Wednesday, 17 October 2012 ដោយៈ សយ សុភាព
- នៅវេលាម៉ោង ២ និង៤៥នាទី ព្រះបរមសព សម្តេចឳ បានដង្ហែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
- នៅវេលាម៉ោង ៣៖២០នាទី ព្រះបរមសព សម្តេចឪ ត្រូវបានដង្ហែចេញ ពីព្រះទីនាំងយន្តហោះ ពិសេសមកតម្កល់នៅលើព្រះទីនាំង ដែលមានរូបហង្ស។
- នៅវេលាម៉ោង ៣ និង២៥នាទី ព្រះបរមសព របស់ព្រះមហាវីរក្សត្រ បានរៀបចំដាក់នៅលើព្រះ ទីនាំង ដែលមានរូបហង្សត្រៀមដង្ហែមកកាន់ព្រះបរមរាជវាំង។
- នៅវេលាម៉ោង ៤ និង២០នាទី ព្រះបរមសព របស់សម្តេចឳ ត្រូវបានដង្ហែចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញហើយ។
- មានមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ
រាប់សែននាក់ នាំគ្នាទៅឈរអមទទួលព្រះបរមសពសម្តេចឳ
តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់មុខព្រះបរមរាជវាំង
និងប្រជារាស្រ្តទូទាំងប្រទេស នាំគ្នាតាមដានសកម្មភាព
ដង្ហែព្រះបរមសពតាមកញ្ចក់ទូរទស្សន៍ វិទ្យុ គេហទំព័រ
និងបណ្តាញព័ត៌មានផ្សេងៗទៀត។
-
ប្រជារាស្រ្តដែលមកទទួលដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រ បាននាំគ្នាអង្គុយ
ហើយសំពះបួងសួង ពេលព្រះបរមសពបាននឹងកំពុងដង្ហែចេញពី ព្រលានយន្តហោះ
ប្រកបដោយភាពក្តុកក្តួល ក្រៀមក្រំ និងរន្ធត់រកទីបំផុតគ្មាន។
- នៅវេលាម៉ោង ៤ និង៣០នាទី ព្រះទីនាំងដឹកព្រះបរមសព
បាននឹងកំពុងដង្ហែក្នុងល្បឿនយឺតៗ មកកាន់ព្រះបរមរាជវាំង
អមដោយការដង្ហែដោយទុក្ខក្រៀមក្រំ
និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រកទីបំផុតគ្មាន
ពីសំណាក់ប្រជារាស្រ្តរបស់ព្រះអង្គរាប់សែននាក់
ដែលអង្គុយនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។
- នៅវេលាម៉ោង ៤ និង៤៥នាទី ព្រះទីនាំងដឹកព្រះបរមសពសម្តេចឳ បានដង្ហែមកដល់ស្ពានអាកាស៧មករា។
No comments:
Post a Comment