សាលាដំបូងរាជធានីភ្នំពេញ បានដំណើរការកាត់ក្ដីលោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ចាប់តាំងពីថ្ងៃទី១១ កញ្ញា មកទល់ថ្ងៃទី១៣ កញ្ញា
មិនទាន់ចប់នៅឡើយទេ។
តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ថាជាប់ទាក់ទងទៅនឹងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ តែលោកបដិសេធ។
លោក ម៉ម សូណង់ដូ គឺជាអ្នកកាសែតម្នាក់។ គេនៅចាំបានថា លោក ម៉ម
សូណង់ដូ ត្រូវបានជាប់ពន្ធនាគារពីរដងមកហើយ
ពីបទផ្សាយព័ត៌មានមិនពិត ញុះញង់ឲ្យមានអំពើហិង្សា។ល។ លើកនេះ
គឺជាលើកទី៣ហើយ ដែលលោក ម៉ម សូណង់ដូ ឡើងតុលាការ
ដែលជាតុលាការដែលលោកធ្លាប់រិះគន់ថា ជាតុលាការមិនឯករាជ្យ។
មកដល់ថ្ងៃទី១៣ កញ្ញា នេះ ជាថ្ងៃទី៣ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ បន្តកាត់ក្ដីលោក ម៉ម សូណង់ដូ។
ស្របពេលដែលមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរួមទាំងមន្ត្រី
សិទ្ធិមនុស្សខ្លះ ចោទថា សវនាការនេះ
ជាចេតនានយោបាយបំបាក់ស្មារតីក្រុមអ្នកប្រឆាំងរដ្ឋាភិបាលកំពុងកាន់
អំណាចសព្វថ្ងៃ ខណៈដែល មន្ត្រីអង្គទូតនានា
រួមទាំងមន្ត្រីការពារសិទ្ធិមនុស្ស
កំពុងឃ្លាំមើលសវនាការនេះយ៉ាងដិតដល់។
តុលាការខេត្តក្រចេះ បានចេញដីកាចាប់ខ្លួនលោក ម៉ម សូណង់ដួ
អាយុ៧០ឆ្នាំ ពីបទបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២
នៅពេលលោកនៅឯបរទេស។ ពេលនោះ លោកបានដឹងខ្លួនថា
រដ្ឋាភិបាលរកចាប់ខ្លួនលោកដែរ
តែលោកនៅតែសម្រេចចិត្តវិលមកប្រទេសកម្ពុជាវិញ។
ពេលមកដល់អាកាសយានដ្ឋានអន្តជាតិភ្នំពេញ ថ្ងៃទី១២ កក្កដា លោក ម៉ម
សូណង់ដូ បានថ្លែងប្រាប់អ្នកកាសែតថា លោកមកស្រុកខ្មែរវិញ
គឺដើម្បីបង្ហាញថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
រយៈពេលពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២
ប៉ូលិសមួយក្រុមបានទៅចាប់ខ្លួនលោកដល់ផ្ទះតែម្ដង
រួចបញ្ជូនខ្លួនឡើងសាលាដំបូង ថ្ងៃទី១៦ កក្កដា
ហើយតុលាការបានចោទប្រកាន់លោកជាផ្លូវការ តាមមាត្រាទី៦
នៃក្រមព្រហ្មទណ្ឌ។
ទាក់ទងនឹងជីវប្រវត្តិ លោក ម៉ម សូណង់ដូ មិនមានការអះអាងណាមួយពិស្ដារទេ។
អ្នកស្រី ឌិន ផាណារ៉ា ភរិយា លោក ម៉ម សូណង់ដូ បានឲ្យដឹងថា លោក ម៉ម
សូណង់ដូ កើតនៅឆ្នាំម្សាញ់ គឺនៅឆ្នាំ១៩៤២
មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
ជាកូនប្រុសអតីតចៅហ្វាយស្រុកមួយរូប។
សព្វថ្ងៃលោក ម៉ម សូណង់ដូ មានសញ្ជាតិពីរគឺ សញ្ជាតិបារាំង
និងសញ្ជាតិខ្មែរ ហើយបានទៅសិក្សានៅស្រុកបារាំង ពេលលោកធំពេញវ័យ។
ត្រង់នេះហើយ ទើបធ្វើឲ្យអ្នកខ្លះយល់ថា លោក ម៉ម សូណង់ដូ ដាក់ឈ្មោះ
សូណង់ដូ បែបមានសំនៀងភាសាបារាំងដូច្នេះ។ ក៏ប៉ុន្តែ អ្នកស្រី ឌិន
ផាណារ៉ា ដែលអះអាងថា ស្វាមីរបស់គាត់មានចិត្តធម៌ ចេះជួយអ្នកក្រនោះ
ឲ្យដឹងថា ឈ្មោះ សូណង់ដូ នេះ
ត្រូវឪពុកម្ដាយដាក់ឈ្មោះឲ្យបែបជាភាសាជប៉ុនទៅវិញទេ។ ព្រោះថា
នៅពេលលោក ម៉ម សូណង់ដូ កើតមក ចំពេលកងទ័ពជប៉ុនចូលលុកលុយ
ហើយដាក់អាណានិគមលើប្រទេសកម្ពុជា នៅពេលនោះ។
ទោះយ៉ាងណា អ្នកស្រីពោលថា
អ្នកស្រីមិនចាំជីវប្រវត្តិរបស់ស្វាមីអ្នកស្រីពិស្ដារដូចគ្នា។
ក្រៅពីមានតួនាទីជាសប្បុរសជន ប្រធានសមាគម លោក ម៉ម សូណង់ដូ
ក៏ជាអ្នកកាសែតម្នាក់ដែរ។
ប្រជាពលរដ្ឋជាច្រើនបានស្គាល់ លោក ម៉ម សូណង់ដូ
តាមរយៈការផ្សាយសំឡេងរបស់លោក តាមរលកវិទ្យុសំបុកឃ្មុំ
ដូចជាកម្មវិធីបទសម្ភាសន៍ព្រឹត្តិការណ៍នយោបាយ បញ្ហាទំនាស់ដីធ្លី
និងបញ្ហាព្រំដែន ជាដើម។ ជាពិសេស តាមរយៈការសូត្រកំណាព្យកន្លងមក
ដែលមានចំណងជើងថា "តើខ្ញុំអាចរស់បានដល់ពេលណា?"
និពន្ធដោយខ្លួនលោកផ្ទាល់ ដែលមានចរិតរិះគន់ ឡកឡឺយ
ដាក់អ្នកដឹកនាំនយោបាយបច្ចុប្បន្ន រិះគន់តុលាការថាមិនឯករាជ្យ
អំពីបញ្ហាទំនាស់ដីធ្លី បញ្ហាគ្រឿងញៀន អំពើពុករលួយ ល្បែងស៊ីសង
ជាដើម។
ដោយសារតែតួនាទីជាអ្នកកាសែតនេះហើយ ដែលធ្វើឲ្យលោក ម៉ម សូណង់ដូ
ជាប់គុកញឹកញាប់។ ដោយឡែក មានអ្នកនយោបាយខ្លះបានឡកឡឺយថា លោក ម៉ម
សូណង់ដូ ជាអ្នកនយោបាយមួយរូបដែលល្បីឈ្មោះជាប់គុកមិនស្វាង
ព្រោះតែចរិតរិះគន់មេដឹកនាំរដ្ឋាភិបាលមិនសំចៃមាត់ និងដោយសារ
លោកបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ដើម្បីតវ៉ា
និងមានបំណងផ្លាស់ប្ដូរសង្គមខ្មែរ និងប្ដូរអ្នកដឹកនាំរដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ បានជាប់គុកពីរដងមកហើយក្នុងរយៈពេលខ្លី ពោលគឺ
កាលពីឆ្នាំ២០០៣ លោកជាប់គុកព្រៃស រយៈពេលប្រហែល២អាទិត្យ
ដោយតុលាការបានចោទថា លោកផ្សាយព័ត៌មានមិនពិត
អុជអាលប្រជាពលរដ្ឋឲ្យប្រព្រឹត្តិហិង្សា និងប្រកាន់ពូជសាសន៍
តាមរយៈបទសម្ភាសន៍របស់លោក
តាមទូរស័ព្ទក្នុងកម្មវិធីផ្សាយព័ត៌មានវិទ្យុសំបុកឃ្មុំ។
បន្ទាប់មក នៅឆ្នាំ២០០៥ លោក ម៉ម សូណង់ដូ
ត្រូវតុលាការចេញដីកាចាប់ខ្លួនម្ដងទៀត
ហើយកាត់ទោសឲ្យជាប់គុកបីខែ ពីបទញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ
ដោយសារលោកធ្វើបទសម្ភាសន៍តាមទូរស័ព្ទ
ស្ដីពីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលកាលនោះ មានទាំងលោក
យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ជាប់ពន្ធនាគារជាមួយគ្នាដែរ។
លោក យ៉េង វិរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ដែលមានអនុស្សាវរីយ៍ជូរចត់ ជាប់ពន្ធនាគារជាមួយលោក ម៉ម សូណង់ដូ
កាលពីឆ្នាំ២០០៥ បានហៅ លោក ម៉ម សូណង់ដូ ថាជាអ្នកកាសែតហ៊ាននិយាយពិត
និយាយត្រង់ ដើម្បីការពារផលប្រយោជន៍សង្គមជាតិ។
នេះជាលើកទីបីហើយ ដែលលោក ម៉ម សូណង់ដូ
ត្រូវជាប់រឿងក្ដីជាថ្មីម្ដងទៀត។ លើកនេះ លោក ម៉ម សូណង់ដូ
ត្រូវតុលាការចោទដល់ទៅបួនករណី គឺបទចូលរួមចលនាបះបោរ
ញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់
បទប្រឆាំងរាជការសាធារណៈ
និងបទជ្រៀតជ្រែកខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ។
តុលាការដែលលោកធ្លាប់រិះគន់តាមរយៈកំណាព្យរបស់លោកថា
ជាតុលាការមិនយុត្តិធម៌ កាត់ក្ដីឲ្យតែអ្នកមានប្រាក់
និងមានអំណាចឈ្នះ ចំណែកអ្នកក្រទន់ខ្សោយគ្មានលុយសូកប៉ាន់
តែងតែចាញ់ក្ដីនោះ កំពុងជំនុំជម្រះរឿងក្ដីរបស់លោកហើយ។
ស្រពពេលដែលក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង
កំពុងចោទថា តុលាការមានភាពលំអៀងខាងនយោបាយទៅខាងរដ្ឋាភិបាល។
ហើយព្រឹត្តិការណ៍នេះ
ធ្វើឲ្យគេនឹកភ្នកទៅនឹងអត្ថន័យកំណាព្យរបស់លោក ម៉ម សូណង់ដូ
មួយឃ្លា ដែលចាក់ផ្សាយតាមវិទ្យុរបស់លោក ឡកឡឺយដាក់តុលាការ។
ក្រុមអ្នកច្បាប់ខ្លះបានបញ្ជាក់ថា បើសិនជាតុលាការរកឃើញថា លោក
ម៉ម សូណង់ដូ មានកំហុសដូចបទចោទពិតប្រាកដមែននោះ លោក ម៉ម សូណង់ដូ
នឹងត្រូវជាប់ពន្ធនាគារប្រហែល៣០ឆ្នាំ។
បើគណនារយៈពេលវេលាជាប់គុក៣០ឆ្នាំនេះ
គឺជារយៈពេលដែលសេសសល់នៃជីវិតអនាគតរបស់លោកតែម្ដង។ ព្រោះថា
ពេលនេះលោកមានវ័យចំណាស់៧០ឆ្នាំហើយ។
ហើយរយៈពេលជាប់ទោសដ៏យូរដូច្នេះ
ធ្វើឲ្យគេនឹកឃើញដល់អត្ថន័យកំណាព្យរបស់លោកថា
"តើខ្ញុំអាចរស់នៅដល់ពេលណា" កន្លងមកនោះ
គឺហាក់ដូចជាការឆ្លុះបញ្ចាំងលើជីវិតពិតរបស់លោកផ្ទាល់ជាក់ស្ដែង
តែម្ដង។
ចុងបញ្ចប់ អ្នកសង្កេតការណ៍រឿងក្ដី លោក ម៉ម សូណង់ដូ បានរំលឹកថា
វាហាក់ដូចជាប្រញាប់ប្រញាល់ពេកណាស់ ក្នុងការអះអាងមុនថា
តុលាការមិនយុត្តិធម៌នោះ។ ព្រោះថា តុលាការជាស្ថាប័នឯករាជ្យ។
ចំណែកពាក្យចោទប្រកាន់នេះ ជារឿយៗក៏ត្រូវបានមន្ត្រីតុលាការ
និងមន្ត្រីរដ្ឋាភិបាលបដិសេធជាបន្តបន្ទាប់មកហើយដែរ។
ហើយរឿងតុលាការកាត់ក្ដីលោក ម៉ម សូណង់ដូ យុត្តិធម៌
ឬមិនយុត្តិធម៌យ៉ាងណានោះ
គេត្រូវរង់ចាំមើលលទ្ធផលដំណើរការកាត់ក្ដីនេះចប់សិន
ទើបដឹងថាយ៉ាងណា៕
6 comments:
this old school guy (mam sonando),
came to Cambodia to make trouble,,
congra ! lives in jail/prison for 30yrs.,
khmer governments, needs to ask USA governments to indict Serey Rotha to Cambodia to face justice in PHN.,
Hey! little frog what do you know about indictment? U.S gov't not run by thugs like Cambodian's gov't,alright!!? Indict him for what? For not go along with your Hun Sick's gov't!? Hun Sick's gov't lawlessness,U.S gov't obey their constitution and rule of laws.
Do you understand little frog!? O' you need me to explain to you mo'?
Mam Sonando is one of the bravest men I ever seen. He is true to his principle and democratic values who is not afraid to stand up to a dictator like Hun Sen and paid the price.
USA n khmer's governments are very well cooperated
khmer government has the rights to ask us government to indict serey rotha to face justice in PHN
as he the most wanted guy in Cambodia
i really encourages khmer governments
to indict him..
This CPP dog keep asking for the US government to indict him, but indict him for what CPP dog?
Everyone knows Hun Sen is a mafia and a dumb ass Prime Minister who cant even read Khmer. He operates the country by threats and murders.
Mom Monando came to Cambodia because Hun Sen accuses him of being the ring leader of anti-government. But Hun Sen got 0% evidence.
Indict this person, indict that person..wheres is the evidence CPP dog?
Lets ask for the French to indict Sam Rainsy. Do you CPP dog thinks the French will indict Sam Rainsy to be killed in Vietnam?
Post a Comment