A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 29 September 2012

Khmer Krom Federation discusses human rights abuses by Vietnam with U.S officials ខ្មែរ​កម្ពុជា​ក្រោម​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សភា​អាមេរិក​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

ដោយ ម៉ៅ សុធានី 2012-09-29  Radio Free Asia
Listen to audio here.

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​កញ្ញា បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ នៃ​សភា​អាមេរិក ទទួល​បន្ទុក​ផ្នែក​គណៈកម្មការ​សិទ្ធិ​មនុស្ស ថំ ឡែនថុស៍ (Tom Lantos Human Rights Commission of US Congress) និង​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​សាសនា និង​វប្បធម៌ មក​លើ​ព្រះសង្ឃ និង​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម។
នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រាន់ ម៉ាន់រិន មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​នោះ តំណាង​ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​សមាជិក​សភា និង​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ពី​ព្រឹត្តិការណ៍​ចុង​ក្រោយ​ដែល​អាជ្ញាធរ​វៀតណាម បាន​ធ្វើ​បាប និង​គាប​សង្កត់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រស់នៅ​ប្រទេស​វៀតណាម។
លោក ត្រាន់ ម៉ាន់រិន៖ «យើង​ប្រាប់​គេ​ពី​ស្ថានភាព​ទូទៅ​ថ្មីៗ នៅ​ខ្មែរ​កម្ពុជា​ក្រោម មាន​ករណី ៣ថ្មីៗ។ ទី១ ករណី​លោក​នៅ​វត្ត​តាសេក ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បង្ខំ​ឲ្យ​សឹក តែ​លោក​អត់​ព្រម​សឹក។ ទី២ លោក ងៀ សន ដែល​យួន​ចោទ​ថា​បាន​រំលោភ​យាយ​ជី​ម្នាក់ អាយុ​ជិត ៧០ឆ្នាំ នៅ​វត្ត។ ទី៣ លោក ចៅ ហេន ដែល​ទើប​រួច​ពី​គុក ដោយ​សារ​លោក​ឈឺ​ធ្ងន់ ទើប​ខ្លាច​ស្លាប់​ក្នុង​គុក ទើប​លែង​លោក»
លោក ត្រាន់ ម៉ាន់រិន បន្ត​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រុម​របស់​លោក​បាន​ជួប​ជាមួយ​សហប្រធាន នៃ​គណៈកម្មការ​ផ្នែក​សិទ្ធិ​មនុស្ស ថំ ឡែនថុស៍ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ។ លោក​ថា គណៈកម្មការ​នេះ​បាន​ទទួល​ស្គាល់​សកម្មភាព​រំលោភ​បំពាន​របស់​អាជ្ញាធរ​ វៀតណាម។ មន្ត្រី​ទាំង​នោះ បាន​សន្យា នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត អំពី​ស្ថានភាព​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។
លោក ត្រាន់ ម៉ាន់រិន៖ «យើង​នៅ​សង្ឃឹម​ដែរ​ថា អ្នកស្រី​តំណាង​ឲ្យ​ខាង​គណបក្ស​សាធារណៈ គាត់​ថា​សព្វថ្ងៃ​នេះ យួន​ដើរ​បញ្ច្រាស​ទិស មាន​ន័យ​ថា បញ្ច្រាស​ពី​ប្រជាធិបតេយ្យ មក​ផ្តាច់​ការ​វិញ។ លោក ហ្វ្រែន ហ្វូល (Frank Wolf) បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ ដោយ​សារ​តែ​ធ្វើ​កិច្ចការ​មិន​បាន​ល្អ។ ដូច​នេះ​ហើយ គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​សភាពការណ៍​សព្វថ្ងៃ ដែល​រដ្ឋាភិបាល​យួន​កំពុង​ធ្វើ​ទៅ​លើ​ដល់​ជន​ជាតិ​ដើម។ គេ​មាន​ឱកាស គេ​នឹង​រៀបចំ​ឲ្យ​ខាង​ជន​ជាតិ​ដើម ធ្វើ​កិច្ច​ប្រជុំ​មួយ ដើម្បី​ជម្រាប​ទៅ​រដ្ឋសភា ឲ្យ​បាន​ដឹង​ពី​ស្ថានភាព​ការ​រំលោភ​សិទ្ធិ​ទាំង​នោះ»
ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​កញ្ញា នោះ​ដែរ មន្ត្រី ៤នាក់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ស្នើសុំ​ឲ្យ​គណៈកម្មការ​ផ្នែក​ថវិកា នៃ​សភា​អាមេរិក លៃលក​បែង​ចែក​ថវិកា​ផ្នែក​សិក្សាធិការ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​គម្រោង​ថវិកា​ដល់​ប្រទេស​វៀតណាម។
មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ជួប​ពិភាក្សា​ផង​ដែរ​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។
លោក ត្រាន់ ម៉ាន់រិន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រការ​ដែល​ក្រុម​លោក​ជួប​ប្រជុំ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ដឹង​ច្បាស់​អំពី​ព្រឹត្តិការណ៍​ចុង​ក្រោយ ដែល​អាជ្ញាធរ​វៀតណាម នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជន​ជាតិ​ដើម៖ «ក្រសួង ​ការ​បរទេស​នឹង​រៀបចំ​ទៅ​ក្រុង​ហាណូយ ទៅ​ចរចា​ខាង​សិទ្ធិ​មនុស្ស​ក្នុង​មួយ​ឆ្នាំ​ម្តង។ ប៉ុន្តែ​លើក​នេះ គេ​ដាច់​ខាត​នឹង​លើក​ករណី ចៅ ហេន មក​និយាយ គឺ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ។ រឿង​មួយ​ទៀត គឺ​លោក​នៅ​ខាង​វត្ត​តាសេក ដែល​មេគណ​ត្រូវ​បាន​រដ្ឋ​អំណាច បញ្ជា​ឲ្យ​លោក​សឹក»
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រំលោភ​បំពាន​នេះ​ដែរ។ អង្គការ​នេះ​ចាត់​ទុក​ថា អំពើ​ឃោរឃៅ​របស់​អាជ្ញាធរ​វៀតណាម ដែល​បាន​ធ្វើ​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នោះ មិន​ត្រូវ​បាន​គេ​ផ្ដន្ទាទោស​ឡើយ។ លើស​ពី​នេះ​ទៀត អង្គការ​នេះ​បាន​ចាត់​ទុក​ប្រទេស​វៀតណាម ជា​ប្រទេស​មួយ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​អាស៊ី​អាគ្នេយ៍៕

1 comment:

Anonymous said...

Go ! Khmers krom goes!...If there were oppression,there were struggles to be freed as well.Your struggled were all khmers struggled...