Koh Trolach, also known as Pulo Condore in Malay and known as Côn Sơn Island in Vietnamese, was considered to be a Khmer island, but Vietnam incorporated it into the territory of Vietnam.
ដោយ ថុល ស្រីលក្ខណ៍ និង នួន បូរិន
ថ្ងៃសុក្រ ទី12 តុលា ឆ្នាំ2012
ថ្ងៃសុក្រ ទី12 តុលា ឆ្នាំ2012
កោះត្រឡាច
មានប្រជុំកោះតូចៗចំនួន៨នៅជុំវិញ
ទំហំប្រហែល១៥០គីឡូម៉ែត្រការ៉េ មានចម្ងាយ៣០០គីឡូម៉ែត្រ
ពីដែនដីគោកកម្ពុជាក្រោម និង២៣៧គីឡូម៉ែត្រ
ពីទីក្រុងព្រៃនគរសព្វថ្ងៃនេះ ដែលវៀតណាម
ហៅទីក្រុងហូជីមិញ។
កោះត្រឡាច
ធ្លាប់ជាគុកនយោបាយរបស់អាណានិគមបារាំង
ដែលបានចាប់ជនស្នេហាជាតិខ្មែរ
ប្រឆាំងជាមួយបារាំងទៅឃុំឃាំង ដូចជា តាក្រឡាហោមគង់ អាចារ្យ
ហែម ចៀវ ពោធិ កំបោរ លោក ប៊ុន ចាន់ម៉ុល
និងវីរៈជនខ្មែរស្នេហាជាតិជាច្រើននាក់ផ្សេងៗទៀត
ដែលបានស្លាប់បាត់បង់ជីវិតនៅទីនោះ។
តាមឯកសារ
របស់សហគមន៍ខ្មែរកម្ពុជាក្រោម កោះត្រឡាច
បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម តាមរយៈ
អាណានិគមបារាំង។ ប៉ុន្តែមានតែកោះត្រឡាចមួយគត់
ដែលមានប្រវត្តិជូរចត់បំផុត របស់អ្នកសេ្នហាជាតិខ្មែរ។
អ្នកទោសនយោ
បាយ ឬអ្នកប្រឆាំងអាណានិគមន៍ ឬអ្នកទោសផ្សេងៗទៀត
ដែលត្រូវកាត់ទោសឲ្យមានទោសមួយជីវិត
ត្រូវបាននិរទេសខ្លួនទៅជាប់ពន្ធនាគារនៅលើកោះនោះ
ហើយភាគច្រើនមិនដែលលឺថា អ្នកទោសទាំងនោះ មានវាសនាត្រឡប់
មកជួបជុំកូនចៅវិញឡើយ។
ប៉ុន្តែលើក
លែងតែលោកតា ក្រឡា ហោមគង់ និងលោក ប៊ុន ចាន់ម៉ុល ពីរនាក់គត់
ត្រូវបានប្រភពក្រៅផ្លូវការនិយាយថា លោក មានវាសនា
ត្រឡប់មកវិញទាំងនៅរស់
ហើយឈឺស្លាប់នៅម្ដុំស្រុកឧត្តុង្គ។ ប៉ុន្តែប្រភពខ្លះថា
លោកតា ក្រឡា ហោមគង់ បានស្លាប់ជរា នៅលើកោះ។ លោកតា ក្រឡា ហោមគង់
ត្រូវបានទ័ពបារាំង ចាប់ហើយ
នាំទៅចងផ្អោកនឹងបំពង់ស៊ីមាំងរបស់កាប៉ាល់ នាំទៅដាក់គុក
នៅលើកោះត្រឡាចអស់មួយជីវិត។
បើតាមអ្នក
ប្រវត្តិសាស្រ្ត កោះត្រឡាច
ពិតជាមានរឿងរ៉ាវជាប្រវត្តិសាស្ត្រពិតៗរបស់កម្ពុជា
ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង របស់វៀតណាម
តាំងពីបារាំងសម្រេចកាត់ដោយទៅជាមួយដែនដីកម្ពុជាក្រោម។
ប្រធាន
គណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង
បានបញ្ជាក់យ៉ាងច្បាស់ថា កោះទាំងនោះ
លែងជារបស់កម្ពុជាទៀតហើយ គឺជាកោះរបស់វៀតណាម។ លោកថា
កោះត្រឡាចនេះ ស្ថិតនៅសមុទ្រចិនខាងត្បូង
ហើយវាជាគុកនយោបាយរបស់អាណានិគមបារាំង។ លោកថា
បើតាមប្រវត្តិសាស្រ្តកោះត្រឡាច
ពិតជាលែងជាដែនដីរបស់កម្ពុជាទៀតឡើយ ៖ “កោះត្រឡាច
គេហៅថា ពូឡូកុងដឺ ជាគុក ដាក់អាកន្លែងយើងអ្នកតស៊ូ
អ្នកស្នេហាជាតិយើងពីដើម បារាំងគេយកទៅដាក់គុកនៅហ្នឹង
មិនមែននៅក្នុងឈូងសមុទ្រសៀមទេ
វានៅជិតអាកន្លែងនៅជិតដូនកាវឯណោះ នៅក្នុង South China Sea
នៅក្នុងឆកសមុទ្រចិនខាងត្បូង វានៅខុសសមុទ្រគ្នាទៅទៀត
បើថាឲ្យប៉ះទឹកដីយើងឯណាទៅៗ វាខុសពីរឿង”។
ប៉ុន្តែទី
ប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍
ដែលជាកូនចៅអ្នកកម្ពុជាក្រោម ពោលគឺជាចៅរបស់ លោកតា ស៊ឺន គុយ
មានប្រសាសន៍ថា
កោះទាំងនោះមិនទាន់ជាកម្មសិទ្ធិរបស់វៀតណាមនោះទេ
ព្រោះព្រះមហាក្សត្រខ្មែរតាំងពីសម័យ ព្រះបាទអង្គ ឌួងមក
បានប្តឹងទាមទារយកមកវិញ។ លោកថា
កាលដែលកោះទាំងនេះប្រគល់ទៅឲ្យវៀតណាម
វាជារឿងអយុត្តិធម៌ក្នុងប្រវត្តិសាស្រ្ត
ដោយសារបារាំងគ្មានសិទ្ធិប្រគល់ទៅឲ្យវៀតណាមនោះទេ
ហើយកម្ពុជានៅតែអាចទាមទារយកកោះនេះមកវិញបាន ៖
“បាទ! ព្រោះវាជាអយុត្តិធម៌ប្រវត្តិសាស្រ្ត
ពីព្រោះបារាំងអត់មានសិទ្ធិអី
ប្រគល់ទឹកដីហ្នឹងដែលខ្លួនឯងបានទទួលពីខ្មែរយើង
ឲ្យទៅអធិរាជបាវដាយ អាហ្នឹងប្រឆាំងនឹងញត្តិពួកសភាបារាំង
តំណាងរាស្ត្របារាំង
សុំឲ្យរដ្ឋាភិបាលបារាំងជំនាន់ហ្នឹងចាត់ការសម្របសម្រួលជាមួយខ្មែរ
សិន មុនសម្រេចស្អីៗមួយ ក្នុងរឿងកូសាំងស៊ិនហ្នឹង”។
លោក សឺន
ស៊ូបែរ្តិ៍ បន្តថា ទាំងខ្មែរជំនាន់មុន និងជំនាន់នេះ ត្រូវរៀនសូត្រ
និងមើលប្រវត្តិសាស្ត្រទឹកដីកម្ពុជាឡើងវិញ ថាទំហំប៉ុណ្ណា
ហើយវាធ្លាក់ទៅលើប្រទេសជិតខាងដោយស្របច្បាប់ដែរឬទេ?
សមាជិក
ព្រឹទ្ធសភាគណបក្សសមរង្ស៊ី
និងជាអ្នកជំនាញព្រំដែនកម្ពុជា លោក ហុង សុងហួរ
បានបញ្ជាក់ដែរថា កោះដែលកម្ពុជាបានបាត់កន្លងមក
នៅជំនាន់បារាំងកាន់កាប់ គឺជាការបាត់មិនស្របច្បាប់។
លោកថា កម្ពុជាអាចទាមទារមកវិញបាន។ តែលោកថា
ចំពោះសន្ធិសញ្ញាក្រោយឆ្នាំ១៩៨០
និងសិទិ្ធសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
អាចជាការប្រកាសទទួលស្គាល់ថា កោះត្រល់ដែល
មានចំងាយ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត
គឺជារបស់វៀតណាម និងជាលើកទីមួយហើយដែលកម្ពុជា
ទទួលស្គាល់ដោយការបាត់កោះនេះដោយស្របច្បាប់ ៖
“បើកាលណាបានតែតំណាងរាស្ត្រ អត់ព្រឹទ្ធសភា វាអត់ស្របច្បាប់ទេ
អញ្ចឹងគេយកទៅឲ្យព្រឹទ្ធសភា ចុះហត្ថលេខា
បន្ទាប់ពីព្រឹទ្ធសភាចុះហត្ថលេខាទៅ
ស្តេចផែនដីត្រូវប្រថាប់ត្រាពីលើហ្នឹងទៀត អញ្ចឹងយើងឃើញថា
ជាលើកទីមួយហើយ
ដែលថាគេយកដីយើងដោយមានបែបបទរដ្ឋបាលត្រឹមត្រូវ
សន្ធិសញ្ញាស្អី ត្រឹមត្រូវណាស់”។
ប៉ុន្តែអ្នកឯក
ទេសរូបនេះ បញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងក្រុងប៉ារីស
រាល់សទ្ធិសញ្ញាជាមួយប្រទេសជិតខាង រាប់ទាំងប្រទេសវៀតណាម
ត្រូវបានប្រកាសជាមោឃភាព។ លោកថា
ព្រោះកាលណោះកម្ពុជាមិនជារដ្ឋអធិបតេយ្យ និងឯករាជ្យពេញលេញឡើយ
ពោលគឺស្ថិតនៅក្រោមការត្រួតត្រា ដោយប្រទេសវៀតណាម។
សព្វថ្ងៃ
នេះ កោះត្រឡាច ដែលវៀតណាមហៅថា កោះដាវកុនសុន
នោះបានក្លាយទៅជាតំបន់ទេសចរណ៍ មានវាលយន្តហោះ សណ្ឋាគារ
ដែលមានភ្ញៀវទេសចរណ៍ជាច្រើនចូលទៅកំសាន្តនៅទីនោះ។
សមាជិក
ព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុងហួរ មានប្រសាសន៍ទៀតថា
កោះនេះ វៀតណាមបានយកពីកម្ពុជានៅឆ្នាំ១៩៥៤
តាមរយៈការផ្ទេរការគ្រប់គ្រងអន្តរកាលរបស់អាណានិគមបារាំង។
លោកថា កោះនេះជាកោះរបស់កម្ពុជា ដោយសារសម័យនោះ
កម្ពុជាមិនមានមធ្យោបាយក្នុងការទៅគ្រប់គ្រង
ទើបបារាំងធ្វើសេចក្ដីសម្រេច ដោយឯកតោភាគីដូច្នេះ។
លោក ហុង
សុងហួរ បានរៀបរាប់ប្រវត្តិនៃការបាត់បង់កោះត្រឡាច
នៅពេលបារាំងចូលមកកាន់កាប់យ៉ាងដូច្នេះថា ៖
“ដើម្បីឲ្យបារាំងហ្នឹងមានសិទ្ធិគ្រប់គ្រង
ដីរបស់កម្ពុជាក្រោមយើង និយាយមែនទែនទៅ ហើយនិងកោះត្រឡាចហ្នឹង
អញ្ចឹងហើយបានថា កោះហ្នឹងជាកោះខ្មែរយើង ហើយបារាំងបានយកទៅ
ហើយនៅពេលដែលបារាំងគាត់ចេញទៅវិញ គាត់យល់ថា
សន្ធិសញ្ញាដែលគាត់ចុះជាមួយវៀតណាម បានខេត្តនៅក្នុងកម្ពុជាក្រោម
ហើយនិងកោះត្រឡាចហ្នឹង ដល់ពេលបារាំងចេញទៅវិញ
ក៏បារាំងប្រគល់ទៅឲ្យវៀតណាមវិញទៅ
ប៉ុន្តែអាហ្នឹងគឺជារបស់ខ្មែរ”។
គួររំលឹក
ដែរថា មានកោះត្រល់ វៀតណាមហៅថា កោះភូកុក (Phu Quoc)
និងកោះត្រឡាច វៀតណាមហៅថា (Dao Con Son) កោះត្រី កោះទន្សាយ
កោះធំ កោះវ៉ៃ
ដែលនៅជាប់ព្រំប្រទល់ដែនសមុទ្រដីខ្មែរកម្ពុជាក្រោម។
ក្នុងចំណោមកោះទាំងនេះ កោះខ្លះត្រូវបានគេដឹងថា
កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម
ប៉ុន្តែកោះត្រល់ដែលមានផ្ទៃក្រឡា ធំជិតប៉ុនប្រទេសសិង្ហបុរី
អ្នកស្រាវជ្រាវនិងសាក្សី ខ្លះនិយាយថា បានបាត់នៅដើមទសវត្ស
១៩៨០៕
7 comments:
Its hurt me deeply to see this island fall into Yuon's hand that easy!!! What can we do do to reclaims back our island? Cpp Hun sen didn't give a danm about these islands that Yuon stole from Khmer, all they care are powers&wealth...
Yobal Khmer.
Lost what? it was gone before Hun Sen came into existence in the 1800s.
13 October 2012 2:25 AM, you are bullshitting and don't know anything about history.
The only Con Son island I know located several miles from the coast of Soc Trang and Bac Lieu provinces, which is nowhere close to Cambodia, it has always been a part of Vietnam, and recognized by international community as part of Vietnam. Stop making ludicrous claim of other people’s land.
Hey Bullshitter @13 October 2012 7:44 AM,
Yuon/Vietcong (called Annam which is border with China before this thief nation wiped out Cham and took Cham land (Champa) located in Central Vietnam and then moved toward South where Khmer Krom (Southern Cambodia). Yuon/Vietcong would never have sea in Southern. Yuor f**king thief nation, Vietnam/Yuon, took land and killed innocent Khmer people who were originally owners of lands and sea.
You and your thief national (folks) moved and invaded to Southward to take Khmer/Cambodian land called Khmer Krom because of your Annam King (who fled to beg for Khmer King for help to destroy your Annam/Die Viet) and then those of your Dumb Yuon/Vietcong folks flooded into Khmer land and settled down there until betrayed Khmer Kings by playing trick and cheated all kinds of bad mindsets to kill, to steal or rob Khmer people there.
So, what the F**K you are thinking without learning and understand the history. You and your Yuon/Vietnamese thieves are still doing today in 21st century. How evil and disgusted you are.
Khmer people and intelligent folks have done the researches along with foreigners or international communities and they know you and Yuon/Vietnamese leaders and folks are still evil thieves today.
So, stop bullshitting!
Cambodia today was already incorporated into Vietnam territory. The French came and split it apart. We will get all our territory back sooner or later.
Dream on your asshole,your mama was a Whore to Whitemen during war you're an offspring of Yiek cong.I'll putting nuke in your ass/Annam walk be just likeHiroshima, one day,trust me on this! Enough is enough!....
Post a Comment