ដោយ ផន រីណា
2012-10-17 RFA
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស
បានសម្ដែងទុក្ខក្រៀមក្រំ និងសោកស្ដាយក្រៃលែង
ចំពោះការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ
ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ គង់នៅវត្តខ្មែរកាណាដា
មានថេរដីការំលឹកនូវស្នាព្រះហស្ដដឹកនាំរបស់ព្រះអង្គ
ដែលបានបន្សល់ទុកឲ្យប្រជាជាតិខ្មែរ ពលរដ្ឋខ្មែរ៖ «ព្រះពរ
បានជួបនឹងព្រះអង្គញឹកញាប់ដែរ ជាពិសេសជួបនៅសហរដ្ឋអាមេរិក។
ហើយនៅវត្តអាត្មានេះ ព្រះអង្គបានជួយវត្តអាត្មា ២ពាន់ដុល្លារ។ ស្ដាយ
របស់អីក៏ដោយដែលមានប្រយោជន៍ដល់ជាតិ
កាលណារស់នៅទៅវាមានប្រយោជន៍តទៅទៀត។ ស្ដាយសម្ដេចហ្នឹង
មានស្នាដៃល្អៗច្រើនណាស់ ដូចជាការទាមទារឯករាជ្យពីបារាំង
រឿងក្តីព្រះវិហារ ក៏ឈ្នះដោយស្នាដៃរបស់សម្ដេចហ្នឹងដែរ។
ហើយការបង្រួបបង្រួបជាតិធ្វើសកម្មភាពឲ្យខ្មែរជានាគ្នាវិញហ្នឹង
ក៏ដោយសារសម្ដេច។ ហើយបើលោកនៅបន្តទៅទៀតទៅ
អាចជួយឲ្យខ្មែរមានឯកភាពជាតិតទៅទៀត ជាបង្គោលជាតិ។
ដល់សោយទិវង្គតទៅ អស់ហើយ បើលោកគង់នៅទៅ...»។
ចំណែកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ
បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង
ចំពោះការបាត់បង់អតីតព្រះមហាក្សត្រខ្មែរអង្គនេះ។ លោកអះអាងថា
លោកចងចាំមិនភ្លេចនូវសារបណ្ដាំសំខាន់ពីររបស់ព្រះបាទសម្ដេចព្រះ
នរោត្ដម សីហនុ ដែលលោកទទួលបានពីព្រះអង្គ
នៅពេលដែលលោកបានចូលគាល់ព្រះអង្គផ្ទាល់៖ «មិនទទួលស្គាល់
សន្ធិសញ្ញាដែលលោក ហ៊ុន សែន ចុះហត្ថលេខាជាមួយនឹងយួន
នៅក្នុងទសវត្សរ៍ទី៨០ នោះទេ ពីព្រោះថា
សន្ធិសញ្ញាហ្នឹងជាសន្ធិសញ្ញាខុសច្បាប់ នៅពេលដែលយួនត្រួតត្រា។
ហើយទី២ ព្រះអង្គបានប្រាប់ខ្ញុំ ប្រាប់គណៈកម្មការយើងហ្នឹងថា
មិនចុះហត្ថលេខាជាដាច់ខាតនូវសន្ធិសញ្ញាបន្ថែមនេះ
បើទុកជាមានវិបត្តិយ៉ាងណានៅស្រុកខ្មែរហ្នឹង
ក៏ព្រះអង្គមិនចុះហត្ថលេខាទេ»។
ពីប្រទេសន័រវែស (Norway) ឯណោះវិញ លោក អៀ ចាន់ណា ក៏បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់អតីតព្រះមហាក្សត្រខ្មែរផងដែរ៖ «ខ្ញុំ
អៀ ចាន់ណា មានការសោកស្ដាយជាទីបំផុត
ចំពោះការសោយទិវង្គតរបស់ព្រះសម្ដេចតា សម្ដេចព្រះមហាក្សត្រ នរោត្តម
សីហនុ ដែលយើងទាំងអស់គ្នាគោរពយ៉ាងជ្រាលជ្រៅ
ដែលបានជួយជ្រោមជ្រែងដល់យើងខ្ញុំទាំងអស់គ្នាជានិស្សិតជាយុវជន
ដែលខំប្រឹងប្រែងធ្វើការងារដើម្បីការពារនូវបូរណភាពទឹកដី
មិនឲ្យមានការឈ្លានពានពីសំណាក់បរទេសឈ្លានពានដទៃទៀត។
ហើយសម្ដេចតា មានការជ្រោមជ្រែងជាខ្លាំងនូវសកម្មភាពរបស់ខ្ញុំ...»។
ចំណែកអ្នកវិភាគនយោបាយឯករាជ្យខ្មែរម្នាក់ពីសហរដ្ឋអាមេរិក លោក
គុជ ចាន់លី ក៏មានប្រសាសន៍ថា លោកមានការសោកស្ដាយណាស់ដែរ។ លោកថា
បើទោះបីជាមានមតិរិះគន់ពីសកម្មភាពអវិជ្ជមានខ្លះរបស់ព្រះអង្គ
ក៏ដោយ ប៉ុន្តែព្រះមហាវីរក្សត្រ
នៅតែទទួលបានព្រះនាមជាព្រះបិតាឯករាជ្យជាតិរបស់ពលរដ្ឋខ្មែរ៖ «សោកស្ដាយ
ទាំងប្រជាជនក្នុង និងក្រៅប្រទេស។
ស្នាដៃរបស់ព្រះអង្គមួយចំនួនដែលខ្មែរយើងយល់ឃើញថាល្អ
ដែលព្រះអង្គបានទាមទារយកឯករាជ្យ គេទ្រង់ព្រះហស្ដព្រះនាមថា
ជាបិតាឯករាជ្យជាតិ ទោះបីមានមតិខ្វែងគ្នាថា
ការទាមទារឯករាជ្យជាតិនោះជាកាកសំណល់ពួកយួនគេបានទាមទារឯករាជ្យ
ឲ្យយួន...ជាមតិមួយចំនួនខ្មែរយើងនៅក្រៅដែលបានស្រាវជ្រាវនោះថា
ព្រះអង្គមានភាពអវិជ្ជមាននៅក្នុងនយោបាយខ្មែរ មានច្រើនជាងល្អ
ដូចជាព្រះអង្គព្រមឲ្យយៀកណាម យៀកកុងខាងជើង...
ចូលមកបញ្ជូនទ័ពគ្រឿងអាវុធផ្សេងៗ
មកដាក់ទីតាំងនៅក្នុងប្រទេសខ្មែរយើង...»។
ចំណែកស្ត្រីខ្មែរអាមេរិកាំងម្នាក់ ពីរដ្ឋវីជីញៀ (Virginia)
អ្នកស្រី ជា ម៉ារី
បានសម្ដែងភាពក្រៀមក្រំចំពោះការចូលទិវង្គតរបស់ព្រះករុណាសម្ដេច
ព្រះ នរោត្តម សីហនុ។ ប៉ុន្តែ អ្វីដែលអ្នកស្រីមានការសោកស្ដាយដែរនោះ
គឺព្រះអង្គមិនបានមានព្រះរាជបន្ទូលការពិតអំពីព្រឹត្តិការណ៍
សំខាន់ៗ ដែលកើតមាននៅកម្ពុជា។ លោកស្រីបញ្ជាក់ថា
ព្រះអង្គគួរតែលាតត្រដាង និងបង្ហាញការពិតពីប្រវត្តិសាស្ត្រ
ឬកំហុសដែលព្រះអង្គមាន ទោះចេតនាក្តី អចេតនាក្តី
ដូចជានយោបាយពាក់ព័ន្ធនឹងរឿងខ្មែរក្រហម
ដើម្បីឲ្យពលរដ្ឋខ្មែរបានដឹងផង
មុននឹងពលរដ្ឋកម្ពុជាបាត់បង់ព្រះអង្គពីលោកនេះទៅ៖ «មានការ
សោកស្ដាយដែលសម្ដេច សីហនុ ចូលទិវង្គតនៅស្រុកចិន។
យើងទាំងអស់គ្នាជាខ្មែរ ឈាមខ្មែរ មនុស្សធម្មតាក៏ដោយ
ព្រះមហាក្សត្រក៏ដោយ ក៏មានផ្លូវទៅតែមួយ។ ប៉ុន្តែ
មនុស្សយើងពាក្យថាមនុស្សមានធ្វើខុសមានធ្វើត្រូវ។
ខ្ញុំស្ដាយត្រង់ថា ព្រះអង្គបានធ្វើច្រើនល្អខ្លះដែរ
ប៉ុន្តែក៏មានកំហុសខ្លះដែរ ស្ដាយត្រង់ថា
ព្រះអង្គមិនសារភាពលោកធ្វើអីខ្លះ
ដែលធ្វើឲ្យខ្មែរយើងបាក់បែកគ្នាហើយតរហូតដល់ឥឡូវ»។
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានសោយទិវង្គត កាលពីយប់ថ្ងៃចន្ទ ទី១៥ ខែតុលា នៅប្រទេសចិន ដោយព្រះរោគពាធ។
ព្រះបរមសពរបស់ព្រះអង្គ នឹងត្រូវយាងនិវត្តមកកម្ពុជា នៅថ្ងៃពុធ
នេះ។ កម្ពុជានឹងយកពេលចំនួន ៧ថ្ងៃ គឺថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១២ ដើម្បីប្រារព្ធពិធីកាន់ទុក្ខជាផ្លូវការ
ចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមសព ព្រះករុណាសម្ដេចព្រះ នរោត្តម
សីហនុ៕
4 comments:
ឱ ព្រះមហាវិរៈក្សត្រខ្មែរ, ព្រះហស្តទ្រង់ និង
ដៃទូលបង្គំបានប៉ះ បានចាប់ បានរលាក់ មួយ
រយៈខ្លី តែភក្ដីភាព នៃទូលបង្គំ ចំពោះទ្រង់
នៅមានជានិរន្តរ៍ គឺ ពិតជា និរន្តរ៍ សូមព្រះ
វិញ្ញាណក្ខន្ធទ្រង់ គង់វង្ស ឋិតស្ថិរ នា បរម
សុគតិឋាន ជាដរាប ក្សេមក្សាន្ត រៀងទៅ។
ក្រពុំ ឈូក ស
My fellows khmers,
Lets put the past behind us lets focus on the future.The last chapter of our history was ended last Monday,lets not holding any more crutch a against the X-King,he was gone (dead) there is no reason to be mad at him anymore,lets forgive and forget and move on...
I myself was hated him very much,I was so critical and unforgiving criticism of his past mistook that caused people lives,the day that I got the new that he had died I was unthinkable unleash all my angers on the dead man,now I realize that in order to move forward I must forgive and move on.
I've done just that,I'd like to asked all those whose were victimized or got caught in the nets of circumstantials of the darkness era of khmer's history.Lets not blame the dead man(X-king) anymore,Lets forgive and forget and move on togethers and togethers we will build a better Cambodia for next generation to enjoy.May your soul rest in peace your highness,with my forgiven I am in peace my folks are R.I.P as well.
Yobal Khmer
This loser King will not be forgotten, in fact, 3 millions Khmer that died were forgotten.
Even now, this loser King did nothing good for the nation, history has already been written by the loser King that he was a great King.
Even after this loser King died, he still split the country apart. Before their were Anti-Hun Sen and Anti Sihanouk. Now we should just forget this dead loser, and unite with Hun Sen and forget all the crimes these 2 losers have done to the country and to the victims and families??
Yes, I loved it Yobal Khmer, you’ve realized that sooner this is the so-called well educated man who can control his temper and coping all situations.
Post a Comment