A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 24 October 2012

Phnom Penh Governor Kep Chutema said all Sihanouk's achievements had been destroyed by the Khmer Rouge, what we have today are the results of the achievements of Hun Sen


គិតពីសមិទ្ធិផលរបស់សម្តេចតាខ្លះ Please give credits to the achievements of King Father Sihanouk.

Pochentong International Airport, now renamed Phnom Penh International Airport, built during Sihanouk's Sangkum Reastr Niyum. 


ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី២៣ តុលា ២០១២

លោក កែប ជុតិមានិយាយថា សមិទ្ធិផលសម្តេចតា នៅសល់មានតែ ការទាមទារឯករាជ្យ និង​ការ បង្រួម​បង្រួម​ជាតិ ក្រៅពីនោះគឺបានបំផ្លាញ ចោលអស់ហើយនៅសម័យប៉ុលពត។ តាមពិតក្រោយរបបខ្មែរក្រហមខ្មែរយើងមិននៅបាតដៃទទេឡើយ។ បាតដៃទទេបើយើងគិតពីទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ៗតែប្រទេសខ្មែរវិញមិនខ្វះធនធានទេ។ វាមិនរដូចអាល្លឺម៉ង់ មានតែទឹកកក គ្មាន ធនធានធម្មជាតិ អាគារសំណង់បំផ្លាញស្ទើរគ្មានសល់ និងមិនដូចជប៉ុន ទោះជានៅមានធនធាន មនុស្សខ្លះ ក៏ប្រទេសនេះគ្មានធនធានធម្មជាតិ និងវត្ថុធាតុដើមសម្រាប់ ផលិតដែរ។ តែខ្មែរវិញ សម្បត្តិធម្មជាតិបន្ទាប់ពី​១៩៧៩មកគឺនៅ សម្បូណ៍បែប អាគារដ្ឋាភិបាលនៅភ្នំពេញ តាមខេត្ត ផ្ទះថ្ម វីឡា សកលវិទ្យាល័យ ស្តាត​កីឡា សាលមហោស្រព កំពង់ផែ សាលារៀន នៅមានស្ទើរតែទាំងអស់។ សូម្បីតែសាលាក្រុងសព្វថ្ងៃក៏ជា សមិទ្ធិផលរបស់សម្តេចតាដែរ។
តាមពិតយើងខ្វះតែធន់ធានមនុស្សទេ តែវាក៏មិនខុសពីសម័យសម្តេចតាដែរ កាលគាត់ឡើងដឹកនាំប្រទេស ខ្មែរមានអ្នកចេះដឹងតិចណាស់ ហើយកំរិតអ្នកចេះដឹងមិនមានដល់ថ្នាក់ សកលវិទ្យាល័យផងពីគ្រាដំបូង​ដែល​តាមពិតទៅសម័យក្រោយរបបប៉ុលពិតនៅមានខ្លះ។ គួរគិតពិចារណាត្រង់នេះចំពោះអ្នកដែលចង់ បំភ្លេចស្នាដៃរបស់ទ្រង់។

លើសពីនេះក៏ចង់ប្រាប់លោក កែប ជុតិមា ផងដែរថា គ្មានសមិទ្ធិផលអ្វី ស្មើនឹងសមិទ្ធិផលរំដោះជាតិ និងការបង្រួបបង្រួមជាតិទេ ហើយ លោក កែប ជុតិមា មិនគួរបំភ្លេចរឿងប្រាសាទព្រះវិហារដែរ។វាជាស្នាដៃរបស់ទ្រង់ពិតៗ។ ខាងក្រោមជាការរៀបរាប់ខ្លះៗនៃស្នាព្រះហស្តសម្តេចតាដែលនៅសល់
-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន (ព្រឹទ្ធសភា)
-ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
-ចំណតអាកាសយានដ្ឋាន សៀមរាប
-ចំណតអាកាសយានដ្ឋាន បែកចាន (ខេត្តបាត់ដំបង)
-ផ្លូវជាតិលេខ ៤ ភ្នំពេញ- ក្រុងព្រះសីហនុ
-ផ្លូវដែកក្រុងភ្នំពេញ-ក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
-សណ្ឋាគារ “ឯករាជ្រ” ក្រុងព្រះសីហនុ
-សាលមហោស្រពជាតិ “ព្រះសុរាម្រិត” ភ្នំពេញ
-សាលសន្និសីទ “ចតុមុខ”
-ពហុកីឡាដ្ឋានជាតិ អូឡាំពិក ភ្នំពេញ
-ស្ពានព្រះមុនីវង្សទី ២
-ស្ពាន “សង្គមរាស្រ្តនិយម” ឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យ “សង្គមរាស្រ្តនិយម” ភ្នំពេញ
-សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេស
-សាលាភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
-មហាវិទ្យាល័យ គរុកោសល្យ
-ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ
-មហាវិទ្យាល័យ សិល្បៈស្ថាបនា
-មហាវិទ្យាល័យ សិល្បៈនិងមុខរបរ
-សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យ ភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យ ភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត
-រោងភាពយន្តរដ្ឋ
-ស្ថានីយ៍ទូរទស្សន៍ ខេមរភូមិន្ទ
-មន្ទីរពេទ្រ មិត្តភាពខ្មែរ-សូវៀត
-រោងចក្រ ចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
-រោងចក្រ ស្រាបៀរ ក្រុងព្រះសីហនុ
-រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ
-រោងចក្រ ស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ
-រោងចក្រ វាយនភណ្ឌ ខេត្តកំពង់ចាម
-រោងចក្រ វាយនភណ្ឌ ខេត្តបាត់ដំបង
-រោងចក្រ បាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
-រោងចក្រ ស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត
-រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ
-រោងចក្រ ក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល
-រោងចក្រ ក្រដាសឆ្លូង ខេត្តក្រចេះ
-រោងចក្រ ជីហ្វូសស្វាតទូកមាស ខេត្តកំពត
-រោងចក្រ កង់ឡានតាខ្មៅ ខេត្តកណ្តាល
-រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង
-រោងចក្រ ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
-រោងចក្រ វារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្ពឺ……!

3 comments:

Anonymous said...

Is it really he’s talking like that? If so, please tell to all Khmer people in Cambodia in order to uprise against this @@@@ing bastard, it is the right time now it’s still hot. Probably he got a message from Hun Sen to say so. Doubtful!!

Anonymous said...

Cambodia court needs to deport this guy back to hell for insulting the ex king.

Anonymous said...

Ass kisser/ass pleaser to sucks Hun sen you know what? Yutema is trying get promote by kissing ass of his PM Yutema swallowed the whole @#%#%! from his PM boss! ha! Ha!

Yutema.