A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 5 November 2012

Land evictees threatened to force enter into Hun Sen's compund សហគមន៏​​ដែល​​មាន​​បញ្ហាដីធ្លី​​ក្នុង​ក្រុង ព្រមាន​​បុក​​ចូលផ្ទះ ​ហ៊ុន សែន​


(ពីឆ្វេងទៅស្ដាំ) អ្នក ស្រី យ៉ោម បុប្ផា ពីសហគមន៏ បឹងកក់ និង អ្នក ស្រី ទឹម សាក់មុនី ពី សហគមន៏បុរីកីឡា ដែល កំពុង ជាប់ ឃុំ នៅ ពន្ធនាគារ ព្រៃ ស L-R: Yorm Bopha from Boeung Kak Community and Tim Sakmony from Borei Keila Community who were arrested and jailed in Preysor Prison who protesting against evictions in their communities.

ប្ញទ្ធិពល Monday 05 November 2012 - Free Press Magazine
 
During the handing of a petition to the U.S embassy this morning, representatives from Boeung Kak Lake has said that their sufferings has reached a level where they are not afraid of death anymore and has threatened to march into Prime Minister Hun Sen's residence and force themselves inside the compound so that they can inform Mr. Hun sen and their sufferings and also to request for him to find a solution for them.
អំឡុង​​ផ្ដល់​ញាត្តិ​ទៅ​កាន់​ស្ថាន​ទូត​​អាមេរិក​​​កាល​ពី​ព្រឹកមិញ ​តំណាង​​ប្រជាពលរដ្ឋ​​មក​​ពី​សហគមន៏​បឹង​កក់​​បាន​ព្រមាន​​ថា ​ការ​ឈឺ​ចាប់​​របស់​គេ​​នា​ពេលនេះ​​​បាន​​ឡើង​ដល់.ក​ហើយ ​ហើយ​​នៅ​​ថ្ងៃ​ណា​មួយ​​គេ​​នឹង​នាំ​គ្នា​​បុក​ទម្លុះ​​ចូល​​ទៅ​​ផ្ទះ​​ នាយករដ្ឋ​មន្ត្រី​ ដើម្បី​​ឲ្យ​​នាយ​​រដ្ឋមន្ត្រី​​​បាន​ជ្រាប​និង​​ជួយ​ដោះ​ស្រាយ​​បញ្ហា​​ របស់​ពួក​គេ ។​
​ប្រជាពលរដ្ឋ​​ប្រមាណ​ជាង​​​១រយនាក់​​​តំណាង​ឲ្យ​​៥​​សហគមន៏​​ក្នុង​ទី​ ក្រុង​ភ្នំពេញ​ ​ដែល​កំពុង​តែ​​មាន​បញ្ហា​ដីធ្លី​​យ៉ាង​ចម្រូង​ចម្រាស​ ​តាម​​រយៈ​ស្ថាន​ទូត​​អាមេរិក​​បាន​ទទូច​​ឲ្យ​​លោក បារ៉ាក អូបាម៉ា ​ដែល​នឹង​​មក​​កម្ពុជា ​នា​ចុង​​ខែ ​វិច្ឆិកា ​នេះ​​ ដើម្បី​​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ​ជួយ​​អន្តរាគមន៏​​ទៅ​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ឲ្យ​ជួយ​​ដោះ​ស្រាយ​​បញ្ហា​ដីធ្លី​​ផ្ទះសម្បែង ​និង តំណាង​របស់​ពួក​គេ​​គឺ​អ្នក​ស្រី យ៉ោម បុប្ផា និង អ្នកស្រី ទឹម សាក់មុន្នី ដែល​កំពុង​ជាប់​ពន្ធ​នាគារ​​ព្រៃស​ឲ្យ​​មាន​សេរីភាព​ឡើង​​វិញ ។

​ អ្នកស្រី បូវ សោភា ពី​សហគមន៏​បឹងកក់​​បាន​ថ្លែង​ថា “ ​​ថ្ងៃណាមួយ​ ពួក​​ខ្ញុំ​នឹង​​រត់​​ចូល​​ទៅ​​ក្នុង​​ផ្ទះ លោក​​នាយក​​រដ្ឋ​មន្ត្រី ​ឲ្យ​​គាត់​​ដោះស្រាយ​​បញ្ហា​​នៅ​​តំបន់​បឹង​​កក់​​ហ្នឹង ​ទោះ​​ជា​​មាន​​គ្រោះថ្នាក់ ​ឬ​ក៏​ស្លាប់ ​ក៏​ពួក​​ខ្ញុំ​អត់​​ស្តាយ​ដែរ​នៅ​ពេល​​នេះ  ​ព្រោះ​​អី​ពាក្យ​​មួយ​​ម៉ាត់​​ដែល​​ថា ​ដល់.ក ” ៕

1 comment:

Anonymous said...

Fight back for justice,no justice no peace!...evicts Hun sen and his cronies out of the office in 2013 election.