លោក សម រង្ស៊ី ប្រកាសលាលែងចេញពីតំណែងប្រធានគណបក្ស សម រង្ស៊ី
កាលពីថ្ងៃទី២ ខែតុលា
ដើម្បីទៅកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិវិញ។
ការប្រកាសនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ
បានអនុញ្ញាតយល់ព្រមចំពោះការបង្កើតគណបក្សសង្គ្រោះជាតិ ដែលមានលោក
សម រង្ស៊ី ធ្វើជាប្រធាន កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។
លោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ឲ្យដឹងនៅថ្ងៃទី៣
ខែតុលា ថា លោក សម រង្ស៊ី បានផ្ញើលិខិតលាលែងតំណែងមកលោកផ្ទាល់
កាលពីថ្ងៃទី២ ខែតុលា ហើយបញ្ជាក់ថា គាត់ (សម រង្ស៊ី)
នឹងលាលែងចេញពីប្រធានគណបក្ស សម រង្ស៊ី ជាផ្លូវការនៅថ្ងៃទី២
ខែវិច្ឆិកា ដែលជាថ្ងៃធ្វើសមាជគណបក្ស សម រង្ស៊ី។
លោក គង់ គាំ៖ «លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨
ប៉ុន្តែយើងទើបតែនឹងទទួលនៅថ្ងៃទី២ ខែតុលា នេះ ហើយលោកប្រធាន សម
រង្ស៊ី បានផ្ញើពាក្យលាលែងពីគណបក្ស សម រង្ស៊ី
មកដល់ខ្ញុំដែលជាប្រធានស្តីទី ដោយបញ្ជាក់ថា
លោកបានទៅទទួលជាប្រធានថ្មី "សង្គ្រោះជាតិ"
ដូច្នេះដំណឹងនេះសម្រាប់ខ្លួនខ្ញុំ ហើយគាត់
នឹងលាលែងជាផ្លូវការនៅសមាជគណបក្ស សម រង្ស៊ី រៀបចំនៅថ្ងៃទី២
ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ»។
លោក គង់ គាំ បន្តថា ក្រោយពីទទួលបានលិខិតសុំលាឈប់របស់លោក សម
រង្ស៊ី គណៈកម្មការនាយក និងគណៈកម្មការអចិន្ត្រៃយ៍
កោះប្រជុំហើយសម្រេចយល់ព្រមតាមសំណើសុំលាឈប់ពីប្រធានរបស់លោក សម
រង្ស៊ី។
លោកបន្តថា នៅក្នុងពិធីសមាជគណបក្ស សម រង្ស៊ី នៅថ្ងៃទី២
ខែវិច្ឆិកា ខាងមុខ លោកដែលបច្ចុប្បន្នជាប្រធានស្ដីទីគណបក្ស សម
រង្ស៊ី
នឹងក្លាយជាបេក្ខជនតែម្នាក់គត់សម្រាប់ការបោះឆ្នោតជ្រើសរើសធ្វើ
ជាប្រធានគណបក្សបន្តពីលោក សម រង្ស៊ី៕
3 comments:
The big problem in Cambodia is not only the PRICE, but the QUANTITY and the QUALITY.
It's a MAFFIA STATE. If you want to fill 30 litres of gaz in your car reservoir, OK the Gaz station fill the gaz for you and " SHOW" you the gaz counter which reads 30 literes.
But if you bring you OWN cylinder at the gaz station and ask to buy
30 litres, they refuse to do it for you.
The same trick happens to the State Electricity counter,the water counter.....
The same thing for the Gaz and Rice supplier to the State (Police and Military)....
Thatwise,you don't vote for Cpp corrupted thugs.They steal from you and your families from rice to gas foods and to electricity,the crooks made money by extorted from the poor and the desperation like your families and mine that has no connection to the Cpp thugs.Please stop vote for them,I don't vote for them.
Yobal Khmer.
What the different between the two position ???
Post a Comment