A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 September 2012

A reporter for "The Elite" newspaper murdered in Ratanakiri

www.dap-news.com
The body of Hang Siri-Udom stuffed up in the boot of his car after he was beaten to death by unknown assailants.
រតនគិរី សពអ្នកយកព័ត៌មានរបស់អង្គភាព វរជនខ្មែរ ប្រចាំខេត្តរតនគិរី ត្រូវបានគេប្រទះឃើញនៅក្នុងគូទ រថយន្តរបស់ខ្លួន ដោយត្រូវបានគេវាយសម្លាប់ រួចច្រកក្នុងថង់ ហើយញាត់ចូលក្នុងគូទរថយន្ត បន្ទាប់ពីជនរងគ្រោះ រូបនេះ បាត់ខ្លួនរយៈពេល ២ថ្ងៃមកហើយ តាំងពីវេលាម៉ៅង ៩ព្រឹក ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១២។
នៅរសៀលថ្ងៃទី១១ ខែកញ្ញា នេះ វេលាម៉ោង ១និង៤៥នាទី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី លោក ជា សុភ័ក្រ្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅគាស់យកសពជនរងគ្រោះ ហង្ស សិរីឧត្តម អាយុ ៤៥ឆ្នាំ ជាអ្នកយក ព័ត៌មានរបស់អង្គភាព វរជនខ្មែរ ប្រចាំខេត្តរតនគិរី ដែលត្រូវបានឃាតកវាយសម្លាប់ ហើយញាត់ ចូលក្នុងគូទរថយន្ត របស់ខ្លួន ម៉ាកកាមរី ស៊េរី ៩៥ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-5905 រួចហើយយកទៅ ទុកចោលនៅចម្ការស្វាយចន្ទី ក្នុងភូមិធួយ ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ កាលពីព្រឹកថ្ងៃអាទិត្យ បានប្រាប់ប្រពន្ធ និងកូនថា ចេញទៅ ជួបគេមួយភ្លែត ហើយល្ងាចឡើងនឹងមកវិញ ប៉ុន្តែក៏បាត់ខ្លួនរហូតដល់គេប្រទះឃើញសព នៅក្នុងរថយន្តតែម្តង។
សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា រថយន្តរបស់ជនរងគ្រោះគេប្រទះឃើញរយៈពេល ២ថ្ងៃមកហើយ ដោយយកមកចតចោលនៅកន្លែងកើតហេតុនេះ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃអំពើឃាតកម្មនេះឡើយ ប៉ុន្តែ នៅពេលគាស់គូទរថយន្តយកសពជនរងគ្រោះរួចមក គេប្រទះឃើញមានឯកសារ រួមទាំងកាមេរ៉ាថតរូបនៅក្នុង នោះ៕
www.dap-news.com
www.dap-news.com
www.dap-news.com

3 comments:

Anonymous said...

Wow...!What's a cruel animals that savagery attacked another human being,its cruel indeed!..

Anonymous said...

It is hun sen regime. All khmer snaha cheat must get up and kick him out of power along with his communist hanoi boss.

Anonymous said...

Trace the phone called, whoever make the phone call and arrange the meeting with this guy will have something to do with his death......