Public buildings are still adorned with mourning portraits of the late king Norodom Sihanouk.
បរិយាយ៖ ៨ឆ្នាំ នៅក្នុងការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ
(ថ្ងៃទី 29 តុលា 2012,) | ដោយ: គ្រីទិច CEN
ភ្នំពេញ:
ប្រទេសកម្ពុជា នៅថ្ងៃនេះ បានប្រារព្ធខួប ៨ ឆ្នាំ
នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ
នរោត្តម សីហនុ។ ទោះបីជាភាពស្រពាប់ស្រពោន នៅតែឃើញ
ស្ថិតលើផ្ទៃមុខប្រជាពលរដ្ឋកម្ពុជា ជាង ១៤ លាននាក់
ដោយសារតែប្រជាជាតិទាំងមូល
នៅតែបន្តកាន់ទុក្ខការចូលទិវង្គតរបស់សម្តេចឪក្តី ក៏ថ្ងៃនេះ
វាជាពេលវេលាមួយប្រកដោយអត្ថន័យ ពីព្រោះវាជាទិវា ដែលព្រះមហាក្សត្រ
បានឡើងគ្រងរាជសម្បត្តិ។
ជាអតីតអ្នករបាំបាឡេ
និងព្រះរាជបុត្រដ៏ដាក់ព្រះកាយមួយអង្គ គ្មាននរណានឹកស្មានឡើយថា
សម្តេចព្រះបរមនាថ កាលពី ៨ឆ្នាំមុន
ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក
ដើម្បីបន្តវេណពីព្រះរាជបិតារបស់ទ្រង់ គឺសម្តេចឪរបស់យើង
ដែលចូលទិវង្គត កាលពីពាក់កណ្តាលខែតុលាកន្លងទៅ។
ព្រះករុណា
សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានដាក់រាជ្យ
កាលពីខែតុលា ឆ្នាំ២០០៤។ ភ្លាមៗនោះ រាជរដ្ឋាភិបាល
បានបង្កើតច្បាប់នៃការរៀបចំ
និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ
ដើម្បីជ្រើសតាំងព្រះមហាក្សត្រថ្មី ក្នុងរយៈពេល ៧ ថ្ងៃ
ស្របតាមច្បាប់។
សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី
ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រ សោយរាជសម្បត្តិ
បន្តពីព្រះបិតាព្រះអង្គ។ ពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ
របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៩
ខែតុលា ឆ្នាំ២០០៤។
តែមួយពព្រិចភ្នែកសោះ វាមានរយ:ពេល
៨ឆ្នាំទៅហើយ។ ប៉ុន្តែព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងឥតខ្ចោះ
ដើម្បីសន្តិភាព និងភាពរុងរឿងរបស់កម្ពុជា។
ចាប់តាំងពី
ព្រះអង្គ បានឡើងគ្រងរាជសម្បត្តិមក ប្រទេសកម្ពុជា
បានធ្វើដំណើរទៅមុខប្រកបដោយស្វាហាប់បំផុត។ ៨ឆ្នាំកន្លងមក
កម្ពុជាបានមានការរីកចម្រើនសេដ្ឋកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបំផុត។
ប្រជាជនបានកាន់តែមានជីវភាពធូរធារជាងមុន។ ចំណែកសាលារៀន មន្ទីរពេទ្យ
ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បានរីកដូចផ្សិត
នៅក្នុងព្រះរាជាណាចក្រដ៏តូចមួយ។
សមិទ្ធផលហូរហៀទាំងអស់នេះ
លេចចេញមកពីទំនាក់ទំនងស៊ីជម្រៅរវាងរាជរដ្ឋាភិបាលនិងស្ថាប័ន
ព្រះបរមរាជវាំង។ ព្រះមហាក្សត្រ បានបំពេញព្រះរាជតួនាទីរបស់ព្រះអង្គ
នៅក្នុងកិច្ចការសង្គម ហើយនៅឆ្ងាយពីនយោបាយដ៏ហែកហួរ។
ជា
ព្រះមហាក្សត្រ ដែលគ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាចដោយផ្ទាល់
សម្តេចព្រះបរមនាថ ក៏ដូចជាព្រះរាជបិតារបស់ទ្រង់ដែរ
បានទទួលការគោរពយ៉ាងទូលំទូលាយបំផុត នៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ភាពស្និទ្ធស្នាលនឹងការរួមសុខទុក្ខ រវាងប្រជាពលរដ្ឋ និងព្រះអង្គ
បានបង្ហាញយ៉ាងច្បាស់បំផុតនៅពេលដែលមនុស្សមកពីគ្រប់ទិសទី
បានមកប្រមូលផ្តុំនៅមុខព្រះបរមរាជវាំងកន្លងមក
ដើម្បីចូលរួមការកាន់ទុក្ខដ៏សោកសង្រេងបំផុត
ចំពោះការសោយទិវង្គតរបស់សម្តេចឪ ដែលជាព្រះរាជបិតារបស់ព្រះអង្គ។
ព្រះអង្គបានបង្ហូរទឹកព្រះនេត្រា ខណ:ដែលប្រជាពលរដ្ឋ
បានសម្រក់ទឹកភ្នែកជាមួយនឹងទឹកចិត្តលួងលោមព្រះអង្គផង
និងការសោយស្តាយការបាត់បង់គ្មានការវិលត្រឡប់វិញនៃសម្តេចឪ
ដែលពួកគេគោរពបំផុត។
ចំណែករាជរដ្ឋាភិបាល
ក៏បានសន្យាគ្មានងាករេ ចំពោះការការពាររាជបល្ល័ង្ក និងរបបរាជានិយម។
សម្តេចតេជោ ហ៊ុន សែន ដែលហូរទឹកភ្នែក ដោយការរំជួលចិត្តបំផុតនោះ
បានសន្យាចំពោះព្រះបរមសពសម្តេចឪថា នឹងថែរក្សា
និងការពារព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងព្រះរាជបល្ល័ង្ក
និងរបបរាជានិយម។
ជាមួយនឹងការគោរព
និងគាំទ្រដ៏មោះមុតពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនោះ
ព្រះមហាក្សត្រនឹងនៅតែជាទីម្លប់របស់ប្រជាជនកម្ពុជាទាំងអស់
ដែលតែងតែដឹងគុណចំពោះសេចក្តីសុខ ដែលពួកគេមានរយ:ពេល ៨ឆ្នាំកន្លងមក
និងទៅអនាគតទៀត។
ជយោ! ព្រះមហាក្សត្ររបស់យើងទាំងអស់គ្នា!៕
1 comment:
Sok An is not selected by the people, but he was appointed by Vietnamese masters in Hanoi and Vietnamese puppet Hun Sen. Those leaders were not elected by the people, but stole the elections by cheating.
Post a Comment