A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 October 2012

Both Sam Rainsy and his defence lawyer failed to front the Cambodian Bar Association to explain his criminal convictions លោក សម រង្ស៊ី អវត្តមាន​ការចូល​បំភ្លឺ ចំពោះ​ក្រុមប្រឹក្សា​គណៈមេធាវី ទោះបី មេធាវី តំណាង​ក៏​គ្មាន​

(ថ្ងៃទី 8 តុលា 2012) | ដោយ: រតនា  RFA
ភ្នំពេញ: ​លោក សម រង្ស៊ី ខ្លួនឯង​ចូល​ចូលមក​បំភ្លឺ​ផ្ទាល់​ចំពោះ​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២​នោះ ទាក់ទង​ទៅនឹង​ដីកា​ស្ថាពរ​របស់​សាលា​ឧ​ទ្ធ​រ​ណ៏​ចំពោះ​ដីកា ចូល​ជា​ស្ថាពរ​បញ្ជាក់​ពី​នីតិសម្បទារ​របស់​បុគ្គ​ល​(​សមរង្ស៊ី​) មានទោស​ជា​ទណ្ឌិត​។​

​ពេលណារ​ក្លាយខ្លួនជា​ទណ្ឌិត​វា​មានទណ្ឌ​កម្ម​ ពី​ខាង​គណៈមេធាវី ហើយ​ទណ្ឌកម្ម ដែល​ត្រូវដាក់ នោះ​ខ្ញុំ​មិនទាន់​ដឹង ថា​ក្រុម ប្រឹក្សា នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវដាក់​កំរិតណា​ទេ ពីព្រោះ​អាស្រ័យទៅលើ​ការ សម្រេច​របស់​ក្រុមប្រឹក្សា​នៃ​គណៈ មេធាវី​ដែលជា​ឆ​ន្ទះ​សម្រេចចិត្ត​។​



​លោក ជីវ សុង​ហាក់ ប្រធាន​នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១២ ថា​៖​លោក​សម រង្ស៊ី មាន​សិទ្ធិ ប្រើ​មេធាវី​របស់គាត់ ចូលមក​ការពារ​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ ថ្ងៃទី​៩ ខៃ​តុលា ឆ្នាំ​២០១២ បាន​ហើយ​ចំពោះ​ការឆ្លើយ​ដោះសារ ពី​សំណាក់​មេធាវី លោក សម រង្ស៊ី ចំពោះមុខ​ក្រុមប្រឹក្សា​គណៈ មេធាវី គឺ​ត្រូវ​ស្ថិត នៅក្នុង​ការ ពិចារណា​។​

​ លោក ជីវ សុង​ហាក់ បាន​មានប្រសាសន៍​បន្តថា​៖​ការសម្រេច​ចោទប្រកាន់​ឬ​យ៉ាង​ចំពោះ​លោក​សមរង្ស៊ី បន្ទាប់ពី​មេធាវី​ឬ​គាត់​ចូលធ្វើការ បំភ្លឺ ចំពោះ​ក្រុមប្រឹក្សា គណៈមេធាវី ត្រូវមាន​សម្លេង​៥០%​បូក​១​ដែរ​នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ គណៈមេធាវី​ចំនួន​២៧​នាក់​។​

​លោក​បន្តថា​៖ “​នៅក្នុង​ច្បាប់​បាន​និយាយថា​អ្នក​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ត្រូវ​ ព្យួរ​ឈ្មោះ​បណ្តោះអាសន្ន​។ អីចឹង​អ​ស្រ័យ​ទៅលើ​ក្រុមប្រឹក្សា បើ​ក្រុមប្រឹក្សា​សម្រេច​យ៉ាងណា​យើង​អនុវត្តតាម​ចឹ​ង​”​។​

​លោក ជួង ជូ​ង​ងី ដែល​ធ្លាប់តែ​ជា​មេធាវី​ប្រចាំ របស់ លោក សម រង្ស៊ី បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​៨ ខែតុលា​នេះ​ថា ៖ លោក​ពុំ​ត្រូវបាន លោក សម រង្ស៊ី ឬ គណបក្ស​មក​ពឹងពាក់ លោក​ជា​ផ្លូវការ ឲ្យ​ធ្វើជា​មេធាវី ការពារ​ក្តី ជូន​លោក សម រង្ស៊ី ដើម្បី​ចូលទៅ​ការពារ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា គណៈមេធាវី នៅ​ថ្ងៃទី​៩ ខែតុលា​ឡើយ​។ លោក​មេធាវី​បានបញ្ជាក់ “​ខ្ញុំ​អត់​បានទទួល​ការពឹង​ពាក់​ទេ ខ្ញុំ​អត់​ឃែ រឿង​ហ្នឹង​ផង​”​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ នៃ គណបក្ស​សមរង្ស៊ី នៅ​រសៀល ថ្ងៃទី​៨ ខែតុលា​នេះ មិនអាច ទាក់ទង​បានទេ​។​

​ លោក សម រង្ស៊ី មេធាវី​មិន​ប្រកប វិជ្ជាជីវៈ អត្តលេខ​១០៨ និង​ជា ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្មោះ ជា​ទណ្ឌិត​នោះ ប្រឈម​និង​ការ លុបឈ្មោះ ចេញ​មេធាវី ចេញពី​បញ្ជី សមាជិក​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២​ចុះហត្ថលេខា ដោយ​លោក ជីវ សុង​ហាក់ ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិត កោះ​លោក​សមរង្ស៊ី​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ដោយផ្ទាល់ ដល់​ក្រុមប្រឹក្សា នៃ គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា​ឆ្នាំ​២០១២​។​

​ សូមបញ្ជាក់ថា ៖ ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​សម្រេច​លុបឈ្មោះ លោក សម រង្ស៊ី ចេញពី​សមាជិក​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោងតាម​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី លក្ខន្តិកៈ​មេធាវី និង​យោងតាម​មាត្រា​៦ នៃ​ក្រមសីលធម៌​មេធាវី​។​

​លោក សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្មោះ​ជា​ទណ្ឌិត តាមរយៈ​ដីកា​ស្ថាពរ សាលាឧទ្ធរណ៍ ដែល​តម្កល់ សាលក្រម របស់​សាលាដំបូង​ខេត្តស្វាយរៀង កាលពីដើមឆ្នាំ​២០០៩ ជាមួយគ្នា​នោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានសម្រេច លុបឈ្មោះ លោក សម រង្ស៊ី ចេញ​បញ្ជី​ឈ្មោះ សមាជិកសភា នីតិកាល​ទី​៤ និង​ពី​បញ្ជី អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ជា​ស្ថាពរ​ផងដែរ​។​

​មាន​ឥស្សរជន​យោ​បាយ នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ដែល​បាន​ចុះបញ្ជី ជា​សមាជិក​នៃ​គណៈមេធាវី នៃ ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មិន​ប្រកប វិជ្ជាជីវៈ​មេធាវី មានដូចជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា មាន​អត្តលេខ ៣៥០.​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន  អត្តលេខ​៣៤៨. លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អត្តលេខ​៣៤៨. និង លោក​យូ ហុកគ្រី អតីត​សហរដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​អត្តលេខ​១១០៕​

2 comments:

Anonymous said...

អ្នកនយោបាយត្រួវហានលៈបង់

ជីវិត
ចូលគុក
ទ្រព្យសម្បត្តិ
ាម្លៃងកាយចិត្ត

ឯបញ្ហាអាងរាត់ចោលស្រុកពេលមានវិបត្តមិនចាត់
ចាអ្នកនយោបាកទេ ជពិសេសពេលមានបញ្ហាគេចខ្លួន  គេហៅថា ពូជមាន់សម្លរ ។

Anonymous said...

អ្នកនយោបាយដែលគ្មានកំហុសក៏ពិតមែន តែរបប
ភ្នំពេញមិនអនុគ្រោះឡើយ។បើមិនរត់មុខតែចូលគុក
ហើយ។ចុះបើវាកាត់ដីទាំងសមុទ្រទាំងគោកមេច
តុលាការទីញម៉ូងមិនគិតគូរផង?