ទស្សនៈជុំវិញការផ្ទេរតំណែងលោក ទូច ណារ៉ុថ
ដោយ ម៉ៅ សុធានី 2012-09-30 Radio Free Asia
ប្រភពព័ត៌មាន និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានឲ្យដឹងថា
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ
ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ផ្ទេរតំណែងទៅធ្វើការនៅក្រសួងមហាផ្ទៃ វិញ កាលពីថ្ងៃសៅរ៍ ទី២៩
ខែកញ្ញា។
លោក ជួន សុវណ្ណ ជាអគ្គស្នងការរងនគរបាលជាតិ នឹងត្រូវទទួលតំណែងជំនួសលោក ទូច ណារ៉ុថ។
មន្ត្រីអង្គការសង្គមស៊ីវិលខ្លះនៅកម្ពុជា
បានសំដែងការសោកស្ដាយចំពោះការផ្ទេរតំណែងលោក ទូច ណារ៉ុថ
ស្នងការនគរបាលរាជធានីភ្នំពេញ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត
មានប្រសាសន៍ថា
គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃការផ្ទេរតំណែងនេះទេ។
ប៉ុន្តែលោកសង្ឃឹមថា ស្នងការនគរបាលរាជធានីថ្មី លោក ជួន សុវណ្ណ
នឹងបន្តសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលដូចដែលលោក ទូច
ណារ៉ុថ បានធ្វើកន្លងមក។
លោក អំ សំអាត៖ «បើសិនឋានៈគាត់ជាប្រធាននាយកដ្ឋាន
គឺវាធំជាងមុនដែរ។ ប៉ុន្តែយើងស្ដាយតួនាទីគាត់ដែលនៅជាស្នងការ
គឺយើងធ្វើការកន្លងមកជាមួយគាត់ដោយមានកិច្ចសហការល្អជាមួយគ្នា។
យើងសង្ឃឹមថា ស្នងការថ្មីនេះ អាចសហការល្អដូចលោក ទូច ណារ៉ុថ
ឬក៏អាចធ្វើការស្និទ្ធស្នាលជាមួយគ្នាបន្តទៅទៀត…»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺពីលោក ទូច ណារ៉ុថ
បានទេ ចំពោះការផ្ទេរតំណែងលោកនេះ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា
ការផ្លាស់ប្ដូរតំណែងលោក ទូច ណារ៉ុថ ជំនួសដោយលោក ជួន សុវណ្ណ
នៅពុំទាន់ប្រកាសផ្លូវការនៅឡើយទេ។
អត្ថបទចុះផ្សាយរបស់កាសែតក្នុងស្រុកមួយចំនួន កាលពីថ្ងៃសៅរ៍
ទី២៩ ខែកញ្ញា បានឲ្យដឹងថា
ការប្ដូរតំណែងស្នងការនគរបាលរាជធានីភ្នំពេញនេះ
ធ្វើឡើងកាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍
លោក មឿន តុលា បានមានប្រសាសន៍ថា លោក ទូច ណារ៉ុថ
ស្នងការនគរបាលរាជធានីភ្នំពេញ
សហការបានល្អជាមួយមន្ត្រីសង្គមស៊ីវិលកន្លងមក។
លោក មឿន តុលា បន្តថា លោក ទូច ណារ៉ុថ
ប្រកាន់ខ្ជាប់នូវគោលជំហរអហិង្សា
និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី
ដោយលោកមិនអនុញ្ញាតឲ្យក្រុមប៉ូលិសប្រព្រឹត្តអំពើហិង្សាបង្ក្រាបលើ
ប្រជាពលរដ្ឋរាប់រយនាក់
ដែលបាននាំគ្នាមកតវ៉ាអំពីរឿងកាត់សេចក្ដីលោក ម៉ម សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ
កាលពីពាក់កណ្ដាលខែកញ្ញា កន្លងមកនេះ។
លោក មឿន តុលា បន្តថា សង្គមស៊ីវិលកំពុងតាមដានស្វែងរកការពិតនៅពីក្រោយការផ្ទេរតំណែងរបស់លោក ទូច ណារ៉ុថ។
លោកថា ជាទូទៅការផ្ទេរ ឬផ្លាស់តំណែងមន្ត្រីណាមួយក្នុងជួររដ្ឋាភិបាល តែងតែមានមូលហេតុ៖ «ជា
ទូទៅមានពេលខ្លះ ដែលជាការដាក់ទណ្ឌកម្ម ឬការដកនរណាមួយ
មើលទៅក្នុងផ្លូវការដូចគេដំឡើងឋានៈអ៊ីចឹង ដូចជាពីស្នងការ
ទៅជារដ្ឋលេខា ឬប្រធាននាយកដ្ឋាន ដូចជាឡើងឋានៈ។
តែក្នុងលក្ខខណ្ឌនៃការអនុវត្ត គឺថា
ដូចជាការដកតំណែងហ្នឹងគាត់គ្មានអំណាច
គាត់មិនមានឱកាសធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ ឬដៃគូផ្សេងៗ…»។
ពាក់ព័ន្ធនឹងបញ្ហាផ្ទេរតំណែងលោក ទូច ណារ៉ុថ នេះ
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី គង់ ចន្ថា
មានប្រសាសន៍បញ្ជាក់ថា លោក ទូច ណារ៉ុថ
មិនដែលយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាមទារ
និងតវ៉ារបស់ប្រជាពលរដ្ឋបឹងកក់រាប់រយនាក់
ដែលរងការបាត់បង់ដីធ្លីនោះឡើយ។
អ្នកស្រី គង់ ចន្ថា៖ «មនុស្សគាត់ ការងាររបស់គាត់ផ្ដាច់ការ
ដោយគាត់អត់យល់ប្រជាពលរដ្ឋ។ កន្លងមកពួកយើងតវ៉ា
សំពះអង្វរគាត់កុំឲ្យប្រើអំពើហិង្សាដល់ប្រជាពលរដ្ឋ
ប៉ុន្តែគាត់អត់ទេ
ពេលខ្លះគាត់ចេញបញ្ជាពីមាត់គាត់ផ្ទាល់ឲ្យយកឡានស្នងការមកដាក់
ប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្រាន់តែទាមទារផ្ទះសម្បែង។
តួនាទីរបស់គាត់ត្រូវតែមានដំណោះស្រាយណាមួយល្អ
ដើម្បីពិភាក្សាជាមួយពលរដ្ឋ ប៉ុន្តែគាត់អត់ទេ
គាត់បណ្ដោយឲ្យថ្នាក់ក្រោមគាត់ធ្វើបាបប្រជាពលរដ្ឋ
ចាប់ពលរដ្ឋយកទៅដាក់គុក…»។
អ្នកស្រី គង់ ចន្ថា មានសុទិដ្ឋិនិយមថា
ស្នងការនគរបាលរាជធានីភ្នំពេញថ្មី
នឹងយកចិត្តទុកដាក់អំពីសេចក្ដីត្រូវការចាំបាច់របស់ពលរដ្ឋដែល
កំពុងរងការបាត់បង់ផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់។
លោក ទូច ណារ៉ុថ បានកាន់តំណែងជាអគ្គស្នងការនគរបាលជាតិរយៈពេល ៧ឆ្នាំមកហើយ៕
5 comments:
RFA so stupid, on this news
in fact to replace staffs, is nothing new, to every country
Even their own staffs in DC, was replacing too.,
they 're changing for better society
for better services, better job performances,,
don't be dumb, stupid
RFA's big boss, needs to replaces dumb staff asap., for reporting
If the story is true, Hun Sen putting in the hardliners. This is very possible because he his police getting too soft on protesters.
1:48 AM
If you don't know, don't BARK !!!
9:42
so do u (dear) LOL ..
u didn't know the real fact
It sounds, they replace him by some one did not have a real background of Khmer descent (Chinese or Cham).
We might agree, when someone from us of Khmer, Chinese Khmer or Cham Khmer descents.
Post a Comment