A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 3 September 2012

China plans $2 bln steel mill in Cambodia

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពីប្រទេសចិន នារសៀលថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )PHNOM PENH, 3 September 2012 (Cambodia Herald) - A Chinese company plans to invest $2 billion on building a steel mill in Cambodia, Ministry of Economy and Finance Secretary of State Aun Porn Moniroth said Monday.

Speaking on his return from China with Prime Minister Hun Sen, Aun Porn Moniroth said Cambodia had asked the Chinese side to select a province apart from Sihanoukville and carry out an environmental assessment.

He said China had also announced grant aid worth 150 million yuan ($20 million) for developing infrastructure.


Hun Sen was quoted as saying that China is continuing to discuss South China Sea issues with ASEAN members and wants to solve conflicts peacefully.

The secretary of state said China promised to support Cambodia as a non-permanent member of the United Nations Security Council and also vowed to boost investment in Cambodia, especially in rice mills.

ចិន​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា តម្លៃ ២​ពាន់​លាន​ដុល្លារ​
(ថ្ងៃទី 3 កញ្ញា 2012) | ដោយ: រតនា 

ភ្នំពេញ: ក្រុមហ៊ុន​ចិន បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​រោងចក្រ​ដែក នៅ​កម្ពុជា ដោយ​មាន​ទឹកប្រាក់​ចំនួន ២.០០០ លាន​ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​ដ៏​ធំ​នេះ ត្រូវបាន​ប្រកាស​ក្នុង​ពេល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ជួប​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ចិន​។​ ​ក្នុង​ពេល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិល​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រលានយន្តហោះ​ភ្នំពេញ​ថា ចិន​មាន​គម្រោង​វិនិយោគ​រោងចក្រ​រ៉ែ​ដែក នៅ​កម្ពុជា ដែល​មាន​តម្លៃ ២.០០០ លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​នោះ នឹង​ផលិត​ដែក​ថែប នៅក្នុង​ប្រទេស​កម្ពុជា​។​ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ថា "​ក្រុមហ៊ុន ឌី​ឡុង គ្រុប ដែល​គ្រោង​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ មាន​សមត្ថភាព​ផលិត​ដែក បាន​រហូត​ប្រមាណ ៣​លាន​តោន ក្នុង​មួយ​ឆ្នាំ រួម​ជាមួយនឹង​សកម្មភាព​ផ្សេងៗ​ទៀត ដូចជា បង្កើត​សួន​ឧស្សាហកម្ម មាន​ផ្នែក​សេវា​សម្រួល ផ្នែក​រោងចក្រ​ ​ផលិត​ថាមពល​អគ្គិសនី រោងចក្រ​គីមី រោងចក្រ​ផលិត​និង​កែច្នៃ​ដែក​ថែប កំពង់ផែ​សមុទ្រ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ជាដើម​"​។​ ​លោក អូន ព័ន្ធ​មុនី​រត្ន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ទំហំ​នៃ​ដើម​ទុន​វិនិយោគ​រោងចក្រ​ផលិត​ដែក នៅ​កម្ពុជា​នេះ គឺ​មាន​ទឹកប្រាក់​ប្រមាណ ២០០០ លាន​ដុល្លារ​អាមេរិក​ហើយ​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​បាន​ប្រមាណ​ចំនួន ១០.០០០ នាក់​។​ ​លោក អូន ពន្ធ័មុនីរត្ន បាន​បញ្ជាក់ទៀតថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ស្វាគមន៍ ចំពោះ​គំរោង​ការវិនិយោគ​ដ៍​ធំ​មួយ​នេះ​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់​ការណែនាំ តម្រង់​ទិស​ដល់​ក្រុមហ៊ុន​ផងដែរ ជាពិសេស​សម្តេច​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន យកចិត្តទុកដាក់ ចំពោះ​បញ្ហប​រិស្ថាន​ពីព្រោះ​គំរោង​នេះ ជា​គំរោង​ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម​ធ្ងន់ ខ្នាត​ធំ ហើយ​មាន​លក្ខណៈ​មាន​លក្ខណៈ​រសើប​ខាង​បរិស្ថាន ពីព្រោះ​ជា​គំរោង​ស្លដែក ដែល​ត្រូវការ​នាំចូល​រ៉ែ និង​ថាមពល ដើម្បី​រំលាយ​ដែក និង​មាន​ការរៀបចំ ជា​រោងចក្រ ដើម្បី​ប្រើប្រាស់​ដល់​ការ​ស្លដែក​។ ​ក្នុងន័យនេះ លោក អូន ព័ន្ធ​មុនី​រ័ត្ន បាន​គូសបញ្ជាក់ថា "​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ជ្រើសរើស​រក​ទីតាំង​សមស្រប​ល្អ ធ្វើ​ម៉េច​ចៀស ឲ្យបាន​ពី​ក្រុងព្រះសីហនុ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល បាន​កំណត់​ថា ជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​របស់​កម្ពុជា​យើង ហើយ​បាន​ការទទួលស្គាល់​ជា​អន្តរជាតិ​"​។​ ​លោក​អូន​ព័ន្ធ​មុនី​រ័ត្ន ក៏​បាន​បន្ថែមថា សម្តេច​តេជោ បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន ឌី​ឡុង គ្រុប សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ដើម្បី​សម្រួល​ការរៀបចំ​ការអភិវឌ្ឍ​គំរោង​នេះ ឲ្យស្រប​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​ ​ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏​បាន​បន្ថែមថា ក្នុង​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ ភាគី​មហាមិត្ត​ចិន ក៏​បាន​ប្រកាស​ផ្តល់​ជំនួយឥតសំណង់​ដល់​កម្ពុជា នូវ​ទឹកប្រាក់​ចំនួន ១៥០ លាន​យ៉​ន់ ស្មើ​ប្រមាណ​ជាង ២០ លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​ផ្លូវ​ស្ពាន និង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងទៀត​ជាច្រើន​។​ ​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ចិន ជម្រាបជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ថា ចិន​បន្ត​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​អនុវត្ត​តាម​គោលការណ៍ DoC និង​ឈាន​ទៅ​អនុវត្ត CoC​។ ក្នុង​បញ្ហា​នេះ ចិន​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី ជាមួយនឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ប្រមុខ​ដឹកនាំ​ចិន ក៏​បាន​ប្រកាស​ជា​ថ្មី​ពី​ការគាំទ្រ​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​នឹង​ត្រូវ​បោះឆ្នោត នា​ខែ​វិច្ឆិកា​ខាងមុខ​។ ចិន​ក៏​សន្យាថា នឹង​ជំរុញ​វិនិយោគ​ចិន ឲ្យ​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ពិសេស​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អូន ព័ន្ធមុនីរ័ត្ន​៕​

8 comments:

Anonymous said...

Srok Khmer need this kind of plant

Anonymous said...

As long as it don't destroy forest around it. If not build right or handle correctly can be devastating to the surrounding environment. Its good to noted that PRC and others nations helped Cambodia a lot. China always Cambodia true friend through good and bad times. When Youn invaded Kampuchea in late 70's there were some 15,000 Chinese military advisers with KR. Most of these Chinese friends had never return home. They were KIA with KR troops. Yes, KR was bad to our nation but the Chinese stayed with us to the end and still helping us.

Anonymous said...

Nicely said. It will be a grave mistakes if any next Khmer leaders were to separate us from china when we were friends since before funan days which is before angkorian days. This is the time we make it even stronger. Yes we might have India culture but India never show any military support like china did. I think without china we have no strong foundation to fight the enemies. And plus we are china neighbor which if we are it's enemy china is not going to let his neighbor go rogue against it.

Anonymous said...

Good that we make friends with every country, but it is worth noting that China supported the KR to kill nearly 2 million Khmers. Also, at the moment, China did help Cambodia but on loans- about $6-8 billion at the moment. Even roads, dam, power plant constructions are done on loans from China- they are not gifts. Hun Sen borrowed from China irresponsibly, so it will your and my children, grandchildren and great grandchildren who will work their butts off to pay off Hun Se's debt to China.

Anonymous said...

China also forgive billions unlike USA.

Anonymous said...

Good!! At leat the poor can get a job without having to work in siam or malaysia.

Anonymous said...

11:45 AM, Cambodia owed America only $450 million and the debt has not been resolved yet. The reason America did not forgive the debt is because of Hun Sen. After Hun Sen is gone and a democratic government takes power in Cambodia, I'm sure America will forgive this debt.

Cambodia owed China between $7-8 billion. A year a go, Hun Sen asked China to forgive $200 million and China said no. At that time China only forgave $2 million, not $200 million.

Anonymous said...

All money goes to Hun shit bank account shared with his top cronies....Begger state gets no money to her servants.Hun Sad and his cronies kept all....