A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 October 2012

Sihanouk's last words to members of the royal family before he passed away ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស

According to Prince Sisowath Thomico, Sihanouk's advisor, Sihanouk's lat words to members of the royal family were: "To do good things to the [Khmer] society and to provide justice to all Khmer people".
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ លំនៅ​ឋាន គឺ​សហគមន៍​បឹងកក់ និង​បុរីកីឡា រាប់​រយ​នាក់ បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​មក​តម្កល់​នៅ​ព្រះ​បរម​រាជវាំង​នោះ៕
ដោយ ទីន ហ្សាការីយ៉ា 2012-10-16 RFA
នៅ​មុន​ពេល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត តើ​ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​អ្វី​ខ្លះ​ដល់​ព្រះ​រាជវង្សានុវង្ស?

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុន​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​ដល់​ព្រះរាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ថា នៅ​ពេល​ព្រះ​រាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​តែងតែ​លើក​អំពី​គោល​បំណង​សំខាន់​របស់​ព្រះអង្គ​ឲ្យ​មាន​ការ​ បង្រួបបង្រួម​ជាតិ។
ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ឲ្យ​ដឹង​នេះ នៅ​បន្ទាប់​ពី​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ តុលា។
ទាក់ទង​ទៅ​នឹង​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​នេះ សាធារណជន​ខ្មែរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​ប្រទេស​កម្ពុជា បាត់​បង់​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​សម្ដែង​ព្រះ​រាជ​ហរទ័យ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ដែរ។ ព្រះអង្គ​ម្ចាស់​មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ផ្ដែ​ផ្ដាំ​ថា ប្រទេស​ជាតិ​អាច​ជឿន​លឿន​ទៅ​បាន​លុះ​ត្រា​តែ​នៅ​ក្នុង​ប្រទេស​មាន​យុត្តិធម៌ ​សង្គម និង​យុត្តិធម៌​សេដ្ឋកិច្ច។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ប្រសូត​អ្នក​ចេះ​ដឹង​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ជួយ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​បង្រួបបង្រួម​ជាតិ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​ លំនៅ​ឋាន គឺ​សហគមន៍​បឹងកក់ និង​បុរីកីឡា រាប់​រយ​នាក់ បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​មក​តម្កល់​នៅ​ព្រះ​បរម​រាជវាំង​នោះ៕

6 comments:

Anonymous said...

What was his last words? Please post them here.....Thanks....

Anonymous said...

It is a good time for the Khmer people to remember how this man fought so hard from foreign invasions. Although he has many pit falls, his patriotism never waver. And it is a good time to continue his dream that ended at the beginning of the 70`s.

Anonymous said...

Late Norodom Sihanouk's last words :

" To do good things to the ( Khmer ) society and to
provide justice to all Khmer people "

We Khmers expect, hope and pray that King Sihakmoni will deliver his King father's wishes.

Anonymous said...

You had a good comment and I agree with u 10:51 am.

Anonymous said...

Justice to all khmer people is crucial in the country. I hope ah Hun Sen respect his last word and proceed with it

Anonymous said...

This looser king was a hero, then became a zero.

What was one thing, this looser king did right after the 3 million dead Khmer?