A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 29 October 2012

Former Phnom Penh Police Commissioner Touch Naroth denied rumours that he has been arrested អតីត​ស្នងការ​ក្រុងភ្នំពេញ បដិសេធថា គ្មាន​ការកោះហៅ ឬ​ចាប់ខ្លួន​លោក​ទេ​

Gen. Touch Naroth (pictured), former Phnom Penh Police Commissioner, who was sacked by Prime Minister Hun Sen in late September, has denied a rumour that he was summoned to the Interior Ministry and arrested this morning (29th October) for wrongdoings during his 7 years tenure as the Phnom Penh Police Chief.

Gen. Touch Naroth took over the job as Phnom Penh police chief in 2005 after Gen. Heng Pov was sacked due a personal dispute with the then National Police Commissioner Hok Lundy. Gen. Heng Pov was later extradited from Malaysia where he tried to seek political asylum and was sentenced to life imprisonment for crimes he was allegedly to have committed during his tenure as Phnom Penh police chief.

PHNOM PENH (Cambodia Herald) - Former Phnom Penh police commissioner Touch Naroth dismissed Monday a rumor that he had been arrested after being summoned to the Ministry of Interior.

He said he was invited to the ministry to discuss security and protection following the King Father's death. 

Touch Naroth was police commissioner for seven years before being transferred to head the ministry's Bodyguard Department. He was succeeded by Major General Choun Sovan.
(ថ្ងៃទី 29 តុលា 2012,) | ដោយ: សុភាព CEN
ភ្នំពេញ: ​លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ប្តូរ​តំណែង កាលពីដើម​ខែ​តុលា​នេះ បាន​បដិសេធថា មិន​មាន​ការកោះហៅ​រូបលោក ទៅ​សាកសួរ​អំពី​បញ្ហា​មិន​ប្រក្រតី​មួយចំនួន ដែល​លោក​នៅ​កាន់​ជា​ស្នងការ​ក្រុង​នោះទេ ហើយក៏​មិន​មាន​ការចាប់ខ្លួន​លោក​ដែរ​។​

​លោក ទូច ណារ៉ុថ បាន​អះអាង​ថា លោក​មាន​មោទនា​ភាព នៅ​ពេល​លោក​នៅ​ជា​ស្នងការ និង​មិន​ដែល​ធ្វើ​ជា​អំពើ​អាក្រក់​អ្វី​ឡើយ​។​

​ ការបដិសេធ​របស់​អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​នេះ បាន​ធ្វើឡើង បន្ទាប់ពី​មាន​ព័ត៌មាន​ច​ចាម​អារាម ថា ក្រសួងមហាផ្ទៃ បាន​កោះហៅ​លោក ទូច ណារ៉ុថ ទៅ​សាកសួរ នៅ​ក្រសួង​មហាផ្ទៃ រួច​ក៏​ចាប់ខ្លួន​តែម្តង​។ ព័ត៌មាន​ច​ចាម​អារាម​នេះ បាន​លេចឮ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១២​។​



​លោក ទូច ណារ៉ុថ អះអាងថា ក្រសួងមហាផ្ទៃ បាន​ប្រជុំ​អំពី​ការការពារ​សន្តិសុខ និង​ការពារ​ភ្ញៀវ​មក​ចូលរួម​បុណ្យ​សម្តេចឪ ហើយ​លោក​ក៏​ត្រូវបាន​គេ​ហៅ​ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​។​

​ សូម​រម្លឹកថា លោក ទូច ណារ៉ុថ បាន​ឡើងកាន់​តំណែង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ អស់​រយៈពេល ៧​ឆ្នាំ ជំនួស​តំណែង​របស់​លោក ហេង ពៅ ក្នុង​អំឡុង​ឆ្នាំ​២០០៥​។ មុន​ឡើងជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ គឺ​ជា​ស្នងការ​ប៉ូលិស ខេត្ត​កំពង់ឆ្នាំង​។

​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ចុះ​ទៅ​កាន់​តំណែង​បន្ថែម ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ទូច ណារ៉ុថ ដែល​ត្រូវបាន​តម្លើង​ជា​ផ្កាយ​ពីរ និង​ទៅ​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ឬ​ប៉ូលិស​ម៉ូតូ​ស ដែល​អម​គណៈប្រតិភូ​នានា​៕​

No comments: