A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 19 October 2012

Hun Sen swore in front of Sihanouk's corpse that he will protect the monarchy, the Queen Mother and King Sihamoni [Really? It was Hun Sen who threatened many times before to abolish the monarchy] លោកហ៊ុន សែនសន្យាប្រាប់វិញ្ញាណក្ខន្ធសម្តេចឪថានឹងការពារ​ រាជានិយម (រឿងពិតនឹង ទំលាយពេល ក្រោយពិធីបុណ្យ)

ដោយ លាង ដឺលុច
Radio France Internationale មុននឹងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ ត្រូវយាងពី មន្ទីរពេទ្យ ទីក្រុងប៉េកាំងមកកម្ពុជា លោក នាយក រដ្ឋ មន្ត្រីហ៊ុន សែន បានអុជធូបសន្យានៅ ចំពោះមុខ ព្រះបរមសព សម្តេចឪថា លោកនឹងការពារ រាជានិយម និងរាជបល្ល័ង្ក។
សេចក្តីថ្លែងដែលមានលាយឡំនឹងការយំសោក នេះត្រូវ បានធ្វើឡើងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និង សម្តេចម៉ែ គឺនៅនា ទីចុងក្រោយនៃការ ឃើញព្រះភក្រ្ត សម្តេចឪ មុននឹងកងយោធាកិត្តិយសចិនលើក ព្រះបរមសពសម្តេចឪដាក់ចូលក្នុងព្រះមឈូស ដែល ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានថ្លែង ពាក្យសន្យាដ៏មានន័យនេះ។ ដៃកាន់ធូបលើក ប្រណម ឡើង នៅចុងជើងព្រះបរមសព លោកនាយករដ្ឋមន្ត្រី កម្ពុជា ដែលសម្តេចឪបានចាត់ទុកជាកូនធម៌របស់ ព្រះអង្គនោះ បាននិយាយឮៗ ចំពោះព្រះបរមសព សម្តេច  ឪយ៉ាងដូច្នេះថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហា ក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ សូមព្រះអង្គយាងទៅកាន់សុគតិភព”

បើយោងតាមឯកសារវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ការសន្យា ដែលបន្លឺឡើងជាមួយ ការយំសោករបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅចំពោះព្រះភក្ត្រសម្តេចម៉ែ និងព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលកំពុងឈរកាន់ព្រះហស្ថគ្នាយ៉ាងស្អិត។ នៅក្បែរនោះ ក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិផងដែរ។ការថ្លែងសន្យារបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមិនបានធ្វើអោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោភ្ញាក់ ផ្អើលឡើយ។ ព្រះអង្គម្ចាស់ធម្មិកោ ដែលជាក្មួយផង និងជាព្រះរាជលេខាផ្ទាល់របស់សម្តេចតាផង បានមាន បន្ទូលអោយដឹងថា នេះមិនមែនជាលើកទីមួយឡើយដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ ហើយថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីក្នុងពេលកន្លងមកក៏បានស្តែងអោយឃើញពីការ សន្យានេះ ដែរ។ ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថា ព្រះអង្គមិនមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះព្រះអង្គយល់ ច្បាស់ថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រីគឺជាការសន្យាចេញពីទឹកចិត្តរបស់ លោកពិតប្រាកដ ជាអ្នក រាជានិយម។ គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់តាំងទេសរដ្ឋមន្ត្រីចិនគឺលោក Dai Bingguo និងមន្ត្រីមួយចំនួនទៀត ដើម្បីចូលរួមដង្ហែព្រះបរមសពសម្តេចឪ ពីរដ្ឋធានីប៉េកាំងមកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក Dai Bingguo បានជួបសវនាការពិភាក្សាការងារ អំពីចំណងទ្វេភាគី រវាងកម្ពុជានិងចិន ជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង ផងដែរ។
ក្រោយពីជួបជាមួយលោកទេសរដ្ឋមន្ត្រីចិន លោកហោ ណាំហុងបានអះអាងប្រាប់អ្នកសារព័ត៌មានថា ថ្វី ដ្បិត​តែសម្តេចឪបានសោយទិវង្គតមែន ប៉ុន្តែទំនាក់ទំនងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ ចិន-កម្ពុជា នៅតែបន្តពង្រឹង និងពង្រីកថែមទៀតជារៀងរាល់ថ្ងៃ។ លោកបន្តថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការជួយកម្ពុជាជានិច្ច នៅពេលណាដែលកម្ពុជាត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕

6 comments:

Anonymous said...

He should free political opponents that wrongly accused by Cpp instead of worrying about Monarchy that sit on the throne for nothing....Free all politicians prisoners in the time of mourning to reconciliation and unifies all cambodians.Rip Former king Sihanuk.

Yobal Khmer

Anonymous said...

It is the time for all Cambodian to mourn the loss of late king, who is widely well known as the breaker and fixer as well as the divider and uniter. It is hard to have someone nowaday likes him to be able to wear multiple hats and played as the good and bad cop.

But also it is right time for all Cambodian to mourn for themselves for uncertain future ahead of them. From now on Cambodia doesn't have the star who can play a role like him. Hun sen has all powers but he can't balance it. He knows only how to use it but he can't fix when it is broken. Not to mention he has to play cat-mouse cards with Cambodia's neighbors.
all Cambodian must prepare themselves to sail into unchartered territory. There is one dimmed hope only if it does happen, the current king needs to prepare to step in to play the vacant role of fixing what it is broken in Cambodia. But Giving his current motivation to say something when he sees it is not right for the country, it is unlikely. He is too soft and gentle, that are good for some but ruin the status of the king. The future of Cambodia Royal is also in doubt even with Hun Sen protect,soon or later, Cambodian will see the Royal status becomes useless.

Anonymous said...

King shihamoni don't have wife or children how can monachy carry on?????

Anonymous said...

:-) Lets be finished :-( Chen & Yuon paved the way long ago,we should follow)
@#!

Anonymous said...

Instead of swearing to protect the monarchy, Hun Sen should have swored to protect Cambodia against Yuon !!!

Anonymous said...

Somdach Ta got heart attack because of 5 hours speech of PM in the parliament. PM knew that Somdach Ta never ever recognise the treaties made by PM with Vietnam on land and sea border so in his speech PM accuse and twisted Samdach Ta of losing Koh Tral island in order to make Samdach Ta sick, now Samdach Ta has gone and PM had his crocodile tear and pretend to protect monarchy and Cambodia but in the opposite PM pray three times a day for Samdach Ta to go (death) because when Sadach Ta live PM cannot lie to Cambodian about border treaties with Vietnam.