ដោយ៖
ប៉ាង សុខឿន
ថ្ងៃទី២៦
ខែតុលា ឆ្នាំ២០១២
បើយើងនៅចាំលោក ហ៊ុន សែនបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយយួននៅថ្ងៃ ទី១០ ខែតុលាឆ្នាំ២០០៥ ជាសន្ធិ សញ្ញាធ្វើឲ្យរស់ឡើងវិញនូវសន្ធិសញ្ញាខុសច្បាប់ឆ្នាំ ១៩៨២, ១៩៨៣, និង១៩៨៥ ដែលជាសន្ធិសញ្ញាផ្ទុយនឹងសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ជារួមវាជាសន្ធិសញ្ញាធ្វើឲ្យខ្មែរបាត់ដី បាត់កោះ និង បាត់សមុទ្រទៅប្រទេសយួន។
បើយើងនៅចាំលោក ហ៊ុន សែនបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយយួននៅថ្ងៃ ទី១០ ខែតុលាឆ្នាំ២០០៥ ជាសន្ធិ សញ្ញាធ្វើឲ្យរស់ឡើងវិញនូវសន្ធិសញ្ញាខុសច្បាប់ឆ្នាំ ១៩៨២, ១៩៨៣, និង១៩៨៥ ដែលជាសន្ធិសញ្ញាផ្ទុយនឹងសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ជារួមវាជាសន្ធិសញ្ញាធ្វើឲ្យខ្មែរបាត់ដី បាត់កោះ និង បាត់សមុទ្រទៅប្រទេសយួន។
ក្នុងគ្រានោះលោក ហ៊ុន សែន បានទៅចុះហត្ថលេខាស្ងាត់ៗ
ដោយមិនបានពិក្សាជា មួយគណ បក្សប្រឆាំង និងរដ្ឋសភាឡើយ។
វាហាក់បីដូចជាទឹកដីនេះជាកម្មសិទ្ធ ផ្តាច់មុខរបស់លោក ហ៊ុន សែន។ នៅពេលនោះ
ទោះបីជាសន្ធិ សញ្ញាបំពេញបន្ថែមត្រូវបានគាំទ្រដោយសភា និងព្រឹទ្ធសភា ដែលមានសមាជិកភាគច្រើន
មកពីគណបក្សប្រជាជននិង ត្រូវបានឡាយព្រះហត្ថលេខា
ដោយ ព្រះ មហាក្សត្រដោយការគម្រាមកំហែងក៏ដោយ ក៏លោក ហ៊ុន សែន នៅតែមិនស្ងប់ចិត្តដែរ
ព្រោះ កាលនោះអតីតព្រះមហាក្សត្រ ព្រះបីតាជាតិ នរោត្ត សីហនុ
ត្រូវបានតែងតាំងជាព្រះប្រធាន "ក្រុមប្រឹក្សាជាន់ខ្ពស់ស្តីអំពីកិច្ចការព្រំដែន"
នៅឡើយ។ លោក ហ៊ុន សែនមិនចង់ឲ្យទ្រង់ធ្វើ់ ជាព្រះប្រធានទេ ព្រោះវា អាចធ្វើឲ្យកិច្ចការរបស់គាត់បរាជ័យ។
ហេតុដូច្នេះហើយបាន ជាលោក ហ៊ុន សែន គម្រាម រំលាយ របបរាជានិយមចោល ម្តងហើយម្តងទៀតដើម្បីដាក់សម្ពាធទ្រង់ជា ពិសេសឲ្យព្រះ
មហាក្សត្រ សីហមុនី ទ្រង់ ព្រមឡាយព្រះហស្ថលេខាលើ សន្ធិសញ្ញាបំពេញ បន្ថែមនោះ។ ជាពិសេសគាត់បានគម្រាមជាសាធា
រណៈ នៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០០៥ នៅ ពេល ចែកសញ្ញាប័ត្រ
ដល់និស្សិតសលកវិទ្យាល័យនិតិសាស្រ្តនិង សេដ្ឋកិច្ច ក្រៅពីនេះ គាត់ក៏ បាន លើកពីការគម្រាមនេះក្នុងជំនួបរបស់ខ្លួនជាមួយ
ប្រទេស ផ្តល់ជំនួយដែរ ជាពិសេសជា មួយអ្នកការទូតសហគមន៍អឺរ៉ុប ដែលការគ្រាមនោះមានបរិយាយដូចខាងក្រោមនេះ។
អ្នកការទូតសហគមន៍អឺរ៉ុបម្នាក់បានផ្តល់ពត៌ដូចតទៅបន្ទាប់ ពីគាត់បានចូលរួមប្រជុំជា មួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិ ភូសហគមន៍អឺរ៉ុបនៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៥ នៅទីក្រុង ភ្នំពេញ។ លោក ហ៊ុន សែនបានចំ ណាយ ពេលប្រហែលជាមួយ ម៉ោង«ទេសនា» ដាក់អ្នកការទូតបច្ចឹមប្រទេសពី មូលហេតុផ្ទុយ នឹងរដ្ឋធម្មនុញ្ញ ប្រសិនគេផ្តល់អំណាចបន្ថែមទៀត ទៅឲ្យអតីតព្រះ មហាក្សត្រព្រះបីតាជាតិ នរោត្តម សីហនុ ជាប្រធាន"ក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ ស្តីអំពី កិច្ចការព្រំដែន"។ អ្នកការទូតទាំងនោះ មិន សាកសួរឬចង់ដឹងពីបញ្ហានោះទេ ហើយពួកគេ បាន ផ្តោតអារម្មណ៍ តែបញ្ហាថាតើលោក ហ៊ុន សែន កំពុង ធ្វើអ្វីរឿងនិទ្ទណ្ឌភាព អំពើពុករលួយ និងបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត ដូចជាបញ្ហាសិទ្ធិកាន់កាប់ដីធ្លីដែលកើត មានឡើងមិនឈប់ឈរ ជាដើម។
ប៉ុន្តែលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងបញ្ហាទាំងនោះទេ។ គាត់បានប្រាប់ អ្នកការទូតទាំង នោះថា គាត់ពិតជាស្អប់ អតីតព្រះមហាក្សត្រ ព្រះបីតាជាតិ នរោត្តម សីហនុ ណាស់ ដោយគាត់ មិនអាចបញ្ជា លើ ទ្រង់បានថាមិនឲ្យដាក់រាជ្យ កាលពីខែតុលា ឆ្នាំ២០០៤។ លោក ហ៊ុន សែន បានបន្តទៀតថាគាត់ បាន ជជែក គ្នាជាមួយព្រះអង្គម្ចាស់ នរោត្តមរណរិទ្ធ នៅពេលនោះហើយ បានឯកភាពគ្នា ទទួលយក ព្រះ អង្គ ម្ចាស់ សីហមុនី ឡើងគ្រងរាជ្យ។ គាត់ថា ស៊ីហមុនី ពេលនេះ ជាស្តេចល្អដែលបាននាំមកនូវស្ថេរភាព ដល់របបរាជានិយមវិញ។ លោក ហ៊ុន សែន ក៏បានរំលឹក ដល់អ្នកការទូតសហគមន៍អឺរ៉ុបផងដែរថា នៅ បារាំង គេបាន កាត់ក្បាល ស្តេចដោយសារតែ មិនទទួលស្គាល់បដិវត្តន៍។ នៅថៃស្តេចត្រូវតែ ទទួលយក បដិវត្តន៍ហើយក្លាយខ្លួនជាក្សត្រ អាស្រ័យ នឹងរដ្ឋធម្មនុញ្ញ ហើយនៅ កម្ពុជាបើក្សត្រមិនអាស្រ័យនឹង រដ្ឋធម្មនុញ្ញ កម្ពុជាត្រួវតែដូរ ទៅជាសាធារណរដ្ឋ។
“នេះមិនមែនជាប្រទេសនេប៉ាល់ទេ ជាកន្លែងដែលស្តេចមានអំណាចទាំងអស់។ ខ្ញុំនឹងមិនអនុញ្ញាតិ ឲ្យ នណាម្នាក់ប្រកួតប្រជែងនឹងអំណាចរបស់ខ្ញុំឡើយ» លោក ហ៊ុន សែន បញ្ជាក់។ ការគម្រាម លុប បំបាត់ របបរាជានិយមស្របច្បាប់និងទន់ ខ្សោយរបស់កម្ពុជានេះបានបង្ហាញ ពីការដាក់ សម្ពាធដ៏ខ្លាំង មួយ ដែល លោក ហ៊ុន សែន បានដាក់ទៅលើអតីតព្រះមហាក្សត្រព្រះវីរៈបីតាជាតិ រោត្តម សីហនុ ដើម្បី កាត់ បន្ថយ ឥទ្ធពលរបស់ទ្រង់ដែលអាចប៉ះពាល់ដល់អំណាចដាច់ខាតរបស់ គាត់។
ចាប់តាំងពីពេលបង្កើតឲ្យមានរបបរាជានិយមឡើងវិញនាឆ្នាំ១៩៩៣មក លោក ហ៊ុន សែន បាន ដើរតួរនាទី ប្រៀបបានជាព្រះ មហាក្សត្រពិតៗនិងមានអំណាច ដាច់ខាត ដូចគ្នាទៅនឹង មេដឹកនាំ អ៊ីតាលី ម៊ូសូលីនី ជា មួយនឹងក្សត្រស្របច្បាប់ និងទន់ខ្សោយចុងក្រោយ បង្អស់របស់អ៊ី តាលីអញ្ចឹងដែរ។
ជារួមលោក ហ៊ុន សែន នឹងរំលាយរបបរាជានិយមចោល ភ្លាមបើរបបនេះមិនបម្រើផលប្រយោជន៍ នយោបាយ របស់គាត់ ព្រោះជនកុម្មុយនីស្តមិនដែល ស្រ ឡាញ់របបរាជានិយមឡើយ។
1 comment:
Hun shit didn't want anyone to rules but his families,his sons and inlaws connected like spider webs all around Cambodia these days.These network of webs will desolve like Sadam husien of Iraq or Qafafi of Lybia one day in the future,hun sen will flee to Srok Yuon again this time Yuon spare his life no more.
Spider
Post a Comment