញាធរឃុំជាំ
ធ្លាប់បានតតាំងប្រឆាំងនឹងការរំកិលព្រំដែនពីសំណាក់វៀតណាម
ចូលដល់ព្រំដីវត្តនេះម្ដងជាពីរដងរួចមកហើយ
ក៏ប៉ុន្តែនៅទីបំផុតត្រូវបរាជ័យ
ព្រោះមានការគាំទ្រតិចតួចពីរដ្ឋាភិបាលកម្ពុជា។
មេឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម គឺលោក ប្រាក់ វន្នី
មកពីគណបក្សប្រឆាំង សម រង្ស៊ី។ លោកបាននិយាយថា
លោកធ្លាប់បានជំទាស់ជាច្រើនលើកច្រើនសាក្នុងអំឡុងឆ្នាំ២០០៨
ដោយមិនទទួលស្គាល់ការកំណត់ព្រំដែននៃប្រទេសទាំងពីរ
គឺកម្ពុជា-វៀតណាម ត្រឹមរបងវត្តគិរីមានជ័យ ហៅវត្តបឹងជ្រោង
និងច្រានចោលរាល់សំណើដែលទាមទារឲ្យលោកចុះហត្ថលេខា
ដែលធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសពីរ។
លោកចាត់ទុកថា ការកំណត់ព្រំដែនត្រឹមរបងវត្តបែបនេះ គឺបានធ្វើឲ្យដីខ្មែរបាត់បង់បន្ថែមទៀត៖ «ខ្ញុំ
មានបញ្ហាមិនស៊ីញ៉េឲ្យ ព្រោះអាហ្នឹងគេឲ្យធ្វើប្លង់ហ្នឹង
បរិវេណវត្តហ្នឹង ដាក់ព្រំប្រទល់ណាស់។
ព្រំប្រទល់ខាងលិចគាត់ដាក់ជាប់ព្រំប្រទល់របងវៀតណាម។
អ៊ីចឹងចំណុចហ្នឹងដែលខ្ញុំមិនទទួលយកបាន»។
រហូតមកដល់ពេលនេះ
ទីតាំងដែលមានការប្រទាញប្រទង់គ្នារវាងភាគីទាំងពីរនៅតែជាប់
គាំង។ ចំណែកភាគីកម្ពុជា នៅតែមិនអាចសង់របងវត្តបាន
ដោយសារតែភាគីវៀតណាម អះអាងថា ជាដីរបស់ខ្លួន។
ចំណែករបងដែលធ្វើបានមួយផ្នែកនៅពីក្រោយវត្តដែលដឹកនាំដោយលោក
ប្រាក់ វន្នី មេឃុំជាំ មកពីគណបក្សប្រឆាំង សម រង្ស៊ី
ត្រូវបានមន្ត្រីថ្នាក់ខេត្តបញ្ជាឲ្យបំផ្លាញចោលតាមសំណើរបស់
វៀតណាម ដោយសំអាងថា ជាតំបន់មិនទាន់បានកំណត់ត្រឹមត្រូវនៅឡើយ។
ទីតាំងវត្តបឹងជ្រោង ដែលពលរដ្ឋអះអាងថា
វៀតណាមរំកិលចូលជិតដល់កាំជណ្ដើរវត្ត គឺស្ថិតនៅចន្លោះបង្គោលលេខ ៩៤
និងបង្គោលលេខ ៩៥ ស្ថិតក្នុងភូមិសាស្ត្រឃុំជាំ ស្រុកមេមត់។
បញ្ហានេះពលរដ្ឋក្នុងមូលដ្ឋាននេះបានតូចចិត្ត ហើយចាត់ទុកថា
កម្ពុជាពុំដែលបានចំណេញពីគោលនយោបាយតាមរួបមន្តធ្មេញរណា
ដូចដែលរដ្ឋាភិបាលតែងអះអាងនោះទេ។
ក្មេងៗក្នុងមូលដ្ឋាននេះ ឲ្យដឹងថា
សព្វថ្ងៃគេមិនអាចដើររើសខ្យងក្ដាមលើទឹកដីដែលគេធ្លាប់រើស
ដូចមុនទៀតឡើយ ព្រោះវៀតណាម
បានគ្រប់គ្រងដីវត្តមួយផ្នែកតាំងពីឆ្នាំ១៩៩៨ មក
គឺបន្ទាប់ពីពេលដែលកម្លាំងទាហានខ្មែរក្រហមរួបរួមជាមួយរដ្ឋាភិបាល។
កំពុងអោនងើបៗរើសផ្លែស្លែងដាក់ក្នុងស្បោង កុមារីដែលមានវ័យជាង
១០ឆ្នាំ ប្រាប់ថា រដ្ឋាភិបាលវៀតណាម
បានចូលគ្រប់គ្រងក្នុងដីខ្មែរស្ទើរដល់កាំជណ្ដើរវត្តក្នុងរយៈ
ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «រឹបអូសយូរហើយ... ប៉ុណ្ណឹងចម្ការអំពៅវៀតណាម...»។
បន្ថែមលើនេះ ស្ត្រីដែលមានវ័យចាស់ជរាម្នាក់ ឈ្មោះ ញឹក មាស
មានលំនៅឋានជិតវត្តបឹងជ្រោង និងចងចាំគ្រប់សាវតារ មានប្រសាសន៍ថា
នៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រំដែននៅឆ្ងាយពីវត្តប្រមាណ ៦ ទៅ
៨គីឡូម៉ែត្រ ដែលផ្ទុយពីអ្វីដែលបានកើតឡើងនៅពេលនេះ៖ «ដីវត្ត
ទូលាយទូលំណាស់ ល្ខោន អាយ៉ៃ យីកេអីសប្បាយណាស់ វត្តបឹងជ្រោង
លោករាប់រយអង្គ។ ឥឡូវហ្នឹងគេកើតរបងកើតអីខ្ញុំមិនសូវដឹងទេ
កាលពីដើមសប្បាយណាស់ មានរបងអីទេ»។
របងដែលធ្វើពីឫស្សី
និងផ្នែកខ្លះទៀតដាំកូនឈើចម្រុះជួសព័ន្ធទៅដោយបន្លាលួស
ត្រូវបានពលរដ្ឋដែលមានលំនៅឋានក្បែរវត្តគិរីមានជ័យ អះអាងថា
ជាការសាង និងរៀបចំឡើងដោយអាជ្ញាធរវៀតណាម
ក្នុងចេតនាហ៊ុមព័ទ្ធយកទឹកដីកម្ពុជា ព្រមទាំងព្រមានអាជ្ញាធរ ពលរដ្ឋ
និងព្រះសង្ឃខ្មែរមិនឲ្យធ្វើរបងវត្តថែមទៀត។
ពលរដ្ឋដែលមានលំនៅឋានក្បែរវត្តបឹងជ្រោង និយាយថា នៅមុនឆ្នាំ១៩៧៩
ដីស្រែចម្ការ និងទីតាំងវត្តមួយផ្នែក
គឺជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរដែលមានចម្ងាយពីព្រំដែនប្រមាណជាង
៣គីឡូម៉ែត្រពីខ្សែព្រំដែនចាស់
ហើយតែងអាស្រ័យផលប្រកបរបរកសិកម្មតតាំងពីដូនតាមក។
ក៏ប៉ុន្តែប្រជាពលរដ្ឋនៅទីនេះ អះអាងថា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីស្រែ
ដោយរួមទាំងទីតាំងវត្តផង ត្រូវវៀតណាម វាតទីយកជាឯកតោភាគី
និងបណ្ដេញពលរដ្ឋម្ចាស់លំនៅឋានជាបន្តបន្ទាប់។
ពលរដ្ឋដដែលបន្តថា ក្រោយឆ្នាំ២០០៧ វៀតណាមបានរំកិលចូលដីខ្មែរប្រមាណ ៣០ម៉ែត្រទៀត៖
«យើងធ្លាប់ធ្វើស្រែពីដើមហ្នឹងវាលជ្រោងហ្នឹង
យើងធ្វើទាំងអស់ហ្នឹង។ ឥឡូវតាំងពីគេមក គេថា ដីគេអស់ហើយ។
ខេត្តតៃនិញ ចៅហ្វាយខេត្តគេមិនឲ្យធ្វើ
អ៊ីចឹងលោកកេណ្ឌប្រជាជនហ្នឹងធ្វើ រួចទៅធ្វើអត់បាន
កន្លែងដែលស្នាមៗ ស្នាមវៃរបងធ្វើរួចម្ដងហើយ ដែលឆ្នាំ១៩៨៥ហ្នឹង
ខ្ញុំចុះមកធ្វើ ឆ្នាំ២០០៧ ចេះតែខិតចូលៗមក ធ្វើតាមចិត្តវា
វាអត់សួរយើង»។
ទាក់ទងរឿងបញ្ហាព្រំដែននេះ អភិបាលខេត្តកំពង់ចាម គឺលោក ហ៊ុន ណេង
មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី១១ ខែវិច្ចិកា ថា
លោកនៅមិនទាន់បានទទួលព័ត៌មានជាផ្លូវការណាមួយថា
មានការហ៊ុមព័ទ្ធយកដីវត្ត ដែលធ្វើឡើងដោយរដ្ឋាភិបាលវៀតណាម
នេះនៅឡើយទេ។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា តើអាជ្ញាធរកម្ពុជា
នឹងចាត់វិធានការចំពោះបញ្ហានេះយ៉ាងណានោះឡើយ។
លោកដាក់ការទទួលខុសត្រូវលើបញ្ហានេះថា គឺជាបន្ទុករបស់គណៈកម្មាធិការព្រំដែនកម្ពុជា៖ «អូ!
ក្ដាប់អត់ទាន់បានទេ ខ្ញុំកំពុងជាប់រវល់បន្តិចណា។
...គេកំពុងធ្វើការងារព្រំដែនត្រង់ហ្នឹងតើ មិនចុះទៅមើល
ចាំតែសួរតាមទូរស័ព្ទហ្នឹងអ្ហា! ខ្ញុំមិនបានក្ដាប់បាន
ឥឡូវខ្ញុំកំពុងជាប់រវល់បន្តិចណាស់ ប៉ុណ្ណឹងហើយ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី
ហៅការរំកិលព្រំដែននេះថា
គឺជារូបភាពនៃការរំលោភលើអធិបតេយ្យរបស់កម្ពុជា យ៉ាងពិតប្រាកដ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បញ្ជាក់ជំហរតាមរយៈការបកស្រាយរឿងព្រំដែនតាមសំណើរបស់បក្សប្រឆាំង
សម រង្ស៊ី កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នៅរដ្ឋសភាថា
រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក នឹងមិនធ្វើឲ្យកម្ពុជា
ត្រូវរំលំរំលាយ ឬបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះឡើយ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា
ខ្សែបន្ទាត់ព្រំដែនថ្មីនេះ
អាចមានទឹកដីខ្មែរខ្លះត្រូវកាត់ចូលទៅក្នុងទឹកដីវៀតណាម
ហើយទឹកដីវៀតណាម ខ្លះ ក៏ត្រូវកាត់ចូលមកទឹកដីខ្មែរវិញដែរ៖ «បើ
យើងគន់គូរនៅទីនេះ ទាបបំផុតដីរបស់យើងមានច្រើនជាងរាល់ថ្ងៃ
ហើយ ១៨១.៣១២គីឡូម៉ែត្រការ៉េនេះ មិនទាន់គិតកោះនៅតាមសមុទ្រផងទេ»។
ការសន្យារបស់លោក ហ៊ុន សែន ត្រូវបានលោក យឹម សុវណ្ណ ចាត់ទុកថា
ការគង់វង្សនៃផ្ទៃដីរបស់ខ្មែរក្នុងអាណត្តិនៃការគ្រប់គ្រងរបស់
គណបក្សប្រជាជនកម្ពុជា មានតែនៅក្នុងក្រដាសប៉ុណ្ណោះ
ដែលផ្ទុយពីអ្វីដែលកម្ពុជា
កំពុងប្រឈមក្នុងពេលបច្ចុប្បន្ននៅតាមខ្សែបន្ទាត់ព្រំដែន។
លោក យឹម សុវណ្ណ បន្តថា៖ «ប៉ុន្តែជាក់ស្ដែងយើងឃើញហើយ
អើនេះគឺជាភស្តុតាងជាក់ស្ដែងមួយ ជាថ្មីម្ដងទៀត ដែលបង្ហាញថា
ប្រទេសកម្ពុជាយើង ត្រូវប្រទេសវៀតណាម
កំពុងតែរំលោភចូលទឹកដីរបស់យើង»។
ដោយសារប្រទេសកម្ពុជា
មានប្រវត្តិបាត់បង់ទឹកដីទៅប្រទេសជិតខាងកន្លងមក
ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន
ចេះតែព្រួយបារម្ភខ្លាចបាត់ដីបន្តទៅទៀត។
មានឯកសារជាច្រើនដែលបានសរសេរអំពីប្រវត្តិខ្មែរបាត់ដី។
ឧទាហរណ៍ឯកសារដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិន
ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ២០០០ របស់លោក នួន ឃឿន ឲ្យដឹងថា
តាំងពីអតីតកាលអាណានិគម
និងមហិច្ឆតាពង្រីកទឹកដីនិយមរបស់ប្រទេសវៀតណាម និងប្រទេសថៃ
គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា។
មុនការមកដល់នៃអាណាព្យាបាលបារាំង នៅដើមសតវត្សទី១៩ ប្រទេសកម្ពុជា
និង ឡាវ សឹងទទួលស្គាល់វាសនាអភ័ព្វដូចនគរចម្ប៉ា និងកម្ពុជាក្រោម។
ឯកសារឲ្យដឹងទៀតថា ក្នុងរាជព្រះបាទ មិញ ម៉ាង (Minh Mang)
ចន្លោះឆ្នាំ១៨២០ ដល់ឆ្នាំ១៨៤១ កម្ពុជាទាំងមូលត្រូវប្រទេសថៃ និង
វៀតណាម បែងចែកជាពីរតំបន់
ដែលមានព្រំប្រទល់ខណ្ឌសីមាត្រង់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
ហើយខ្សែបន្ទាត់នៃព្រំប្រទល់នេះ ឆ្លងបឹងទន្លេសាបឡើងទៅដល់ម្លូព្រៃ
មុននឹងតម្រង់ឆ្ពោះទៅខេត្តស្ទឹងត្រែង សព្វថ្ងៃ។
បើតាមឯកសារ ដី ១ ភាគ ៣ នៃកម្ពុជា ភាគខាងជើងបឹងទន្លេសាប
ត្រូវបានប្រទេសថៃ ឈ្លានពានយក។ ចំណែក ២ ភាគ ៣ នៃផ្ទៃដីខ្មែរ
ក្រោមខ្សែបន្ទាត់នោះក្លាយជាអាណាខេត្តរបស់ប្រទេសវៀតណាម ឈ្មោះ
ត្រាន តាយថាញ់ (Tran Tay Thanh) ដែលមានមេទ័ព ទ្រឿង មិញ យ៉ាង (Truong Minh
Giang) ជាស្ដេចក្រាញ់តាំងរដ្ឋធានីរបស់វៀតណាម ដាក់ឈ្មោះថា ណាំយ៉ាង
ខ្មែរហៅថា ភ្នំពេញ នេះឯង។ ដោយសារមេរៀនប្រវត្តិសាស្ត្រដូច្នេះហើយ
ទើបប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរខ្លះ
តែងតែព្រួយបារម្ភខ្លាចបាត់ដី ថែមទៀត។
បើទោះបីជារដ្ឋាភិបាលសព្វថ្ងៃបានប្រកាសជាឱឡារិក ធានាថា
ការវាស់ព្រំដែនថ្មីនេះ មិនធ្វើបាត់ដីខ្មែរយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
We should not be scare, that is our weaknesses that caused us to continue to lose lands time and time again, Youn knows our weaknesses. We must educate and support our people in every way possible including financial support, equipments, tools, GUNS, so they can stand up against Yuon, we have to show Yuon that we are willing to die for our territories. I promise if we can do that, Yuon will deter and will not step over to our land again.
And we[Khmer] must do something drastically for all Youn inside our country NOW, before it's too late, We must arms our fishermen along Tonle Sap, we must support every[Khmer] to withstand Yuon everywhere, WE MUST DO IT NOW....STOP ALL OTHER BULLSHITS... ACT NOW....WE THE PEOPLE, THE NATIONALIST, THE PATRIOTISM, OUR GOVERNMENT FAILED US...WILL NOT STAND-UP TO YUON.... WE HAVE TO DO IT FOR US, OUR PEOPLE, OUR COUNTRY, AND OUR FUTURE GENERATIONS TO COME. THIS IS LIFE OR DEAD FOR US AND EVERY KHMER OF EVERY CORNER OF THE WORLD...NO BODY ELSE HELP US, EXCEPT US...
I'm really concerned. As far as I know, the two countries are still erecting border posts but the Vietnamese are encroaching everyday. Maybe after the demarcation is finished Cambodian territory would have shrunk significantly already.
No more analysis bullshit, it's time to act now...government should be involve, let set up a conference meeting somewhere in North America, let do this now...
If you are a CPP supporter, you will believe Hun Sen lies.
Hun Sen said during one of his public speeches at the ceremonies, said that under his ruling Cambodia is now 30% bigger then the SIhanouk Regime when measured with the Vietnamese technology.
Does anyone else buy Hun Sen's shit? Or are all CPP supporters are stupid?
Post a Comment