ដោយ៖មាស មុន្នី
Thursday 13 September 2012 -Free Press Magazine
គណបក្សប្រឆាំងចំនួនពីរក្នុងប្រទេសកម្ពុជា គឺ ណបក្សសមរង្ស៊ី
និង
គណបក្សសិទ្ធិមនុស្សនាថ្ងៃព្រហស្បតិ៏នេះបានដាក់លិខិតស្នើសុំជួប
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឬ
តំណាងដើម្បីធ្វើការពិភាក្សាពីបញ្ហាធ្វើកំណែទម្រង់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
លិខិតដែលមានចុះហត្ថលេខាងដោយប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក
គង់ គាំ និង ប្រធានគណបក្សសិទ្ធិមនុស្សលោក កឹម សុខា បានលើកឡើងថា ”
យើងខ្ញុំសុំជួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឬ តំណាង
ក្នុងគោលបំណង ពិគ្រោះយោបល់ពិភាក្សា រកឯកភាពជាតិ
ដើម្បីឲ្យការបោះឆ្នោតនៅប្រទេសយើង
ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌
ព្រមទាំងធ្វើឲ្យគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលជាតិ និង
អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋអាចទទួលយកបាន”។
លិខិតនេះបានធ្វើឡើងបន្ទាប់ពីសំណើរបស់គណបក្សសង្រ្គោះជាតិ
ដែលជាសម្ព័ន្ធនៃគណបក្សប្រឆាំងទាំងពីរ
ដែលទាមទារឲ្យមានការផ្លាសប្ដូរសមាសភាព គ.ជ.ប
ត្រូវបានច្រានចោលដោយក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រសប្ដាហ៏
កន្លងទៅ ។ ដោយលោក ស ខេង បានបញ្ជាក់នៅក្នុងលិខិតតបនោះថា ”
សំណើនឹងអាចប៉ះពាល់ដល់ស្ថិរភាព និង
រាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជាតិខាងមុខ..” ៕
No comments:
Post a Comment