ភ្នំពេញ:
ក្រុមហ៊ុន GO4 Bunker ប្រទេសដាណឺម៉ាក
បានចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ
ក្នុងដែនសមុទ្រកម្ពុជា តែមួយផ្នែកនោះទេ
គឺក្រុមហ៊ុននេះថែមទាំងបង្កើតឲ្យមានពាណិជ្ជកម្ម ដែលពាក់ពន្ធ័នឹង
អ.ប.ជ.ក (អាជ្ញាធរប្រេងកាតជាតិកម្ពុជា) ដូចជា
ការុករកក្នុងដែនសមុទ្រ និងសេវាកម្មក្នុងតំបន់។
កិច្ចសហការដៃគូពាណិជ្ជកម្មនេះ
បានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២
នៅសណ្ឋាគារកាំបូឌីយ៉ាណា។
យោងតាមសេចក្តីប្រកាសព័ត៌មាន
ដែលបានចែកដល់ក្រុមអ្នកកាសែតនោះ ក្រុមហ៊ុន GO4 Bunker បានអះអាងថា
នឹងបង្កើតឧស្សាហកម្មថ្មីមួយសម្រាប់ប្រទេសកម្ពុជា
ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងដែនសមុទ្រ តាមសមុទ្រនៃកម្ពុជា
និងបង្កើតការងារច្រើនទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជាធ្វើ
រាប់ពីកម្រិតទាបរហូតដល់មុខតំណែងដឹកនាំជាន់ខ្ពស់
និងនាំមកនូវបច្ចេកវិទ្យាទំនើប ក្នុងវិស័យប្រេង
និងឧស្ម័នមកកម្ពុជា។
ជាមួយនោះដែរ
ក្រុនហ៊ុនសន្យាជួយបណ្តុះបណ្តាលជំនាញដល់មន្ត្រី
ដែលជាធនធានមនុស្សរបស់កម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជា
អាចឈរជើងនៅក្នុងផែនទីពិភពលោក ក្នុងវិស័យនេះ
ហើយក្រុមហ៊ុនក៏ប្តេជ្ញាក្នុងការជួយដល់ប្រទេសកម្ពុជា
ដើម្បីត្រៀមខ្លួនសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន នៅឆ្នាំ២០១៥
ផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានដកស្រង់សម្តីលោក
Tommy Christensen នាយកប្រតិបត្តិនៃក្រុមហ៊ុន GO4 Bunker (Cambodia)
Co.,Ltd មកបញ្ជាក់ថា បន្ទាប់ពីអភិវឌ្ឍន៍គោលគំនិត GO4 អស់រយៈពេល
១២ឆ្នាំ នៅក្នុងឧស្សាហកម្ម លានដ្ឋានសាកល និង ៤ឆ្នាំ នៅឈូងសមុទ្រថៃ
(ថៃ កម្ពុជា វៀតណាម និងសិង្ហបុរី) ហើយ
យើងរីករាយនឹងណែនាំអំពីគោលគំនិត GO4 Bunker
នៅក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្រកម្ពុជា និងឈូងសមុទ្រថៃ។
សូមបញ្ចាក់ថា ក្រុមហ៊ុន GO4 Bunker (Cambodia) Co.,Ltd
ត្រូវបានចុះបញ្ជីជាសាជីវកម្មចំកាត់ឯកជន ក្រោមច្បាប់កម្ពុជា លេខ១៥៩០
MOEF ប៉ាតង់លេខ ០០៧៧៨ MOEF និងពន្ធលេខ ៨៤៦ MOEF។
ក្រុមហ៊ុន
នេះ ជាអ្នកផ្គត់ផ្គង់លានដ្ឋានលំដាប់ខ្ពស់ នៅក្នុងដែនសមុទ្រកម្ពុជា
និងឈូងសមុទ្រថៃ ហើយជាក្រុមហ៊ុនមួយ
ដែលផ្តល់គុណភាពខ្ពស់នៅគ្រប់រូបភាព
និងជាអ្នកផ្គត់ផ្គង់ដែលទទួលបានការទុកចិត្ត
និងផ្តល់តម្លាភាពដល់គ្រប់ភាគីទាំងអស់៕ J
No comments:
Post a Comment