Top: Lu Laysreng talks to reporters. Bottom: Lu Laysreng (4th from right in the front row) attended one of the National Rescue Party's meetings.
Wednesday, 24 October 2012 ដោយៈ ដើមអម្ពិល(DAP News): ID-014
ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង
នឹងចុះចូលរួបរួមជាមួយ គណបក្សសង្គ្រោះជាតិ ដែលទើបតែបង្កើតឡើង នាពេលថ្មីៗ នេះ
បន្ទាប់ពីខ្លួនមិនមានតម្លៃនៅគណបក្សចាស់។
លោក លឺ ឡាយស្រេង មន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍
ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាល គណបក្សសម រង្ស៊ី នៅថ្ងៃទី២៤
ខែតុលា ឆ្នាំ២០១២ថា មិនយូរមិនឆាប់នោះទេ លោកនឹងទៅចុះចូលជាមួយ
គណបក្សសង្រ្គោះជាតិ ដើម្បីជួយស្រោចស្រង់ប្រទេសជាតិ ពីព្រោះបើខ្លួននៅ
គណបក្សចាស់ មិនអាចជួយប្រទេសជាតិបានឡើយ ដោយសារលោកលែងមានតម្លៃ
និងគេលែងត្រូវការរូបលោកទៀតហើយ។
លោកបន្ថែមថា”សព្វថ្ងៃនេះ នៅគណបក្សហ៊្វុនស៊ិនប៉ិច គេទាត់ខ្ញុំចោលហើយ
ហើយខ្ញុំជាអ្នក កសាងហ៊្វុនស៊ិនប៉ិចនេះ ជាច្រើនដងជាច្រើនសារមក
តាំងពីឆ្នាំ១៩៩៧ សមាជិក-សមាជិកាគណបក្ស ក៏ទទួលស្គាល់ខ្ញុំ
ជាអ្នកដឹកនាំជាន់ខ្ពស់បន្ទាប់ពីទ្រង់ រណប្ញទ្ធិ”។
លោកបន្តថា ខ្លួនធ្លាប់ធ្វើជាប្រធានកិត្តិយស របស់គណបក្ស
និងមានតួនាទីជាច្រើន ដោយមានការចាត់ចែង នូវការងារផ្សេងទៀត
ប៉ុន្តែបច្ចុប្បន្ន លោកមិនមានតម្លៃ ហើយមិនមានតួនាទីអ្វីសោះ
នៅក្នុងបក្សដែលធ្វើឲ្យលោក មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង
ដែលជំរុញឲ្យលោកសម្រេចថា នឹងចុះចូលជាមួយគណបក្ស សង្រ្គោះជាតិនេះ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ មានប្រសាសន៍ថា
ការលេចឮព័ត៌មានទាំងនេះ មិនពិតនោះទេ ហើយលោកក៏បានឲ្យមន្រ្តីក្រោមឱវាទ
ធ្វើលិខិត បដិសេធផងដែរ ចំពោះបញ្ហាពត៌មាននេះ «ខ្ញុំសូមបដិសេធទាំងស្រុង
ព្រោះពេលដែលខ្ញុំចេញពីប្រជុំ នៅម៉ោងប្រមាណជា១១នេះ ខ្ញុំនិងលោក ញឹក ប៊ុនឆៃ
បាន សួរគាត់ ហើយគាត់ប្រាប់ថា អត់ទេ គាត់គ្រាន់តែចូលរួមទិវា
២៣តុលាប៉ុណ្ណោះ”។
សូមរំលឹកថា មន្រ្តីរាជរដ្ឋាភិបាល ធ្លាប់បានថ្លែងអះអាងថា
បើទោះបីជាគណបក្សសង្រ្គោះជាតិ ដែលទើបតែបង្កើតថ្មី របស់គណបក្សសម រង្ស៊ី
និងសិទ្ធិមនុស្ស ហើយ មានមន្រ្តីគណបក្សនានា ចុះចូលក៏ដោយ
ក៏មិនបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ
ដោយគណបក្សមួយនេះ មិនអាចយកឈ្នះ គណបក្សប្រជាជនកម្ពុជាបានទេ ព្រោះមានប្រជាជន
នៅទូទាំងប្រទេស ភាគច្រើនបោះឆ្នោតគាំទ្រ៕
3 comments:
All these old men can do is talking, and worrying about their own health.
What the opposition needs is young generation of leaders who have physical strength and willingness to take actions and risks, not old guys like these.
4:09 AM
Your elders may have more experiences, professional and otherwise than you.
You probably would prefer to go to an older well experienced brain surgeon
to " fix " your brain, rather than an intern.
Hi,
Unity is the key to winning.
We are glad that Mr. Lu Lay Sreng would joint CNRP.
How about Mr. Yang Sem ?
Will he joint CNRP also ?
Does anybody know ?
Thanks
Post a Comment