ប៉ោយប៉ែតៈដោយខៀវ បូរី
Sunday 07 October 2012 - Free Press Magazine
ស្រ្តីរង
គ្រោះម្នាក់ដោយសារតែក្រុមទាហានរំលោភយកដីនិងផ្ទះ
គាត់បានក្លាយខ្លួនជាជនចំណាកស្រុករត់ចោល
ភូមិកំណើតទៅស៊ីឈ្នួលគេនៅធ្វើជាកម្មករ
នៅក្នុងប្រទេសថៃដើម្បីចិញ្ចឹមជីវិត ទាំងក្តីអាលោះ
អាល័យស្តាយភូមិកំណើតនិងផ្ទះ
ដែលត្រូវពួកទាហានរំលោភយកទាំងកំរោល យ៉ាងអយុត្តិធម៌បំផុត
ខណៈដែលដី
និងផ្ទះរបស់ពួកគាត់ធ្លាប់រស់នៅតាំងតែពីឆ្នាំ១៩៧៩មកម៉្លេះ។
ជួបជាមួយអ្នកយកព័ត៌មានទស្សនាវដ្តីសារព័ត៌មានសេរី
អ្នកស្រីហៀប ស អាយុ៥២ឆ្នាំ មានស្រុកកំណើត នៅភូមិម្រាមទាក
ឃុំជីរោទីពីរ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។
អ្នកស្រីជាជនចំណាកស្រុក ម្នាក់ដែលឆ្លងដែនទៅ
ប្រទេសថៃឆ្លងកាត់តាមច្រករបៀងមួយកន្លែង
នៅចំនុចខាងជើងច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត
បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា រូបគាត់រួមទាំងប្តី
ត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតដើរត្រាចចរគ្រប់ទិសទី
គ្មានគោលដៅពិតប្រាកដ រហូតមកដល់ពេលនេះបានធ្លាក់ខ្លួន
ធ្វើជាកម្មករ នៅប្រទេសថៃ
ទាំងប្រថុយប្រថានផ្សងនិងគ្រោះថ្នាក់គឺដើម្បីក្រពះ។
អ្នកស្រីបន្តទៀតថាគាត់មានដីចំនួន២០០ម៉ែត្របួនជ្រុង
ស្ថិតនៅក្នុងភូមិកំណើតខាងលើ ជាប្រភេទដី លំនៅដ្ឋានផ្ទះ
និងដីស្រែចំការ រស់នៅដល់ឆ្នាំ១៩៩៦ស្រាប់តែលោក អ៊ិន
ស៊ីដារ៉ា មេកងពលលេខ៤ចំណុះ យោធភូមិភាគទី២
បានប្រើកម្លាំងទាហាន
កំទេចផ្ទះសំបែងរបស់គាត់យ៉ាងអយុត្តិធម៌បំផុតបណ្តាលអោយរូបគាត់
និងគ្រួសារ ផ្សេងទៀតចំនួន
បីគ្រួសារខ្ទាត់ព្រាត់ពីលំនៅដ្ឋានទាំងទឹកភ្នែក។
ក្រោយពីកើតហេតុស្រី្តរងគ្រោះ
បានប្តឹងទៅគ្រប់អង្គការស្ថានប័ណ្ណទាំងអស់
ទាំងក្នុងនិងក្រៅរដ្ឋាភិបាល ក្នុងនោះជនរងគ្រោះ
បានយកពាក្យបណ្តឹងជូនដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយផ្ទាល់ ដៃទៀតផងក្នុងអំឡុង លោកហ៊ុន សែន
ចុះទៅសម្ភោធស្ពានទន្លេបិទ ខេត្តកំពង់ចាម ប៉ុន្តែគ្មានលទ្ឋផល
អ្វីឡើយរហូតមកដល់សព្វថ្ងៃ។
អ្នកស្រីហៀប ស បន្តទាំងអួលដើម កថា
មានតែឆ្លងដែនចូលប្រទេសថៃតែប៉ុណ្ណោះ ទើបអាចរស់បាន
បើនៅក្នុងស្រុកខ្មែរយើង ដីផ្ទះក៏ត្រូវគេរំលោភយក
ហើយគ្មានអ្នកជួយដោះស្រាយ ទុកអោយរាស្រ្តក្រីក្រ រងទុក្ខ
តើអោយពួកគាត់សង្ឃឹមលើអ្វីទៀត៕
1 comment:
We should retaliate with this robber take all what he had and ask him how does he feel? M heart go out to this lady and millions of khmers like her.You're going to be ok,be patient,god loves you.
Post a Comment