Sam Rainsy and his wife, Tioulong Saumura, had lunch with ex-King Sihanouk and Queen Mother Monineath.
Government rejected Sam Rainsy's request to return to Cambodia to pay his last respect to the soul of ex-King Sihanouk, saying that his letter of request was done for his political gains.
2012-10-21 RFA
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល កាលពីថ្ងៃទី២០ តុលា
បានបដិសេធសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ដែលសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដើម្បីអាចមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពអតីតព្រះមហាក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
មន្ត្រីរដ្ឋាភិបាលចាត់ទុកថា លិខិតរបស់លោក សម រង្ស៊ី
ធ្វើឡើងដើម្បីកេងចំណេញនយោបាយ។ ប៉ុន្តែលោក សម រង្ស៊ី
អះអាងផ្ទុយវិញថា ក្នុងនាមជាខ្មែរមួយរូប
លោកចង់គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព
និងចង់ឃើញព្រះភក្ត្រព្រះមហាវីរក្សត្រជាលើកចុងក្រោយនៅក្នុង
ព្រះបរមរាជវាំង។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យន់ សាមៀន៖ Listen to the audio here.
No comments:
Post a Comment