(ថ្ងៃទី 12 តុលា 2012) | ដោយ: សុផល CEN
ភ្នំពេញ:
លោក តិមា សោភា អភិបាលរងខណ្ឌដង្កោ
ដែលជាកូនប្រុសបង្កើតរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ
បានចំណាយលុយ ៤.៥០០ ដុល្លារ ទិញផ្ទះ
ផ្តល់ឲ្យប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ។
ការសម្រេចទិញផ្ទះ
ផ្តល់ឲ្យប្រជាពលរដ្ឋក្រីក្រនោះ បានធ្វើឡើង ក្រោយពីអាជ្ញាធរខណ្ឌដង្កោ
បានរុះរើផ្ទះប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ
ដែលរស់នៅលើប្រឡាយភូមិម័ល កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២
ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផ្ទះថ្មីនោះ ស្ថិតនៅក្នុងសហគមន៍ទួលសំបូរ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក តិមា សោភា អភិបាលរងខណ្ឌដង្កោ បានមានប្រសាសន៍ថា
អាជ្ញាធរបានរុះរើផ្ទះប្រជាពលរដ្ឋក្រីក្រខាងលើនេះ
គឺដើម្បីដោះស្រាយចរាចរណ៍ និងកសាងផ្លូវចូលភូមិម័ល
តាមប្រឡាយលូរទឹកស្អុយ ហើយក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌ
លើប្រជាពលរដ្ឋក្រីក្រមួយគ្រួសារនេះ
ដោយយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះណាចក្រកម្ពុជាថា
មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារភាពអន់ឃ្លាននោះឡើយ។
លោកបានមានប្រសាសន៍បន្តថា ក្រុមគ្រួសារក្រីក្រ
ដែលរស់នៅលើប្រឡាយខាងលើនេះ មានមនុស្សរស់នៅចំនួន ៥ នាក់ ក្នុងនោះ
មានប្រពន្ធឈ្មោះ មុំ សុគន្ធ អាយុ ៤៩ឆ្នាំ មុខរបររើសអេតចាយ ប្តីឈ្មោះ
វ៉េង លី អាយុ៤៧ឆ្នាំ បច្ចុប្បន្នវិកលចរិក មានកូនចំនួនបីនាក់
ទី១ឈ្មោះ វ៉េង ណាឃីម ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបររើសអេតចាយ ទី២
ឈ្មោះ វ៉េង ស្រីជាតិ ភេទស្រី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦
និងទី៣ ឈ្មោះ វ៉េង មាសសំណាង ភេទប្រុស អាយុ ១១ឆ្នាំ
ជាសិស្សរៀនថ្នាក់ទី៤។
អំណោយជាផ្ទះមួយខ្នងនេះ
គឺជាថវិការបស់លោកផ្ទាល់តែម្តង ដែលចំណាយថវិកាចំនួន ៤.៥០០ ដុល្លារ
ដែលផ្ទះមួយខ្នងនេះ ស្ថិតនៅក្នុងសហគមន៍ទួលសំបូរ ភូមិទួលសំបូរ
សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ
និងមានអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន អង្ករ ៥០គីឡូក្រាម
មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា
៣០ម៉ឺនរៀល។
អ្នកមីង មុំ សុគន្ធ
បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅ ឥតក្រៃលែង ចំពោះអាជ្ញាធរខណ្ឌដង្កោ
ដែលបានចំណាយថវិកាផ្ទាល់ខ្លួន
ដើម្បីទិញផ្ទះជាជម្រកដ៏កក់ក្តៅសំរាប់រូបគាត់។
ចំណែកលោក វ៉េង លី ជាជនវិកលចរិក ដែលជាប្តីរបស់អ្នកមីង មុំ សុគន្ធ
ត្រូវបានអាជ្ញាធរខណ្ឌដង្កោ បញ្ជូនទៅមន្ទីរសង្គមកិច្ច និងកូនរបស់គាត់
ត្រូវបានអាជ្ញាធរខណ្ឌ ជួយឲ្យបានចូលរៀនសូត្រផងដែរ៕
1 comment:
Good job! It doesn't matters where the money came from,baught a home for the poor is all it count.Bravo friend....If the money came from corruption at least to buy a home for poor Khmer people,unlike Cpp thugs robbed from poor giving to their rich cronies.
Yobal Khmer
Post a Comment