A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 1 October 2012

Hun Sen sacked Gen. Touch Naroth because he protect Mam Sonando's supporters?

Hun Sen sacked Gen. Touch Naroth because he protect Mam Sonando's supporters?

ទស្សនៈ​ជុំវិញ​ការ​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ
ដោយ ម៉ៅ សុធានី 2012-09-30 Radio Free Asia

ប្រភព​ព័ត៌មាន និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​តំណែង​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា។

RFA/Sok Serey
លោក ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១២។
លោក ជួន សុវណ្ណ ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ នឹង​ត្រូវ​ទទួល​តំណែង​ជំនួស​លោក ទូច ណារ៉ុថ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​នៅ​កម្ពុជា បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទេរ​តំណែង​នេះ​ទេ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា ស្នងការ​នគរបាល​រាជធានី​ថ្មី លោក ជួន សុវណ្ណ នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ដែល​លោក ទូច ណារ៉ុថ បាន​ធ្វើ​កន្លង​មក។
លោក អំ សំអាត៖ «បើ​សិន​ឋានៈ​គាត់​ជា​ប្រធាន​នាយកដ្ឋាន គឺ​វា​ធំ​ជាង​មុន​ដែរ។ ប៉ុន្តែ​យើង​ស្ដាយ​តួនាទី​គាត់​ដែល​នៅ​ជា​ស្នងការ គឺ​យើង​ធ្វើ​ការ​កន្លង​មក​ជាមួយ​គាត់​ដោយ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា។ យើង​សង្ឃឹម​ថា ស្នងការ​ថ្មី​នេះ អាច​សហការ​ល្អ​ដូច​លោក ទូច ណារ៉ុថ ឬ​ក៏​អាច​ធ្វើ​ការ​ស្និទ្ធស្នាល​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត…»
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក ទូច ណារ៉ុថ បាន​ទេ ចំពោះ​ការ​ផ្ទេរ​តំណែង​លោក​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​តំណែង​លោក ទូច ណារ៉ុថ ជំនួស​ដោយ​លោក ជួន សុវណ្ណ នៅ​ពុំ​ទាន់​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ​ទេ។
អត្ថបទ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា ការ​ប្ដូរ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​បាន​ល្អ​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​កន្លង​មក។
លោក មឿន តុលា បន្ត​ថា លោក ទូច ណារ៉ុថ ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​អហិង្សា និង​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ប៉ូលិស​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ក្រាប​លើ ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ដែល​បាន​នាំ​គ្នា​មក​តវ៉ា​អំពី​រឿង​កាត់​សេចក្ដី​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុកឃ្មុំ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កន្លង​មក​នេះ។
លោក មឿន តុលា បន្ត​ថា សង្គម​ស៊ីវិល​កំពុង​តាម​ដាន​ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​ការ​ផ្ទេរ​តំណែង​របស់​លោក ទូច ណារ៉ុថ។
លោក​ថា ជា​ទូទៅ​ការ​ផ្ទេរ ឬ​ផ្លាស់​តំណែង​មន្ត្រី​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល តែងតែ​មាន​មូលហេតុ៖ «ជា ​ទូទៅ​មាន​ពេល​ខ្លះ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម ឬ​ការ​ដក​នរណា​មួយ មើល​ទៅ​ក្នុង​ផ្លូវ​ការ​ដូច​គេ​ដំឡើង​ឋានៈ​អ៊ីចឹង ដូច​ជា​ពី​ស្នងការ ទៅ​ជា​រដ្ឋ​លេខា ឬ​ប្រធាន​នាយកដ្ឋាន ដូច​ជា​ឡើង​ឋានៈ។ តែ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត គឺ​ថា ដូច​ជា​ការ​ដក​តំណែង​ហ្នឹង​គាត់​គ្មាន​អំណាច គាត់​មិន​មាន​ឱកាស​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ឬ​ដៃគូ​ផ្សេងៗ…»
ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ នេះ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ អ្នកស្រី គង់ ចន្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក ទូច ណារ៉ុថ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទាមទារ និង​តវ៉ា​របស់​ប្រជាពលរដ្ឋ​បឹង​កក់​រាប់​រយ​នាក់ ដែល​រង​ការ​បាត់បង់​ដីធ្លី​នោះ​ឡើយ។
អ្នកស្រី គង់ ចន្ថា៖ «មនុស្ស​គាត់ ការងារ​របស់​គាត់​ផ្ដាច់ការ ដោយ​គាត់​អត់​យល់​ប្រជាពលរដ្ឋ។ កន្លង​មក​ពួក​យើង​តវ៉ា សំពះ​អង្វរ​គាត់​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​គាត់​អត់​ទេ ពេល​ខ្លះ​គាត់​ចេញ​បញ្ជា​ពី​មាត់​គាត់​ផ្ទាល់​ឲ្យ​យក​ឡាន​ស្នងការ​មក​ដាក់​ ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​គ្រាន់​តែ​ទាមទារ​ផ្ទះ​សម្បែង។ តួនាទី​របស់​គាត់​ត្រូវ​តែ​មាន​ដំណោះស្រាយ​ណា​មួយ​ល្អ ដើម្បី​ពិភាក្សា​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​គាត់​អត់​ទេ គាត់​បណ្ដោយ​ឲ្យ​ថ្នាក់​ក្រោម​គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ ចាប់​ពលរដ្ឋ​យក​ទៅ​ដាក់​គុក…»
អ្នកស្រី គង់ ចន្ថា មាន​សុទិដ្ឋិនិយម​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី នឹង​យក​ចិត្ត​ទុក​ដាក់​អំពី​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ​ដែល​ កំពុង​រង​ការ​បាត់បង់​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគាត់។
លោក ទូច ណារ៉ុថ បាន​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​រយៈពេល ៧​ឆ្នាំ​មក​ហើយ៕

5 comments:

Anonymous said...

RFA so stupid, on this news
in fact to replace staffs, is nothing new, to every country

Even their own staffs in DC, was replacing too.,

they 're changing for better society
for better services, better job performances,,

don't be dumb, stupid

RFA's big boss, needs to replaces dumb staff asap., for reporting

Anonymous said...

If the story is true, Hun Sen putting in the hardliners. This is very possible because he his police getting too soft on protesters.

Anonymous said...

1:48 AM
If you don't know, don't BARK !!!

Anonymous said...

9:42
so do u (dear) LOL ..
u didn't know the real fact

Anonymous said...

It sounds, they replace him by some one did not have a real background of Khmer descent (Chinese or Cham).
We might agree, when someone from us of Khmer, Chinese Khmer or Cham Khmer descents.