Prince Sisowath Thomico, advisor to the late ex-King Norodom Sihanouk, said the government should free all political prisoners in respect to the soul of the late king. But the government said Sam Rainsy is not a political prisoner and that there is no political prisoner in Cambodia.
However, the oppositions and NGOs consider opposition leader Sam Rainsy and radio owner Mam Sonando, who were sentence to 12 years and 20 years respectively for their outspokenness against the government, to be political prisoners or prisoners of conscience.
ដោយ ម៉ៅ សុធានី 2012-10-20 RFA
Listen to the audio here.
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ
និងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលកាលពីរាត្រីថ្ងៃសុក្រ
នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែធ្វើការដោះលែងអ្នកទោសនយោបាយ។
ហើយការដោះលែងនេះ គឺដើម្បីការផ្សះផ្សា និងបង្រួមបង្រួមជាតិ
ក្នុងអំឡុងពេលដែលប្រជាជាតិ កំពុងចូលរួមកាន់ទុក្ខចំពោះព្រះបរមសព
សម្ដេចព្រះ នរោត្តម សីហនុ។
កាលពីថ្ងៃទី១៧ ខែតុលា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានផ្ញើលិខិតជូនលោក ហ៊ុន សែន និងថ្វាយដល់ព្រះមហាក្សត្រ សម្ដេចព្រះ
នរោត្តម សីហមុនី ដើម្បីអនុញ្ញាតឲ្យរូបលោកអាចវិលត្រឡប់មកកម្ពុជា
ចូលរួមមរណទុក្ខ និងឃើញព្រះភ័ក្ត្រព្រះបរមសព សម្ដេចឳ ជាចុងក្រោយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា
ព្រះអង្គពុំមែនជាអ្នកនយោបាយទេ ប៉ុន្តែអ្វីដែលព្រះអង្គចង់ឃើញ
គឺការបង្រួបបង្រួមជាតិនោះ
គឺដើម្បីផលប្រយោជន៍ប្រទេសជាតិទាំងមូល។
រហូតមកដល់ពេលនេះ លោក ហ៊ុន សែន នៅមិនទាន់បានឆ្លើយតបទៅនឹងលិខិតរបស់លោក សម រង្ស៊ី នៅឡើយទេ៕
---------------------------------------------
(ថ្ងៃទី 20 តុលា 2012, ម៉ោង 02:05:PM) | ដោយ: រតនា
ភ្នំពេញ:
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា
នៅកម្ពុជាពុំមានអ្នកទោសនយោបាយ ដែលកំពុងជាប់នៅក្នុងពន្ធនាគារទេ
ហើយក៏គ្មានអ្នកទោសនយោបាយ ត្រូវដោះលែងដែរ សូម្បីតែម្នាក់។
នៅ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនប្រកាន់និន្នាការនយោបាយ ត្រូវតែចូលរួមដោយស្មោះស ជាមួយនឹងការគោរពព្រះបរមសព របស់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ដោយចៀសវាងយកឱកាសបុណ្យព្រះសព ដើម្បីកេងចំណេញនយោបាយ។
លោក ទិត សុធា បានបញ្ជាក់ថា “សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា អត់មានអ្នកទោសនយោបាយទេ គឺសុទ្ធតែជាអ្នកទោស ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ” ដូច្នេះអ្វីៗត្រូវតែអនុវត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា។
នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុបរទេសមួយ ដែលផ្សាយជាខេមរភាសា កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ បានមានបន្ទូលថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គួរតែធ្វើការដោះលែងអ្នកទោសនយោបាយ ដើម្បីការផ្សះផ្សា និងការបង្រួបបង្រួមជាតិខ្មែរ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងតែចូលរួមកាន់មរណទុក្ខ ចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រ។
នៅក្នុងវេទិកាអ្នកស្តាប់នៃវិទ្យុនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបញ្ជាក់ថា “បន្ទាប់ពីសច្ចាប្រណិធានរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់ថា ជាសច្ចាប្រណិធានចេញពីដួងចិត្តរបស់លោក លោកនឹងការពាររាជបល្ល័ង្គ លោកនឹងការពារព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ហើយនឹងការពារកេរមរតក របស់ព្រះករុណា ព្រះមហាវីរក្សត្រ ក្នុងឱកាសហ្នឹងហើយ បើសិនជាយើងយល់ឃើញថា ព្រះមហាវីរក្សត្រ គឺជាព្រះបិតាជាតិ ព្រះបិតាឯកភាពជាតិ ដែលយើងទទួលស្គាល់ថា ព្រះបិតាសម្រុះសម្រួល ផ្សះផ្សាជាតិ គួរណាតែក្នុងឱកាសដ៏មហោឡារិកនេះ យើងដោះលែងអ្នកជាប់ទោសនយោបាយ មិនមែននិយាយទោសផ្សេងៗទេ ប៉ុន្តែអ្នកទោសនយោបាយ ក្នុងគោលបំណងផ្សះផ្សាជាតិ បង្រួបបង្រួម និងកសាងឯកភាពជាតិ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបែបនេះ គឺស្របគ្នានឹងសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ បានលើកឡើងនៅក្នុងលិខិតរបស់លោក ចេញពីកន្លែងនិរទេសខ្លួននៅក្រៅប្រទេស ផ្ញើទូលថ្វាយព្រះមហាក្សត្រ និងផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា លោកមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងខ្លាំង ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ។
ឆ្លៀតក្នុងឱកាសនោះ លោក សម រង្ស៊ី ក៏បានស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រីថា “នៅក្នុងមហាមរណទុក្ខនេះ ខ្ញុំសូមសម្តេចមេត្តាជួយអន្តរាគមន៍ ដោយទឹកចិត្តយោគយល់ដ៏ខ្ពង់ខ្ពស់ ដើម្បីឲ្យរូបខ្ញុំបានទៅគោរពវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភក្ត្រព្រះអង្គជាចុងក្រោយ នៅរាជធានីភ្នំពេញ”។ ជាមួយគ្នានេះ ក្នុងស្ថានភាពដែលកម្ពុជារងនូវព្រះអវត្តមានជារៀងរហូត នៃព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងនាមលោកជាកូនខ្មែរមួយរូប លោកយល់ឃើញថា ចាំបាច់ត្រូវតែលោកខិតខំជួយពង្រឹងការផ្សះផ្សាជាតិ រួបរួមជាតិ ឯកភាពជាតិ និងជួយដោះស្រាយបញ្ហាខ្មែរដោយខ្មែរគ្នាឯង ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ កាលពីព្រះអង្គនៅមានព្រះជន្ម។
នៅចុងបញ្ចប់នៃលិខិតនោះ លោក សម រង្ស៊ី បានសម្តែងនូវអំណរគុណទុកជាមុន ចំពោះការជួយធ្វើអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ដើម្បីឲ្យរូបលោកបានមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភក្ត្រព្រះអង្គចុងក្រោយ នៅក្នុងព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។
ដូចដែលក្រុមមន្ត្រីរាជរដ្ឋាភិបាល ធ្លាប់បានលើកឡើងកាលពីពេលមុនមកថា បញ្ហាលោក សម រង្ស៊ី គឺជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាទោសនយោបាយ ដែលត្រូវសម្របសម្រួលទេ ហើយមកដល់ពេលនេះ គ្មាននរណាមួយបានហាមឃាត់មិនឲ្យលោក សម រង្ស៊ី វិលចូលមកក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែបន្ទាប់ពីមកដល់ស្រុកខ្មែរ ត្រូវតែអនុវត្តទៅតាមច្បាប់របស់តុលាការ "គឺទ្វារគុកនៅតែបើកចំហចាំទទួលលោក សម រង្ស៊ី គ្រប់ពេល"។
សូមបញ្ជាក់ថា តុលាការខេត្តស្វាយរៀង និងតុលាការកំពូលប្រទេសកម្ពុជា បានរក្សាសាលក្រមដែលបានសម្រេចផ្តន្ទាទោសកំបាំងមុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន និងធ្វើការញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ កាលពីចុងឆ្នាំ២០០៩ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕ J

9 comments:
Sam Rainsy,Mam Sonondo,victims of land eviction all those were political's prisoners ,they were considering as rebellion against gov't/regime.Mr Hun sen won't do any one wish not even the deceased king wishes to free all wrongful conviction of prisoners or the world wishes to free all political prisoners,only his Boss [Hanoi]that can be fulfil if they wish to ask Mr Hun sen for any thing that including ceding khmers land to them(Yuon) very sad that in the time like Hun sen heart is harded as a rock Hun sen has no compassion for khmers.May God bless the soul of your majesty highness former king to rest in peace,may God help Cambodia,may God bless Cambodia.Unity is the key for surviving as a nation.
Yobal Khmer
Tamico, needs to silent,on the plitical as he was not politician ,
he only servant & care for our king father.,
khmer's gorvernment, need to tell tomico, be silent & tell him not to used king father name for his fames
repeat, he only servant for king father,,,
3:08 the way u refer to prince Tomico is so rude, with out refering to his title.
He has the rights to voice his opinion on this matter,his opinion was right as well.Hun sen shouldn't be so hard on our[khmers] people in the time like this[grieves] the death of former king, all prisoners should be released and the birds in the cage should be freed as well.The prisoners should be freed except for the murderer whom commited the killing of another human being. Political prisoners must be free like three spirit of the former king himself is freed from this earth to another place that we don't know...
Khmer.
423am - Regardless,,
it's ok, he also coming from France, he knew exactly,,
do not use king father name to gain fames,he
if, he did not know or not so sure, don't say or keep silent, he only servant king father,
សុំសួរទៅ លោក ទិត សុធាថាយ៉ាងណាអ្នក
ទោសនយោបាយ?
I agree with Prince Thomico. All political prisoners like Mam Sonando, Sam Rainsy, Bun Ratha and others should be released in respect to the soul of the ex-King.
I too,agreed with Tamico in the time as time x-king would be happied to know that Hun sen did what's best for the nation.Please Mr Hun sen forgive all of these prisoners except the killers..Thanks.Do it for the sake of Unity,unified all khmers for our nation......
Koun Khmer
now tomico, in troubled - incited the situation,
Post a Comment