A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 September 2012

Intelligence from Hun Sen's Tuol Krosaing Compound: Hun Sen had planned to kill off Chea Sim-Sar Kheng's faction

ព័តមានពីទួលក្រសាំង៖ រឿងខេត្តក្រចេះជាអន្ទាក់កំទេច ស ខេង សំលាប់ក្រុម ជាស៊ីម បង្ហើយ ក្រៅពីការបង្រ្កាបអ្នកប្រឆាំងនឹងរបប ហ៊ុន សែន


By The Internal
យើងបានដឹងហើយថា បក្សប្រជាជនមានពីរក្រុមប្រឆាំងគ្នាគឺក្រុមលោក ជា ស៊ី
ម និង ក្រុម លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានបំបាក់ក្រុមលោក ជា ស៊ីម ជាបន្តបន្ទាប់។ជាក់ស្តែង ដូចជាដកតំណែង លោក កែ គីមយ៉ាន ចាប់លោក ម៉ក់ តារា ចាប់ក្រុមទីប្រឹក្សា និងប្រធានអង្គរក្ស លោក ជា ស៊ីម ដាក់គុក ម្តងមួយៗ រហូតដល់ក្រុមលោក ជា ស៊ីម នៅសល់តែលោក ជាស៊ីម និងលោក ហេង សំរិន ជាអ្នកមានគ្មានអំណាច ហើយក្នុងក្រុមនេះមានតែលោក ស ខេង តែម្នាក់គត់ដែលនៅ​មានអំណាច។ ពេលនេះសូម្បី តែមេអង្គរក្សរបស់លោក ជា ស៊ីម ក៏ជាមនុស្សនៅក្នុងកងអង្គរក្សរបស់ លោក ហ៊ុន សែន ដែរ។ 

ពេលនេះនៅតែ លោក សខេង ម្នាក់ប៉ុណ្ណោះ ដែល លោក ហ៊ុន សែន ត្រូវកំទេច។ មូលហេតុ ដើម្បីដាក់ទោសលោក​ ស ខេង គឺគេបានរៀបចំរួចហើយ នេះបើតាមព័ត៌មានពីផ្ទៃក្នុងស្និទ្ធនិងកងអង្គរក្សនិងចារកម្មរបស់ លោក ហ៊ុន សែន។ ពោលគឺ​រឿងទាក់ទងនឹងការបង្រា្កបប្រជាជននៅខេត្តក្រចេះ ដែលចោទថាប្រជាជន ចង់ធ្វើអបគមន៍។ ក្នុងការបង្រ្កាបនោះ គឺមាន​កុមារីម្នាក់អាយុ១៤ ឆ្នាំ ឈ្មោះ ហេង ចិន្តា ត្រូវបានសំលាប់ នឹង មនុស្សមួយចំនួនទៀតត្រូវបានរងរបួស និងចាប់ចង។ ក្នុងពេលនោះដែរលោក ស ខេង ក៏បាននិយាយថា ការសំលាប់ក្មេងស្រី នោះគឺជារឿងត្រឹមត្រូវ ហើយវាជាការចាំបាច់ ដែលត្រូវតែបង្រ្កាប។ 

ការបង្រ្កាបនោះ គឺតស្ថិតនៅក្រោមបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលមានលោក ស ខេង ជាអ្នកបញ្ជា។ លោក ហ៊ុន សែន បានប្រើវីធីសាស្រ្តព្រួញមួយបាញ់បានសត្វបី មិនត្រឹមតែសត្វពីរទេ។ពោលគឺ ៖ ១) បង្រ្កាបអ្នកប្រជាធិបតេយ្យ ដោយចាប់ លោក ម៉ម សូណង់ដូ, ២) បង្រ្កាបនិងធ្វើជាការព្រមានដល់ប្រជាជនដែលតែងតែតវ៉ារឿងដីធ្លីប្រឆាំង​ នឹងនយោបាយ​ដីសម្បទាន​សេដ្ឋកិច្ចរបស់គាត់, និង៣) ក្នុងករណីមានការដាក់សម្ពាធខ្លាំងពីអន្តរជាតិនិងការតវ៉ាខ្លាំងពី​ ប្រជាជនទាមទារ​រកយុត្តិធម៌ឲ្យក្មេងស្រី និងមានការរិះគន់បញ្ហាប្រព័ន្ធយុត្តិធម៌ធ្ងន់ធ្ងរនៅកម្ពុជា លោក ហ៊ុន សែន នឹងដាក់ទោសលើលោក ស ខេង។ បើលោក ស ខេង ប្រឆាំង គាត់នឹងមានទោសធ្ងន់ធ្ងរ តែបើលោក ស ខេង ទន់ភ្លន់ដាក់លោក ហ៊ុន សែន ដូចលោក កែ គីមយ៉ាន គាត់នឹងអាចមានទោសត្រឹមតែដកចេញពីតំណែង និងឲ្យកាន់តំណែងនៅកន្លែងផ្សេង​ដែលមិន គំរាមកំហែងដល់ក្រុមខ្លួន។ ពេលនោះលោក ហ៊ុន សែន ចំណេញទាំងសំលាប់ក្រុម លោក ជា ស៊ីម និង បានការគាំទ្រពី ប្រជាជន និងអន្តរជាតិថែមទៀត។ 

ចំពោះរឿងនេះតើបងប្អូនមានឆ្ងល់ទេ ហេតុអ្វីបានជាការបង្រ្កាបនេះ លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទែជាអ្នកធ្វើ ទៅវិញដោយ យកប៉ូលីសជាង១០០០នាក់ទៅបង្រ្កាប? បើសិនវាជារឿងអបគមន៍ពិតមែន ក្រសួងដែលត្រូវចុះទៅបង្រ្កាប គឺក្រសួងការពារជាតិ តែមិនមែនក្រសួងមហាផ្ទែទេ។ ដូច្នេះបងប្អូនអាចយល់ពីកិច្ចកលក្នុងរឿងនេះបាន។

ចំពោះអ្នកស្នងតំណែង លោក ស ខេង តាមអ្នកផ្តល់ព័ត៌មាននោះនិយាយថា អាចមានមនុស្សពីរនាក់ឡើងស្នងតំណែង លោក ស ខេង គឺ អាចជាលោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ ត្រូវជាក្មួយប្រសារ និងជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន និងលោក ប៉ុល សារឿន 
ជាអគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន ។


ទាក់ទងនឹងរឿងនេះគេមិនដឹងថា ក្រុមរបស់លោក ជា ស៊ីម នឹងត្រៀមអ្វីដើម្បីទប់ទល់ល្បិចរបស់ក្រុមលោក ហ៊ុន សែន នោះទេ។ អ្នកផ្តល់ព័ត៌មាននោះក៏បាននិយាយដែរថា បើក្រុមលោក ជា ស៊ីម អស់អំណាចទាំងស្រុងហើយ ក្រុមលោក ហ៊ុន សែន នឹង មិនខ្លាចអ្វីទៀតទេដោយពួកគេអាចនឹងអាចធ្វើព្យុះធ្វើភ្លៀងបានតាមចិត្តនៅកម្ពុជា។

11 comments:

Anonymous said...

I think this information has some credibility. Hun Sen is a very smart but cunning politician. He has killed off political career of many of his opponents- Pen Sovan, Ranariddh, Rainsy, Ke Kim Yan and now, bit by bit he will finish off Chea Sim's and Sar Kheng's political career soon.

But, remember this: he who play by the sword will die by the sword. Hun Sen, who did a lot of bad things to his political opponents, will be met with a violent death one day when his victims retaliate.

Anonymous said...

I agree with on this one:Just look at Sadam Husien of Iraq,Kadafi of Lybia,these dictators lived by the sword,played by the sword,died violently by their opponent,one day Hun sen will meet the same fate as his comrades above mention.

Agree....

Anonymous said...

Yes, its sound right because lately they putting many of Chea Sim aid in jail for corruption or accused them of dealing drugs.I forgot the name of those officers.Wait n'C !!!!

Anonymous said...

i didn't believe this articles, liar.,
no such evident support this articles

if so, proof it to public,,,

Anonymous said...

Proof to the public so Cpp clans will cut their head off right!? Its must be true some how...No one wants to play with fire,its will gets burns!

Anonymous said...

to show evident documents only to public.,

even so, i still don't believe its.. liar,,

Anonymous said...

Frankly I cannot imagine this kind of politics of rumours and fabrications within truly a democratic party or a democratic society. Unless you are practicing underground guerilla, there should be no place for this kind of tactic in a truly democratic party. Maybe I am not a politician, but I rather prefer having a party with a good platform with respected leaders who teach by examples and who are respectful to all the countrymen. Leading does not necessary mean putting oneself on top of the world and spreading shameless lies. It is just another kind of violence and undemocratic manners.

Anonymous said...

In the way we've seen Hun Sen toppled his rivals and opponents in the past, this kind of claim has some merits. Just look at the way he ousted and killed his opponents in the past- Pen Sovan, Ranariddh, Ke Kim Yan, Sam Rainsy, Chea Sim and now Sar Kheng and so on and so on....

Anonymous said...

I believe that is true,because Hun cent is a crooked politician taught by Yuon his master,the longer Hun cent is on power the better chance that Yuon can steals our territories,because Hun cent owed Youn gratitude for saving his life.

Its true! Also Hun cent is Dumb's politician easy for Yuon to used him.If Hun cent quit he'll dies by yuons'hand,to stay alive Hun cent did anything he can,elimination anyone in his way.Nothing is news about this plots news tactics of Hun cent.What'd you do if you were Hun cent? Put yourself in his shoes?

Hunsi

Anonymous said...

Sar Kheng and Chea Sim are Khmer politicians. Killing off both of these guy will have two less khmer politicians. Why would khmer kill khmer? Perhaps I am very niave.

LoveKhmer

Anonymous said...

ខ្មែរណាក៏ចង់ធ្វើធំដែរពីព្រោះអាចក្លាយជាអ្នកមាន
នឹងអាលជាន់ករជិៈជាន់ខ្មែរគ្នាឯង

សព្វថ្ងៃនេះមានពួកអាចក់អាចែមជាច្រើនកំពុងតែ
លេបទឹកមាត់ស្រក់ទឹហមាត់ចង់ស៊ីដុល្លា​ស្រុកខ្មែរ
ដូចឆ្កែអង្គុយក្នុងឡានអើតក្បាលតាមបង្អួច។