អតីតអ្នកតស៊ូក្នុងរបបខ្មែរក្រហម
និងមនុស្សវ័យចំណាស់ធ្លាប់រស់នៅលើកោះត្រល់ នៅតែអះអាងថា
កោះត្រល់អតីតកោះខ្មែរ ទើបត្រូវប្រទេសវៀតណាម
គ្រប់គ្រងទាំងស្រុងនៅក្រោយឆ្នាំ១៩៨០។
អ្នកដឹងឮរឿងកោះត្រល់ បានច្រានចោលព័ត៌មានដែលថា
កោះត្រល់ត្រូវបាត់បង់ទៅឲ្យវៀតណាម តាំងពីឆ្នាំ១៩៦៤ គឺមិនពិតទេ
ព្រោះថា ក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
កោះត្រល់ត្រូវទាហានខ្មែរក្រហម យកធ្វើមូលដ្ឋានទ័ព។
បន្ទាប់ពីបានទស្សនាការបកស្រាយលើបញ្ហាបោះបង្គោលខណ្ឌសីមា
ព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំសភា
កាលពីថ្ងៃទី៩ ខែសីហា បង្ហាញថា កោះត្រល់លែងជាកម្មសិទ្ធិខ្មែរ
ដោយសារឯកសារព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ
តម្កល់ទុកនៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤ រួចមក។
អតីតទាហានសម័យខ្មែរក្រហម និងប្រជាពលរដ្ឋខ្មែរ
ធ្លាប់រស់នៅលើកោះត្រល់មួយចំនួន បានចេញមុខអះអាងថា កោះត្រល់
មិនមែនវៀតណាម គ្រប់គ្រងនៅឆ្នាំ១៩៦៤ នោះទេ។
ប៉ុន្តែលោកទទួលស្គាល់ថា វៀតណាម
បានមកកាន់កាប់លើកោះនោះនៅក្រោយឆ្នាំ១៩៨០
ពេលទាហានខ្មែរក្រហមចាញ់សង្គ្រាម។
លោក ឡុង សាវុធ ជាអតីតមន្ត្រីជាន់ខ្ពស់ទាហានជើងទឹក
នៃកងពលអន្តរាគមន៍លេខ៧១ ប្រចាំការនៅកោះត្រល់ នៃសម័យខ្មែរក្រហម
បច្ចុប្បន្នរស់នៅស្រុកសង្កែ ខេត្តបាត់ដំបង លោកអះអាងថា
សម័យខ្មែរក្រហម កោះត្រល់មិនមែនវៀតណាម កាន់កាប់ទេ។ លោកថា
សម័យនោះកោះត្រល់គ្មានវត្តមានពលរដ្ឋ និងកងទ័ពវៀតណាម
មកតាំងទីលំនៅលើកោះនេះទេ ព្រោះត្រូវកងទ័ពខ្មែរក្រហម
យកធ្វើជាបន្ទាយ។
អតីតអ្នកតស៊ូរូបនេះ
បានប្រតិកម្មតបការបកស្រាយរបស់ប្រមុខដឹកនាំខ្មែរ
ក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី៩ ខែសីហា ថា
កោះត្រល់ត្រូវប្រទេសវៀតណាម គ្រប់គ្រងនៅឆ្នាំ១៩៦៤ ជារឿងមិនពិតទេ។
លោកបញ្ជាក់ថា កោះត្រល់ទើបត្រូវពលរដ្ឋ និងកងទ័ពវៀតណាម
ចូលទន្ទ្រានកាន់កាប់ចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥
អំឡុងពេលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា
ផ្ដួលរំលំរបបខ្មែរក្រហម។
ដូចគ្នាដែរ លោក សំរិទ្ធ ឯក ជាអតីតទាហានមានតួនាទីខ្ពស់
នៃកងពលអន្តរាគមន៍លើផ្ទៃសមុទ្រ ក្នុងសម័យខ្មែរក្រហមម្នាក់ទៀត
បានអះអាងថា កោះត្រល់ទើបត្រូវបានប្រទេសវៀតណាម ចូលកាន់កាប់
និងពង្រាយកងទ័ពក្នុងអំឡុងរបបខ្មែរក្រហមដួលរលំ ក្នុងឆ្នាំ១៩៧៩។
លោកថា ការពើបប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងវៀតណាម
ក្នុងឆ្នាំ១៩៧៩ នៅលើសមរភូមិកោះត្រល់ មានទ្រង់ទ្រាយធំ
និងមានស្លាប់កម្លាំងទាំងសងខាង។ ប៉ុន្តែ ដោយកងទ័ពវៀតណាម
មានជំនួយទ័ពអាកាសផងនោះ
កងទ័ពខ្មែរក្រហមក៏ត្រូវបោះបង់ជុំរុំលើកោះត្រល់ពីពេលនោះមក។
ក្នុងវ័យប្រមាណ ៧០ប្លាយឆ្នាំ
និងធ្លាប់ចេញទៅសិក្សានៅប្រទេសចិន
ពីយុទ្ធសាស្ត្រសង្គ្រាមលើផ្ទៃសមុទ្រ និងសេដ្ឋកិច្ចរយៈពេល ៧ឆ្នាំ។
អតីតអ្នកតស៊ូរូបនេះ ច្រានចោលព័ត៌មានដែលថាកោះត្រល់ត្រូវវៀតណាម
គ្រប់គ្រងរាប់សិបឆ្នាំមកនោះ គឺមិនពិតទេ។
កោះត្រល់មានផ្ទៃដីសរុប ៥៤០គីឡូម៉ែត្រក្រឡា
ឬមានទំហំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore) សព្វថ្ងៃ
ដែលមានផ្ទៃដីសរុបចំនួន ៥៨១គីឡូម៉ែត្រក្រឡា។
ទាក់ទិនបញ្ហានេះ ពលរដ្ឋធ្លាប់មានលំនៅឋានលើកោះត្រល់
លោកមានអារម្មណ៍សោកស្ដាយ
ដែលមេដឹកនាំប្រទេសពីមួយជំនាន់ទៅមួយជំនាន់
ពិសេសរដ្ឋាភិបាលសព្វថ្ងៃមិនអាចថែរក្សា
ឬទាមទារកោះត្រល់មកជាសម្បត្តិខ្មែរវិញបាន។
មនុស្សវ័យចំណាស់ស្នើលាក់ប្រវត្តិម្នាក់
ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត រស់នៅស្រុកទឹកឈូ ខេត្តកំពត
បានឲ្យដឹងថា មានពលរដ្ឋប្រមាណ ២០គ្រួសារ
បានបង្ខំចាកចេញពីលំនៅឋានធ្លាប់រស់នៅលើកោះត្រល់។ លោកថា
មូលហេតុនាំឲ្យពួកគាត់បង្ខំចិត្តចាកចេញពីលំនៅឋានធ្លាប់រស់នៅ
ក៏ព្រោះតែអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ
និងបដិសេធមិនចូលសញ្ជាតិវៀតណាម។
លោកថា ពលរដ្ឋប្រមាណ ២០គ្រួសារ បានចាកចេញពីកោះត្រល់
និងប្រជុំកោះក្បែរនោះ ក្នុងអំឡុងឆ្នាំ១៩៨៤
ដោយសារមានគំនាបខ្លាំងពីអាជ្ញាធរវៀតណាម។ លោកសោកស្ដាយ
ដែលប្រមុខដឹកនាំខ្មែរគ្រប់ជំនាន់ មិនអាចរក្សាកោះត្រល់
ឬកោះក្រចកសេះ និងប្រជុំកោះច្រើនទៀតមិនឲ្យបាត់បង់បាន។
លោកថ្លែងថា ទៅថ្ងៃអនាគត ដីកោះ និងផ្ទៃសមុទ្រខ្មែរ
អាចត្រូវបាត់បង់ថែមទៀត បើមេដឹកនាំខ្មែរគ្មានឆន្ទៈ
និងគិតពីប្រយោជន៍បក្ខពួកធំជាងប្រយោជន៍ជាតិ។
លោក សម ហ៊ល ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត នៃបក្ស សម រង្ស៊ី
លោកបានឯកភាពថា កោះត្រល់ទើបត្រូវប្រទេសវៀតណាម
គ្រប់គ្រងជាស្ថាពរក្រោយឆ្នាំ១៩៨០ ដូចពលរដ្ឋ
និងអតីតទាហានខ្មែរក្រហម អះអាង។ លោកថា សព្វថ្ងៃនេះមានពលរដ្ឋប្រមាណ
២០គ្រួសារ ធ្លាប់រស់នៅលើកោះត្រល់
បានមកពួនសម្ងំរស់នៅក្នុងខេត្តកំពត ទាំងក្រៀមក្រំ
និងមានអារម្មណ៍ភ័យខ្លាច។
លោក ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
បានប្រកាសឲ្យដឹងក្នុងរដ្ឋសភាពីមូលហេតុនាំឲ្យកោះត្រល់លែងជា
កម្មសិទ្ធិរបស់ខ្មែរ ដោយសារតែឯកសារ ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ
តម្កល់ទុកនៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤។
លោកថា កោះត្រល់លែងកម្មសិទ្ធិខ្មែរនៅឆ្នាំ១៩៣៩
ដែលកាលណោះអគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយ៉េ
បានដាក់កោះត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយវៀតណាម
ឬកូសាំងស៊ីន។ ឆ្នាំ១៩៤៩ កូសាំងស៊ីនដែលជាទឹកដីកម្ពុជាក្រោម
ត្រូវបានបារាំង ប្រគល់ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។
ក្រោយមក នៅឆ្នាំ១៩៦៤ សម្ដេច ព្រះនរោត្ដម សីហនុ
បានយកផែនទីខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ
និងស្នើឲ្យអន្តរជាតិ និងប្រទេសសាមី
ទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រ រវាងកម្ពុជា និង វៀតណាម។
លោក ហ៊ុន សែន ព្រមានថា
កោះត្រល់មិនមែនបាត់បង់ក្នុងសម័យគណបក្សប្រជាជនកម្ពុជា
កាន់អំណាចដូចមន្ត្រីបក្សប្រឆាំង
និងសង្គមស៊ីវិលមួយចំនួនចោទប្រកាន់ទេ។ ប៉ុន្តែ ការបញ្ជាក់របស់លោក
ហ៊ុន សែន ត្រូវបានលេខាផ្ទាល់ សម្ដេច ព្រះបាទ នរោត្តម សីហនុ
គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងទីប្រឹក្សាព្រះមហាក្សត្រ
សម្ដេច ព្រះបាទ បរមនាថ នរោត្តម សីហមុនី គឺលោក សឺន ស៊ូបែរ ប្រតិកម្មថា
កោះត្រល់ និងទឹកដីដែលកម្ពុជា បាត់បង់ទៅប្រទេសវៀតណាម
មិនមែនផ្ដើមពីផែនទី សម្ដេច ព្រះបាទ នរោត្តម សីហនុ
តម្កល់ទុកនៅអង្គការសហប្រជាជាតិ ដូចលោក ហ៊ុន សែន អះអាងទេ។
កោះត្រល់មានចម្ងាយ ៥គីឡូម៉ែត្រ ពីកោះសេះ មានចម្ងាយ
១៥គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសកម្ពុជា ភាគខាងត្បូង និងមានចម្ងាយ
៤៥គីឡូម៉ែត្រពីខេត្តហាទៀន ប្រទេសវៀតណាម៕
12 comments:
We'll get the Island back when Hun Sen out of the office,because Hun Sen won't takes Yuon Hanoi his boss to ICJ,thatwise,it so hard to khmers patriot to do anything at this time.Hanoi knew that too,that the reason why Hanoi helped keep Hun Sen in office for another 5-10 yrs hoping that its dog called Hun Sen will be on their side aiding them(Hanoi) every time Yuon Hanoi needs him.
Notice! Hun Sen will challenges any body except Hanoi his boss,Hun Sen challenges U.N envoy and Human RIGHTS Brad Adam etc..But he won't challenges Hanoi his boss.Hun Sen let Yuon steals,killed khmers patriot any time anywhere as Yuon wish,Hun Sen will not challenges Hanoi.
Hun Sen is considered as one of the USEFUL IDIOT by Hanoi,because only idiot can be used. All intellectual can not be used that easy according the communist philosopher and the father of Russian communism's name Joseph Stalin.Hanoi learns that philosophy real well,that wise Yuon didn't killed Hun Sen 1978 defection.
Kmenhwatt.
Agreed wit you that CPP were traitors.
ចុះហេតុអ្វីស្ដេចខ្មែរយល់ព្រមចុះហត្ថលេខា ឱ្យកោះ
ត្រល់នឹងសំណុំកោះដទៃទៀតទៅយួន?
IN REALITY, KHMER HAS SMALL POPULATIONS + POOREST DEFENSE
THAT'S WHY, IT SO EASY FOR VIET TO GRABS ITS + THEIR MILITARIES MIGHT
មេដឹកនាំយួន សង្ឃឹមតាំងពីដំបូង ថា ខ្លួននឹង
ធ្វើឱ្យស្ដេចសីហនុ ធ្វើបដិវត្តិន៍ក្រហម នោះយួន
នឹងឈ្លានពានលេបទឹកដីខ្មែរបានយ៉ាងងាយ
ស្រួល ដោយឱ្យខ្មែរ សាធារណរដ្ឋ របស់លោក
លន់នល់ វាយជាមួយខ្មែរក្រហម ប៉ុលពត និង
យៀកមិញ។លុះមេដឹកនាំខ្មែរសម័យនោះឡប់
នឹងអំណាច និងសម្ផស្សស្រីយួន អស់អីអស់
ទៅ បន្តិចម្ដងៗហូជីមិញ ឈ្លានពានលេប
កម្ពុជាបានជាស្ថាពរមែន នេះមកពីតែមេខ្មែរ
លោភលន់នឹងអំណាច ស្រីស្អាតទើបខ្មែរ
អស់កោះត្រល់ បន្ទាប់មកទៀតគឺ កម្ពុជា
ទាំងស្រុង៕
Well, it’s really hard to get it back for now but we have an opportunity to do it if and only a new Government is emerged. According to the international law, only the ruling party in the country itself has the right to bring the disputed territorial matters to the international court but hopeless for our Government of CPP to do it so and also hopeless for the opposition party to become the next Government for now… but we never know in the near future. Sadly!!!
ដូច្នោះ បានន័យយ៉ាងខ្លីថា លើលោកនេះវាពិត
ជាគ្មាន សន្តិភាព និង យុត្តិធម៌ទេ ប្រទេសធំ
និងមានប្រជាជន ត្រូវតែរំលោភឈ្លានពាន
លេបយកទឹកដីប្រទេសតូចឬទន់ខ្សោយ? ទុក
ឱ្យមេអាប៊ីត(យូអិន)អង្គុយមើល៕
No previous Khmer leaders, including kings, had ever signed any treaties to give away Khmer lands and islands to Vietnam or Thailand. Only Hun Sen signed a few treaties in 1982, 1983, 1985 and 2005 to give Khmer lands and islands to Vietnam.
REGARDLESS, OUR KHMER NATIONS, GOT VERY POOR DEFENSES...
COMPARING TO OUR neighbor
HOWEVER, CAN NOT BE BLAMING TO OUR CURRENT LEADERSHIP.
These treaties were to confirm existing agreements. Nothing lost nothing gained. So be quiet little children abroad.
These treaties were to confirm existing agreements. Nothing lost nothing gained. So be quiet little children abroad.
That's why China also want to grab Vietnam's land. It's so easy for China to grab it. Vietnam will have no choice but to give up. Big thief stealing from little thief.
Post a Comment