A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 15 September 2012

A brief biography of Mam Sonando ជីវប្រវត្តិ​សង្ខេប​លោក ម៉ម សូណង់ដូ

ដោយ វោហារ ជាតិ 2012-09-13  RFA

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​ថ្ងៃ​ទី១១ កញ្ញា មក​ទល់​ថ្ងៃ​ទី​១៣ កញ្ញា ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

RFA/Chor Pisethvicheyanandh. Mam Sonando and his wife, Din Phannara.
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
តុលាការ​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ តែ​លោក​បដិសេធ។
លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​កាសែត​ម្នាក់។ គេ​នៅ​ចាំ​បាន​ថា លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពីរ​ដង​មក​ហើយ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ល។ លើក​នេះ គឺ​ជា​លើក​ទី៣​ហើយ ដែល​លោក ម៉ម សូណង់ដូ ឡើង​តុលាការ ដែល​ជា​តុលាការ​ដែល​លោក​ធ្លាប់​រិះគន់​ថា ជា​តុលាការ​មិន​ឯករាជ្យ។
មក​ដល់​ថ្ងៃ​ទី១៣ កញ្ញា នេះ ជា​ថ្ងៃ​ទី​៣​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​កាត់​ក្ដី​លោក ម៉ម សូណង់ដូ។
ស្រប​ពេល​ដែល​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួម​ទាំង​មន្ត្រី​ សិទ្ធិ​មនុស្ស​ខ្លះ ចោទ​ថា សវនាការ​នេះ ជា​ចេតនា​នយោបាយ​បំបាក់​ស្មារតី​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​កំពុង​កាន់​ អំណាច​សព្វថ្ងៃ ខណៈ​ដែល ​មន្ត្រី​អង្គទូត​នានា រួម​ទាំង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស កំពុង​ឃ្លាំ​មើល​សវនាការ​នេះ​យ៉ាង​ដិត​ដល់។
តុលាការ​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដួ អាយុ​៧០​ឆ្នាំ ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ពេល​លោក​នៅ​ឯ​បរទេស។ ពេល​នោះ លោក​បាន​ដឹង​ខ្លួន​ថា រដ្ឋាភិបាល​រក​ចាប់​ខ្លួន​លោក​ដែរ តែ​លោក​នៅ​តែ​សម្រេច​ចិត្ត​វិល​មក​ប្រទេស​កម្ពុជា​វិញ។
ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ថ្ងៃ​ទី​១២ កក្កដា លោក ម៉ម សូណង់ដូ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​មក​ស្រុក​ខ្មែរ​វិញ គឺ​ដើម្បី​បង្ហាញ​ថា លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ប៉ូលិស​មួយ​ក្រុម​បាន​ទៅ​ចាប់​ខ្លួន​លោក​ដល់​ផ្ទះ​តែ​ម្ដង រួច​បញ្ជូន​ខ្លួន​ឡើង​សាលា​ដំបូង ថ្ងៃ​ទី​១៦ កក្កដា ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ជា​ផ្លូវ​ការ តាម​មាត្រា​ទី៦ នៃ​ក្រម​ព្រហ្មទណ្ឌ។
ទាក់ទង​នឹង​ជីវប្រវត្តិ លោក ម៉ម សូណង់ដូ មិន​មាន​ការ​អះអាង​ណា​មួយ​ពិស្ដារ​ទេ។
អ្នកស្រី ឌិន ផាណារ៉ា ភរិយា លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា លោក ម៉ម សូណង់ដូ កើត​នៅ​ឆ្នាំ​ម្សាញ់ គឺ​នៅ​ឆ្នាំ​១៩៤២ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​កូន​ប្រុស​អតីត​ចៅហ្វាយ​ស្រុក​មួយ​រូប។
សព្វថ្ងៃ​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ​គឺ សញ្ជាតិ​បារាំង និង​សញ្ជាតិ​ខ្មែរ ហើយ​បាន​ទៅ​សិក្សា​នៅ​ស្រុក​បារាំង ពេល​លោក​ធំ​ពេញ​វ័យ។ ត្រង់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ថា លោក ម៉ម សូណង់ដូ ដាក់​ឈ្មោះ សូណង់ដូ បែប​មាន​សំនៀង​ភាសា​បារាំង​ដូច្នេះ។ ក៏ប៉ុន្តែ អ្នកស្រី ឌិន ផាណារ៉ា ដែល​អះអាង​ថា ស្វាមី​របស់​គាត់​មាន​ចិត្ត​ធម៌ ចេះ​ជួយ​អ្នក​ក្រ​នោះ ឲ្យ​ដឹង​ថា ឈ្មោះ សូណង់ដូ នេះ ត្រូវ​ឪពុក​ម្ដាយ​ដាក់​ឈ្មោះ​ឲ្យ​បែប​ជា​ភាសា​ជប៉ុន​ទៅវិញ​ទេ។ ព្រោះ​ថា នៅ​ពេល​លោក ម៉ម សូណង់ដូ កើត​មក ចំ​ពេល​កងទ័ព​ជប៉ុន​ចូល​លុក​លុយ ហើយ​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា នៅ​ពេល​នោះ។
ទោះ​យ៉ាង​ណា អ្នកស្រី​ពោល​ថា អ្នកស្រី​មិន​ចាំ​ជីវប្រវត្តិ​របស់​ស្វាមី​អ្នក​ស្រី​ពិស្ដារ​ដូច​គ្នា។ ក្រៅ​ពី​មាន​តួនាទី​ជា​សប្បុរស​ជន ប្រធាន​សមាគម លោក ម៉ម សូណង់ដូ ក៏​ជា​អ្នក​កាសែត​ម្នាក់​ដែរ។
ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្គាល់ លោក ម៉ម សូណង់ដូ តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​លោក តាម​រលក​វិទ្យុ​សំបុក​ឃ្មុំ ដូច​ជា​កម្ម​វិធី​បទ​សម្ភាសន៍​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន ជាដើម។ ជាពិសេស ​តាមរយៈ​ការ​សូត្រ​កំណាព្យ​កន្លង​មក ដែល​មាន​ចំណង​ជើង​ថា "តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?" និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់ ដែល​មាន​ចរិត​រិះគន់ ឡកឡឺយ ដាក់​​អ្នក​ដឹក​នាំ​នយោបាយ​បច្ចុប្បន្ន រិះគន់​តុលាការ​ថា​មិន​ឯករាជ្យ អំពី​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​គ្រឿង​ញៀន អំពើ​ពុក​រលួយ ល្បែង​ស៊ីសង ជាដើម។
ដោយសារ​តែ​តួនាទី​ជា​អ្នក​កាសែត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​គុក​ញឹកញាប់។ ដោយ​ឡែក មាន​អ្នក​នយោបាយ​ខ្លះ​បាន​ឡកឡឺយ​ថា លោក ម៉ម សូណង់ដូ ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​ល្បី​ឈ្មោះ​ជាប់​គុក​មិន​ស្វាង ព្រោះ​តែ​ចរិត​រិះគន់​មេ​ដឹកនាំ​រដ្ឋាភិបាល​មិន​សំចៃ​មាត់ និង​ដោយ​សារ លោក​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា និង​មាន​បំណង​ផ្លាស់​ប្ដូរ​សង្គម​ខ្មែរ និង​ប្ដូរ​អ្នក​ដឹកនាំ​រដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ បាន​ជាប់​គុក​ពីរ​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ពោល​គឺ កាល​ពី​ឆ្នាំ​២០០៣ លោក​ជាប់​គុក​ព្រៃស រយៈ​ពេល​ប្រហែល​២​អាទិត្យ ដោយ​តុលាការ​បាន​ចោទ​ថា លោក​ផ្សាយ​ព័ត៌មាន​មិន​ពិត អុជអាល​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្តិ​ហិង្សា និង​ប្រកាន់​ពូជ​សាសន៍ តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក តាម​ទូរស័ព្ទ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​វិទ្យុ​សំបុក​ឃ្មុំ។
បន្ទាប់​មក នៅ​ឆ្នាំ​២០០៥ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ម្ដង​ទៀត ហើយ​កាត់​ទោស​ឲ្យ​ជាប់​គុក​បី​ខែ ពី​បទ​ញុះញង់ បង្ខូច​កេរ្តិ៍​ឈ្មោះ ដោយ​សារ​លោក​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ ស្ដីពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​កាល​នោះ មាន​ទាំង​លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​ដែរ។
លោក យ៉េង វិរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​មាន​អនុស្សាវរីយ៍​ជូរចត់ ជាប់​ពន្ធនាគារ​ជាមួយ​លោក ម៉ម សូណង់ដូ កាល​ពី​ឆ្នាំ​២០០៥ បាន​ហៅ លោក ម៉ម សូណង់ដូ ថា​ជា​អ្នក​កាសែត​ហ៊ាន​និយាយ​ពិត និយាយ​ត្រង់ ដើម្បី​ការពារ​ផល​ប្រយោជន៍​សង្គម​ជាតិ។
នេះ​ជា​លើក​ទី​បី​ហើយ ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់​រឿង​ក្ដី​ជា​ថ្មី​ម្ដង​ទៀត។ លើក​នេះ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចោទ​ដល់​ទៅ​បួន​ករណី គឺ​បទ​ចូល​រួម​ចលនា​បះបោរ ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ។
តុលាការ​ដែល​លោក​ធ្លាប់​រិះគន់​តាម​រយៈ​កំណាព្យ​របស់​លោក​ថា ជា​តុលាការ​មិន​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​តែ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ឈ្នះ ចំណែក​អ្នក​ក្រ​ទន់​ខ្សោយ​គ្មាន​លុយ​សូកប៉ាន់ តែង​តែ​ចាញ់​ក្ដី​នោះ កំពុង​ជំនុំ​ជម្រះ​រឿងក្ដី​របស់​លោក​ហើយ។ ស្រព​ពេល​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង កំពុង​ចោទ​ថា តុលាការ​មាន​ភាព​លំអៀង​ខាង​នយោបាយ​ទៅ​ខាង​រដ្ឋាភិបាល។ ហើយ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​ទៅ​នឹង​អត្ថន័យ​កំណាព្យ​របស់​លោក ម៉ម សូណង់ដូ មួយ​ឃ្លា ដែល​ចាក់​ផ្សាយ​តាម​វិទ្យុ​របស់​លោក ឡកឡឺយ​ដាក់​តុលាការ។
ក្រុម​អ្នក​ច្បាប់​ខ្លះ​បាន​បញ្ជាក់​ថា បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​កំហុស​ដូច​បទ​ចោទ​ពិត​ប្រាកដ​មែន​នោះ លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ប្រហែល​៣០​ឆ្នាំ។ បើ​គណនា​រយៈ​ពេលវេលា​ជាប់​គុក​៣០ឆ្នាំ​នេះ គឺ​ជា​រយៈពេល​ដែល​សេសសល់​នៃ​ជីវិត​អនាគត​របស់​លោក​តែ​ម្ដង។ ព្រោះ​ថា ពេល​នេះ​លោក​មាន​វ័យ​ចំណាស់​៧០ឆ្នាំ​ហើយ។ ហើយ​រយៈ​ពេល​ជាប់​ទោស​ដ៏​យូរ​ដូច្នេះ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​អត្ថន័យ​កំណាព្យ​របស់​លោក​ថា "តើ​ខ្ញុំ​អាច​រស់​នៅ​ដល់​ពេល​ណា" កន្លង​មក​នោះ គឺ​ហាក់​ដូច​ជា​ការ​ឆ្លុះ​បញ្ចាំង​លើ​ជីវិត​ពិត​របស់​លោក​ផ្ទាល់​ជាក់​ស្ដែង ​តែ​ម្ដង។
ចុង​បញ្ចប់ អ្នក​សង្កេតការណ៍​រឿង​ក្ដី លោក ម៉ម សូណង់ដូ បាន​រំលឹក​ថា វា​ហាក់​ដូច​ជា​ប្រញាប់​ប្រញាល់​ពេក​ណាស់ ក្នុង​ការ​អះអាង​មុន​ថា តុលាការ​មិន​យុត្តិធម៌​នោះ។ ព្រោះ​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ។ ចំណែក​ពាក្យ​ចោទ​ប្រកាន់​នេះ ជារឿយៗ​ក៏​ត្រូវ​បាន​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ជា​បន្ត​បន្ទាប់​មក​ហើយ​ដែរ។ ហើយ​រឿង​តុលាការ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ យុត្តិធម៌ ឬ​មិន​យុត្តិធម៌​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ដំណើរ​ការ​កាត់​ក្ដី​នេះ​ចប់​សិន ទើប​ដឹង​ថា​យ៉ាង​ណា៕

6 comments:

Anonymous said...

this old school guy (mam sonando),
came to Cambodia to make trouble,,

congra ! lives in jail/prison for 30yrs.,

Anonymous said...

khmer governments, needs to ask USA governments to indict Serey Rotha to Cambodia to face justice in PHN.,

Anonymous said...

Hey! little frog what do you know about indictment? U.S gov't not run by thugs like Cambodian's gov't,alright!!? Indict him for what? For not go along with your Hun Sick's gov't!? Hun Sick's gov't lawlessness,U.S gov't obey their constitution and rule of laws.

Do you understand little frog!? O' you need me to explain to you mo'?

Anonymous said...

Mam Sonando is one of the bravest men I ever seen. He is true to his principle and democratic values who is not afraid to stand up to a dictator like Hun Sen and paid the price.

Anonymous said...

USA n khmer's governments are very well cooperated
khmer government has the rights to ask us government to indict serey rotha to face justice in PHN

as he the most wanted guy in Cambodia
i really encourages khmer governments
to indict him..

Anonymous said...

This CPP dog keep asking for the US government to indict him, but indict him for what CPP dog?

Everyone knows Hun Sen is a mafia and a dumb ass Prime Minister who cant even read Khmer. He operates the country by threats and murders.

Mom Monando came to Cambodia because Hun Sen accuses him of being the ring leader of anti-government. But Hun Sen got 0% evidence.

Indict this person, indict that person..wheres is the evidence CPP dog?

Lets ask for the French to indict Sam Rainsy. Do you CPP dog thinks the French will indict Sam Rainsy to be killed in Vietnam?